jump to navigation

យល់ដឹង | ប្រទេសភីលីពីន ខែកក្កដា 20, 2011

Posted by ភារម្យ in ទេសចរណ៍.
trackback

កំណត់សំគាល់ : ខណះពេលស្ថានភាព នយោបាយមិនច្បាស់លាស់ នៅប្រទេសនេះ បើគិតត្រឹមថ្ងៃនេះ នៅ Mindinao រួមទាំង Zamboanga Penisula និង  Sulu Archipelago ដំណើរកំសាន្តទៅតំបន់នេះ គឺសូមមិនធ្វើការណែនាំអោយទៅទស្សនា។



ជាប្រជុំកោះដ៏ធំទី២ លើពិភពលោក ដោយសំបូរទៅដោយកោះត្រូពិច ខ្ទង់ប្រមាណ ៧០០០ ភីលីពីន គឺប្រទេសកំណប់ទ្រពដ៏អស្ចារ្យ នៅអាស៊ីអាគ្នេយ៏។ អ្នកដំណើរជាច្រើន ជាទូទៅមើលរំលងតំបន់នេះ ក៏ព្រោះតែតំបន់នេះលាតសន្ធឹង ផ្ទុយនឹងភាគខាងត្បូងសមុទ្រចិន។ភីលីពីន ផ្តល់រង្វាន់ដល់ អ្នកដំណើរទាំងឡាយណា ដែលធ្វើដំណើរលើចំងាយដ៏កាន់តែឆ្ងាយ ដល់តំបន់នេះ។ តំបូង ហើយនឹងល្បីល្បាញបំផុត ភីលីពីនគឺជា កន្លែងអច្ឆរិយវត្ថុធម្មជាតិ ដ៏អស្ចារ្យ ជាតួយ៉ាង ដូចជាខ្សែកោះផ្កាថ្មរ រាយបាចសាច លាតសន្ធឹង ដ៏ធំធេង លើដែនមហាសមុទ្រប៉ាស៊ីភិចខាងលិច។ បើនិយាយក្រោមផ្ទៃសមុទ្រ ភីលីពីន មានមោទនភាព លើដំណើរមុជទឹកមើលទេសភាពក្រោមសមុទ្រ និង ការមុជទឹកមើលផ្កាថ្ម ដែលចាត់ទុកថា ល្អបំផុតក្នុងពិភពលោក រួមទាំង ការមុជទឹកទស្សនា ខ្មោចនាវាដែលបានលិចលង់ ជុំវិញ Coron និង ការហែលទឹក កំសាន្តជាមួយ ឆ្លាមសមុទ្រសរ នៅ Donsol។និយាយលើផ្ទៃគោកវិញ ភីលីពីនមាន ទេសភាពដ៏មហោស្ចារ្យ គ្រប់គ្រាន់រហូតធ្វើអោយអ្នកដំណើរញ័រជើងបាន បើទោះជាអ្នកដំណើរនោះ ធ្លាប់បានធ្វើដំណើរឆ្អែតឆ្អន់ ក៏ដោយ។ប្រជុំភ្នំសូកូឡា Bohol, Banaue & The Rice Terraces និង ការរំលឹកភាពចាប់ចិត្ត ដល់ប្រវត្តិនៃកោះក្នុងកន្លែងមួយចំនួនដូចជា Samar & Leyte និង Vigan។ប្រសិនបើលោកអ្នក ធ្វើដំណើរតាមជាយៗវិញនោះ ឆ្នេខ្សាច់សរ សូមព្យាយាម សំរាកនៅ Sipalay រឺ ទីក្រុងបង់កេ Boracay។

