នាគដេក | ជូគឺលៀង (ខុងមីង) វគ្គ២ ខែតុលា 22, 2011
Posted by ភារម្យ in ចំនេះដឹងប្លែកៗ, ប្រវត្តិសាស្រ្ត.trackback

សមិទ្ធផលផ្នែកយោធា
សមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀត នោះគឺការផ្តល់ការប្រឹក្សា ដល់លាវប៉ី អោយចង់មេត្រីជាមួយ ស៊ុន ឈាន ដែលធ្វើអោយ លាង ប៉ី ឈ្នះសង្រ្គាមបញ្ញនៅ ឈីប៊ី។ ជាមួយការប្រកៀកស្មាគ្នា រវាង កងទ័ព លាវប៉ី និង ស៊ុ ឈាន ធ្វើអោយគំរោងការកាន់កាប់ អាណាចក្រចិន ទាំងមូលរបស់ឆាវឆាវ ត្រូវរលាយ។ ជាលទ្ធផលដ៏តូចមួយនៃសង្រ្គាម លាវ ប៉ី បានចាប់ខ្លួនឈ្លើយសឹក ជីងស៊ូ បានយ៉ាងច្រើន។
ជ័យជំនះនៃកងទ័ពរបស់គាត់មាន ទំហំធំធេង និប្រកបដោយ ភាពប៉ិនប្រសប់។ ក៏ដូចជាអ្នកមានទេពកោសល្យ ផ្សេងទៀតដែរ ជូគឺលៀងត្រូវប្រឈមមុខ នឹង ការបរាជ័យដ៏ធំមួយ ក្នុងដៃរបស់ មហាសត្រូវរបស់គាត់ គឺស៊ឺម៉ាអ៊ី (អ្នកដឹកនាំ កងទ័ព ជាន់ខ្ពស់ អាណាចក្រវ៉ួយ), ក្នុងខណះពេល ស៊ឺម៉ាអ៊ី រារាំង ជូគឺលៀង មិនអោយវាយយក លួកយ៉ាង (តំបន់សំខាន់ នៅចិន)។ ប្រកានេះអាចសង្រ្គោះ ឆាវឆាវ ពីបំណងលាវប៉ី ដែលចង់ស្តារាជវង្សហានឡើងវិញ។
នៅគ្រាដែល លាវប៉ីជិតស្លាប់ លាវប៉ីបានជំរុញ កូនប្រុសរបស់គាត់ លាវឆាន អោយពឹងអាស្រ័យលើ ការប្រឹក្សារបស់ជូគឺលៀង ហើយលាវប៉ីក៏បានជំរុញ ជូគឺលៀង ផងដែរ ថាប្រសិនបើរាជបុត្រមិនអាចគ្រប់គ្រង ប្រទេសបាន ជូគឺលៀង អាចឡើងសោរាជ្យជំនួសបាន។
ក្រោយពី លាវប៉ី ទទួលអនិច្ចកម្ម ជូគឺលៀង បានទទួលជោគជ័យ ក្នុងការគ្រប់គ្រងប្ រទេសរយះពេល ៤ឆ្នាំបន្តរបន្ទាប់។ គាត់បណ្តុះខ្លួនគាត់នូវ ការប្រឹងប្រែង ដ៏ធំធេង ដើម្បីធ្វើអោយ ប្រទេសជាតិ ថ្កុំថ្កើង ហើយ មានភាពតឹងតែង និង ស្មើភាពក្នុង ការផ្តល់រង្វាន់ ក៏ដូចជាការដាក់ទោស។ ក្រោមការដឹកនាំរបស់ ជូគឺលៀង អាណាចក្រស៊ូ បានក្លាយទៅជាអាណាចក្រដ៏រុងរឿង និង មានកងទ័ពកាន់តែខ្លាំងខ្លា។ ទាំងនេះគឺស្ថិតក្នុងអំឡុងពេលដែល ជូគឺលៀង ឈ្នះនឹងការវាយប្រហារ ពីសំណាក់សត្រូវទាំង ប្រាំពីរ ដែលបង្កើតដោយ ឆាវ ពី។
អាយុ៥៤ឆ្នាំ ជូគឺលៀងលាចាកលោក នៅវាល អ៊ូចាងយូន (Wuzhangyuan) អំឡុងពេលចំបាំងកងទ័ព (ឆ្នាំ ២៣៤ នៃ គ.ស) ខណះពេល ប៉ុនប៉ងវាយដណ្តើមយកឡើងវិញនូវផ្ទៃដី ដែលកាន់កាប់ដោយ អាណាចក្រវ៉ួយ។ មុនពេលជូគឺលៀង ចាប់ផ្តើម បេសកម្ម ភាគខាងជើង ជូគឺលៀង ឈឺជាទម្ងន់ និង ចុះខ្សោយ ដោយស្ត្រេស និង ធ្វើការលើសម៉ោង ដែលបង្កើតដោយគូរប្រជែង របស់គាត់ គឺមេទ័ព ស៊ឺម៉ាអ៊ី និង ការគ្រប់គ្រងមិនមានប្រសិទ្ធភាព របស់លាវ ឆាន។ ស្របពេលដែលគាត់ បានទៅដល់ សមរភូមិ គាត់ទទួលមរណះភាព។ មរណះភាព របស់គាត់ភ្លាមៗ បានធ្វើអោយមានឱនភាព អាណាចក្រស៊ូ។
គាត់បានប្រតិបត្តិខ្លួនគាត់ “បត់បែនខ្លួន តាមការងារ ខិតខំហ្វឹកហ្វឺនជិវិត អោយអស់ពីចិត្តពីថ្លើម”។ សូម្បីតែគូរប្រជែង របស់គាត់ មិនអាចបញ្ឈប់នូវការស្រលាញ់ នូវទេពកោសល្យដ៏មហាអស្ចារ្យ និង ភក្តីភាពចំពោះប្រទេសរបស់ លោកឡើយ។
សូមអាន : នាគដេក | ជូគឺលៀង (ខុងមីង) វគ្គ១



សូមកែ មិនមែន មុន គ.ស. ទេ គឺ ២៥៤ នៃគ.ស ។
អគុណល្បង កែហើយហើយ ញ៉ុមបកខុស
ហេហេ… ចំពោះអ្នកអាន ឬបានទស្សនារឿងសាមកុក ត្រូវបានចាត់ទុកថា៖ បើបានអានមួយចប់ ឬទស្សនាបានមួយសារ នឹងធ្វើអោយកើតបញ្ញា… ហើយបើបានអានពីរដង ឬទស្សនាបានពីរសារ នឹងធ្វើអោយឆ្លាត… តែបើបានអានចាប់ពីបីចប់ឡើង ឬទស្សនាបានចាប់ពីបីសារឡើងទៅ នឹងធ្វើអោយអ្នកនោះឯងខូចចាប់មិនឈ្នះ និងមានល្បិចដេញអត់ទាន់…
គិតមើលម្តងពីរដងបានហើយចឹង ខ្លាចខូចដូចល្បងស្រុកស្រែ
[...] : នាគដេក | ជូគឺលៀង (ខុងមីង) វគ្គ២ Share this:StumbleUponDiggRedditLike this:LikeBe the first to like this [...]
[...] : នាគដេក | ជូគឺលៀង (ខុងមីង) វគ្គ២ Share this:StumbleUponDiggRedditLike this:LikeBe the first to like this [...]