jump to navigation

ដំណើរកំសាន្ត សៀមរាប ថ្ងៃ ៩ ដល់ ១២ វិច្ចិការ ២០១១ (វគ្គ២) ខែវិច្ឆិកា 22, 2011

Posted by ភារម្យ in ទេសចរណ៍, ប្រវត្តិខ្ញុំ, អំពីភារម្យ.
trackback

ព្រឹកថ្ងៃ ១០ វិច្ចិការ : ព្រឹកព្រលឹមបន្ទាប់ពី ញ៉ាំអាហារពេលព្រឹក នៅភោជនីដ្ឋាន សេរីរដ្ឋរួចមក ខ្ញុំ ឧត្តម អេណា បងសេង និង ឡង់ឌីបានជួលតុកតុក មួយដើម្បីដើរកំសាន្ត។ តុកតុកចាប់ផ្តើមធ្វើរដំណើរ ឆ្លងកាត់ក្រុងសៀមរាប ឆ្ពោះទៅទឹកដីប្រសាទបុរាណខ្មែរ សូមបញ្ជាក់ថា អង្គរតូច បានយ័ន ពួកយើងពុំបានចូលទស្សនាទេ ដោយហេតុថា ធ្លាប់ទស្សនារួចមកហើយ។  តុកតុក ក៏ រសាត់ខ្លួនហួស រួចចូលដល់ ប្រសាទបាពួន (ប្រាសាទបាពួន ជាប្រភេទប្រាសាទភ្នំ មានកំពស់ខ្ពស់) មូលហេតុដែលពួកយើងចង់ទៅទន្សនាប្រាសាទនេះ ពីព្រោះថាប្រាសាទនេះទើបតែជួសជុលហើយ នឹងសម្ភោពអោយប្រើប្រាស់ពីសំណាក់ ព្រះចៅក្រុងកម្ពុជា និងនាយករដ្ឋមន្រ្តីបារាំង។ ក្រោយពីទស្សនាទីនេះរួចមក ពួកយើងក៏ បានដើរកាត់ ទីព្រលានជល់ដំរី ទស្សនានៅទីនេះ រួចបន្តរដំណើរដោយតុកតុក មកញ៉ាំនំបញ្ចុកនៅតំបន់មួយ (ភ្លេចឈ្មោះ) នំបញ្ចុកនេះ ជាអាហារថ្ងៃត្រង់របស់ពួកយើង ឧត្តមញ៉ាំអស់ពីចានឯណោះ ហិហិហិ ចំណែកខ្ញុំ ឡង់ឌី មួយចានកន្លះ។ មកដល់ផ្ទះសំណាក់វិញ ម៉ោងប្រមាន៣ ឡង់ឌីនិង ឧត្តម សំរាក ឯខ្ញុំអង្គុយធ្វើការ ព្រោះ ទើបទទួលបានអ៊ីម៉េលការងារក្រុមហ៊ុមផ្ងើរអោយ។ ល្ងាច បងបឿន និង បងភីន បក្សពួកផ្កាយមកដល់ ជុំគ្នា ពួកយើងទៅញាំបុហ្វេ សាច់អាំងនៅ ភោជនីដ្ឋានមួយ ម្នាក់តំលៃ ៤ដុល្លា (ថោកគួរសម ញ៉ាំចង់ប្រេះពោះ)។

ថ្ងៃទី ១១ ឈានមកដល់ (ថ្ងៃពិសេស ១១ ១១ ១១) បន្ទាប់ញ៉ាំអាហារពេលព្រឹករួចមក ពួកយើងបានជួលរថយន្តមួយគ្រឿង ដើម្បីធ្វើដំណើរទៅកាន់ដែនត្រជាក់ ភ្នំគូលេន បងចននី ម្ចាស់ប្លុកខេមរះបក្សី ក៏មានវត្តមាននៅទីនោះដែរ។ តាមដងផ្លូវមើលឃើញថា មានចំណុចខ្លះ បែកភក់ រអិល បង្ករការលំបាក ដល់រថយន្តធ្វើដំនើរ តែទីបំផុតនៅ បានមកដល់ រមណីដ្ឋាននេះដដែល។ ជញ្ជូន របស់ញ៉ាំ ចូលតូប រួចបរិភោគអាហារថ្ងៃត្រង់រួចមក ខ្ញុំនឹងមិត្តភ័ក្រ្តមួយចំនួនទៀត បានទៅលេងទឹកជ្រោះភ្នំគូលេន ធម្មជាតិខៀវស្រង៉ាត់ ទឹកធ្លាក់ដ៏ស្រស់ស្អាត ទឹកធ្លាក់ដ៏ត្រជាក់ត្រជុំ ថ្លាឈ្វេង ញ៉ាំងអារម្មណ៏ ពួកយើងមិនចង់ឃ្លាតចាកពីទីនេះ។ ម៉ោងប្រមាណ​ ៣ ពួកយើងបានចាកចេញពីទីនេះ រួចឆ្លងកាត់ រមណីដ្ឋានមួយទៀត មានឈ្មោះថា លិង្គ១០០០ យើងគ្រាន់តែឈាងមើលបន្ទិចទេ ព្រោះយើងត្រូវទៅទស្សនាប្រាសាទមួយទៀត។ ចាកចេញពីទីនេះ យើងធ្វើដំណើរដល់ ប្រាសាទបន្ទាយស្រី ដែល ប្រសាទនេះល្បីរន្ទឺ ថា មានចំលាក់ក្បូក្បាច់ដ៏វិចិត្ត។ ដូចជាពាក្យគេនិយាយ ប្រសាទនេះ ពិតជាវិសេសវិសាលពិតប្រាកដ រហូតទប់សសើរមិនបាន បងប្អូនទាំងឡាយណាដែលបានទៅលេងខេត្តសៀមរាប កុំភ្លេចណាប្រាសាទមួយនេះ។ សូមបើកវង់ក្រចកពីប្រសាទនេះ បនិ្ចច យោងតាមប្រសាសបងចននី បានអោយដឹងថា ប្រាសាទនេះ កសាងប្រើពេលយូរជាងអង្គរតូចទៅទៀត មូលហេតុគឺដោយសារ ការរើសថ្ម (ថ្មភក់ពណ៌ផ្កាឈូក ពិបាកជីកគាស់រក) នឹងសម័យកាលនោះ ព្រះរាជាមានព្រះជន្ននៅក្មេងវស្សា ប្រទេសជាតិ ពុំសូវនឹងនរ។ បងប្អូនដឹងទេ ថ្ងៃ១១ ១១ ១១ ជាថ្ងៃដ៏ពិសេសសំរាប់ខ្ញុំព្រោះខ្ញុំបានទៅលេងភ្នំគូលេន និង ប្រាសាទបន្ទាយស្រី ជាលើកដំបូងក្នុងជីវិត។