ជាពិតណាស់ រាល់អ្នកដំណើរដែលបានធ្វើដំណើរ មកកាន់ទីនេះ ពួកគេនឹងប្រាប់អ្នកអំពី ប្រជាជន នឹង វប្បធម៌របស់ពួកគេ ដែលធ្វើអោយ ភីលីពីនមានតែ១លើលោក។ ជាមួយនឹងលំនឹងពាណិជ្ជកម្មដ៏យូអង្វែង នៃមជ្ឈមណ្ឌល ពាណិជ្ជកម្មអាស៊ីអាគ្នេហ៏ គ្របគ្រងដោយ ភាពជោគជ័យ នៃអំណាចពិភពលោក ភីលីពីន គឺជាគ្រឿងព្រុំដ៏ខត្តុងឧត្តម ដែលឆ្លុះបង្ហាញនូវ មរតកវប្បធម៌ចំរុះ។ ហើយថ្វីបើ ភាពក្រីក្រធ្វើអោយមាន ភាពទុក្ខលំបាកដល់បណ្តាប្រទេសជាតិក៏ដោយ ប្រជាជនភីលីពីនខ្លួនឯង គឺតែងតែស្ថិតក្នុងចំណោម ប្រជាជនដែល ភាពក្លៀវក្លា នឹង ងាយស្រួលគ្រប់ទីកន្លែង។ ភីលីពីន ពិតជាសាកសម ជាប្រទេសអស្ចារ្យ ដែលមនុស្ស មិនដែលបានទៅដល់ ចុងក្រោយក្នុង បណ្តាប្រទេសអាស៊ីអាគ្នេយ៏។ សូមឆ្លងមហាសាគរណាដែល អ្នកចង់ ហើយ រកមើលដោយខ្លួនឯងពីភីលីពីន។

អាកាសធាតុ
លក្ខណះអាកាសធាតុនៅភីលីពីន តម្រូវទៅតាមខ្យល់បក់ច្រើនជាងគេ-habagat (ម៉ូសុងនីរតី) ដែលបក់ពីខែឧសភា ដល់ តុលា និង amihan (ម៉ូសុងឥសាន្ដ) បក់ពីខែកញ្ញា ដល់ ដើមឧសភាវិញ។សំរាប់ប្រទេសជាច្រើន រដូវប្រាំង គឺអំឡុង aminhan។ ហើយរដូវវស្សា គឺចាប់ផ្តើមពីខែ មិថុនា ហើយធ្លាក់ខ្លាំងបំផុត ពីខែកក្កដា ដល់ ខែកញ្ញា ហើយបញ្ចប់ក្នុង ខែតុលា។ តែលក្ខខណ្ឌអាកាសធាតុនេះ អាចមានការប្រែប្រួល យឺតជាងធម្មតា ដោយភ្លៀងអាចធ្លាក់យឺតបន្ទិច ហើយ អូសបន្លាយដល់ខែធ្នូ។

ក្នុងតំបន់ខ្លះ រដូវត្រូវបានគេយកទៅលេងភ្នាល់។ ភាគច្រើននៃតំបន់ឆ្នេរខាងកើត រួមបញ្ចូល Mindanao ខាងកើត, Leyte ខាងត្បូង, Samar ខាងកើត និង Luzon អាស៊ីអាគ្នេយ៏ ភ្លៀងធ្លាក់ពីខែធ្នូ ដល់ មិនា ហើយ ប្រាំង ពេលគ្រប់តំបន់ទាំងអស់ក្នុងប្រទេស ជោគជាំដោយទឹក។

Visayas កណ្តាល រួមមាន Bohol, Negros និង Cebu ត្រូវបានជ្រកដោយភ្លៀងម៉ូសុង ជាហេតុធ្វើអោយមិនមានរដូវច្បាស់លាស់។ តំបន់ទាំងនេះ ងាយទទួលរង ទឹកភ្លៀង គ្រប់ពេលវេលាក្នុង១ឆ្នាំៗ តែជារឿយៗ ធម្មតាវាមិនមែនជាបញ្ហាធំដុំទេ ដរាបណាមាន ព្យុះទីហ្វុង បក់បោកមក លើតំបន់ឆ្នេរខាងកើត។

ខែក្តៅបំផុត គឺ ខែឧសភា ដែលសីតុណ្ហភាព ឡើងខ្ពស់បំផុត ៣៨ អង្សា ហើយ ខែដែលត្រជាក់បំផុត គឺ ខែមករា និង កុម្ភះ ដែលសីតុណ្ហភាព ធ្លាក់ចុះកាន់តែខ្លាំង នៅពេលយប់។

About these ads

មតិ»

1. KK - ខែសីហា 2, 2011

អរគុណសំរាប់ការចែកចាយ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 37 other followers

%d bloggers like this: