jump to navigation

យល់ដឹង | តារាកូរ៉េ Kim Hyun Joong ខែមិថុនា 14, 2011

Posted by ភារម្យ in តារា, ព័ត៌មាន, ភាពយន្ដ.
trackback

– ប្រធានក្រុម SS501
– ឈ្មោះហៅក្រៅ : dog រឺ cow
– ថ្ងៃកំណើត : 06/061986
– កំពស់ : 183cm
– ទម្ងន់ : 63kg
– ប្រភេទឈាម : B
– ការសិក្សា: សកលវិទ្យាល័យ Kyonggi, ដេប៉ាត់តឺម៉ង់ electronic digital music
– សមាជិកគ្រួសារ : ឪពុកម្តាយ, បងប្រុស
– ចំណង់ចំណូលចិត្ត : ហែលទឹក, ហាត់ប្រាណ, បាល់បោះ, បាល់ទាត់
– ទេពកោសល្យ: ហ្គីតា, ព្យាណូ
– តារាក្នុងដួងចិត្ត : Lee Hyori
– នារីក្នុងក្តីស្រម៉ៃ : ស្មោះត្រង់ មិនស៊ាំញ៉ាំ, ដូចមិត្តភ័ក្រ
– ផ្នែកមួយនៃរាងកាយស្រលាញ់បំផុត : ភ្នែក
– សុភាសិត: មនុស្សកើតមកមានជិវិត តែ១ដង
– ក្នុងឆ្នាំ ២០០៨ តួឯកក្នុង MBC variety show, “We got married”; 2009 ខ្សែភាយន្តភាគកូរ៉េ Boys Over Flowers (វ៉ើសិនកូរ៉េខាងត្បូង “Meteor Garden”), ឈ្មោះថា Yoon Ji-Hoo

អាជីព

គីម កាន់តំណែងជាប្រធានក្រុម SS501 ក្នុងឆ្នាំ ២០០៥។ គាត់ចូលរួមសំដែង អោយ MBC show We Got Married ថ្ងៃទី ១១ ឧសភា ២០០៨ ជាមួយ Hwang Bo ដែលជាបងគាត់ ៦ឆ្នាំ។ ពួកគេទទួលបាន ប្រជាប្រិយភាព ខ្ពស់បំផុត សំរាប់គូស្នេហ៏សំដែងថ្មី។
ក្នុងខ្សែភាយន្តភាគកូរ៉េ ដ៏ល្បីល្បាញ Boys Over Flowers គាត់សំដែងជា Yoon Ji Hoo។ ខ្សែភាយន្តភាគនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្ត ចាក់ផ្សាយ ពីខែមករា ដល់ មីនា ២០០៩។
ជាមួយមិត្តរួមក្រុម គីមរៀបចំ ចេញផ្សាយនូវ អាល់ប៊ុម ចំរៀង SS501 ថ្មី​ ដែលរាល់សមាជិកគ្រប់រូបត្រូវធ្វើសូឡូ។ ការប្រគុំតន្រ្តីទេសចរណ៏ អាស៊ីរបស់ពួកគេចាប់ផ្តើម នៅពាក់កណ្តាលខែសីហា ២០០៩។

ប្រវត្តិថតខ្សែភាពយន្ត

* Boys Over Flowers (KBS2, 2009) Yoon Ji Hoo
* Nonstop 5 (ភាគទី 208, MBC, 2005)
* Can Love Be Refilled? Sitcom (KBS2, 2005)

ពានរង្វាន់

* ពានរង្វាន់ប្រជាប្រិយភាពទូរទស្សន៏ លើ KBS2′s Boys Over Flowers (ពានរង្វាន់ទី 45 PaekSang Arts Awards, កុម្ភះ 2009)

* ពានរង្វាន់ដៃគូសំដែងល្អបំផុត លើ MBC’s We Got Married ជាមួយ Hwang Bo (ពានរង្វាន់ MBC , 28 ធ្នូ, 2008)

មតិ»

1. វិចូច - ខែមិថុនា 14, 2011

Mischievous Kiss

ហេសហេស!

ភារម្យ - ខែមិថុនា 14, 2011

អីគេខ្ចូច?

វិចូច - ខែមិថុនា 14, 2011

តួ​ប្រុស​ក្នុង​រឿង Mischievous Kiss។ រឿង​ហ្នឹង​ល្អ​មើល​ណាស់ 😛

ភារម្យ - ខែមិថុនា 14, 2011

អូ!!ចឹងហូស!! មកពីបងក្រអត់ TV មើលនឹងគេ! 😀

2. monyrinataro - ខែមិថុនា 14, 2011

ខុសពីខ្ញុំទាំងស្រុងហើយ

ភារម្យ - ខែមិថុនា 14, 2011

ខុសអីគេ?

3. ឌីយ៉ា - ខែមិថុនា 14, 2011

មើលមុខអ្នកចូលចិត្តសិល្បៈ! ឥឡូវដូច​ចូលចិត្តដាក់អត្ថបទសិល្បៈដល់ហ្អាយ!

ភារម្យ - ខែមិថុនា 14, 2011

តាមអារម្មណ៏!! 😆


បញ្ចេញមតិ