មកដល់ទីរួមខេត្តសៀមរាបវិញ ពេលយប់ម៉ោង ខ្ទង់ ៦ ទៅ ៧ខ្ញុំ ឡង់ឌី និង ឧត្តម ទៅញ៉ាំមីឆានៅ ផាប់ស្រ្តីត រួចដើរមើល ផាប់ស្រ្តីត (សំបូរជនបរទេស) នឹង ទស្សនាផ្សារាត្រីដល់ម៉ោងជិត ៩ យើងទាំងបីទៅម៉ស្សាខ្លួន (ក៏ជាលើកទីមួយដែលខ្ញុំម៉ាស្សាដែរ) ប្រមាណ១ម៉ោងកន្លះ។

ព្រឹកថ្ងៃ ១២ វិច្ចិការ :  ស្រស់ស្រូបអាហារពេលព្រឹករួច យើងពុំបានទៅទស្សនាកន្លែងផ្សេងទៀតទេ ទៅផ្ទះសំណាក់វិញ ចាំដល់ម៉ោងប្រមាណ១១កន្លះ បុហ្វាជូនពួកយើង ទីដាក់នៅ បេនឡានបុរីសៀងណាំ អេណាបងសេង មកដល់ យើងទាំង៤ ក៏ឡើងឡានក្រុងឆ្ពោះមកកាន់ ភ្នំពេញវិញ ម៉ោងប្រមាណ ១២ កន្លះ។

មតិ»

1. Ah Pov - ខែវិច្ឆិកា 22, 2011

លោក​ លោក​ស្រី អ្នក​នាង​កញ្ញា​ ទើប​នឹងបាន​អាន​«ដំណើរ​កំសាន្ត សៀមរាប ថ្ងៃ ៩ ដល់ ១២ វិច្ចិការ ២០១១ (វគ្គ២)» ដែល​​ចង​ក្រង​រៀបរៀង​ដោយ​ម្ចាស់ប្លក​ភារម្យ… គិៗៗៗ

2. Lundi Lay - ខែវិច្ឆិកា 22, 2011

ម៉ាស្សារួច​ម៉ោងប្រហែលជា ១០៖៣០ យប់​បាន​ចូល​ផ្ទះ!! :)

3. ឧត្តម - ខែវិច្ឆិកា 23, 2011

បញ្ចុកនៅតំបន់មួយ (ព្រះដាក់)

4. pkay_sour - ខែវិច្ឆិកា 23, 2011

អត់មានប្រាប់ថាម្លាញ់រម្យលេងទឹកវិះរបូតខោអីទេហ៎? អាគិគិ

ភារម្យ - ខែវិច្ឆិកា 24, 2011

មានតែផ្កាយទើបវីសឡាបូតខោ!

pkay_sour - ខែវិច្ឆិកា 24, 2011

ហេហេ ចុះម្លាញ់អត់វិះដែរហេហ៎? :D

ភារម្យ - ខែវិច្ឆិកា 24, 2011

សូមទោសបាទ!ខៅប៊យ ស្មោះ ! មិនងាយឡាបូតផ្តេះផ្តាសរ៉េ!

pkay_sour - ខែវិច្ឆិកា 24, 2011

ថាមិនត្រូវដែរ​ខោប៊ូយ​យឺត :D

5. enana88 - ខែវិច្ឆិកា 24, 2011

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.