នៅពេលដែលមិត្តខ្ញុំ ក្លាយជាមនុស្សផ្សេង ខែវិច្ឆិកា 29, 2011
Posted by ភារម្យ in ពីនេះពីនោះ, អំពីភារម្យ.trackback

“សែងសូរិយាគង់មានពេលអាប់ ចន្ទក្នុងពេលរាត្រី គង់មាន ខ្នើត រនោច ឯគង្គា គង់មានឡើងហោច ដូចជិវិតមនុស្សលោក គង់មានប្រែប្រួល” សំដីមួយប្រយោគនេះ វាហាក់កំពុងចាក់ស្រេះ ញ៉ាំញីក្នុងខួររបស់ខ្ញុំ អោយស្រម៉ៃ នឹកគិត ដល់មិត្តខ្ញុំម្នាក់ នៅស្រុកកំណើត។ ទើបជួបវាប៉ុន្មានខែថ្មីៗនេះទេ ខណះពេលជួបវា មនសិការខ្ញុំប្រាប់ខ្លួនឯងថា ពេលនេះ “សំលាញ់ឯង ក្លាយជាមនុស្សថ្មីម្នាក់ផ្សេងហើយ!”
ចេញពីជនបទដាច់ស្រយាល មួយ វានឹងខ្ញុំអាចថាបានជាមិត្តជិតស្និទ្ន ឆ្នាំមុនវា គឺជាមនុស្សស្លូតបូត រម្យទម ពូកែអៀន ជាពិសេសនៅខាងមុខស្រីៗ តែឥឡូវ កាំរទេះខាងក្រោមវិលឡើងលើហើយ វាប្រែប្រួលជាមនុស្សម្នាក់ដែលហ៊ាន ដៃដល់។ កុំថាឡើយរូបរាង អាកប្បកិរិយា សូម្បីចិត្តគំនិតក៏ប្រែប្រួលដែរ គំនិតដែលធ្លាប់សរថ្លា ដូចក្រដាស តែក្រដាសនេះ បានប្រែក្លាយជា ក្រដាសដែលដិតដាមដោយ ទឹកខ្មៅលុបយ៉ាងណាក៏មិនជ្រះ។
មិនបន្ទោសនណាទេ ដែលវាប្រែក្លាយជាយ៉ាងនេះ ប្រហែលមកពីមនុស្សក្នុងសង្គមមួយនេះ បង្រៀនវា អោយចេះ លោភលន់ចង់បាន នឹង ច្រណែនឈ្នានីស ក៏ប្រហែលមនុស្សក្នុងសង្គមនេះ បង្រៀនវាអោយចេះ ក្លាហានជ្រុល ចេះស្រវឹង ងប់ងល់ ផុងខ្លួនក្នុងអបាយមុខ គ្រប់គ្រង់ខ្លូនឯងលេងបាន ហើយមើលទៅ។
ខ្ញុំសំឡឹងមើលវា ដោយក្រសែភ្នែកធម្មតា មិនបញ្ចេញអោយវាដឹងថា ខ្ញុំមានអារម្មណ៏ខុសប្លែកលើវានោះទេ ចរិកកំណើតរបស់ខ្ញុំ ប្រហែលជាបែបនេះហើយមើលទៅ ទទួលអារម្មណ៏ តែពិបាកនឹងហាស្តី បញ្ចេញអោយវាដឹងខ្លួន ចេះតែមានគំនិតលិចឡើង ក្នុងខួរថា បើទោះនិយាយប្រាប់វា ក៏វាគ្មាន បានស្អីមកវិញដែរ ហើយ ក៏មិនអាចអោយវាក្លាយជាមនុស្សដូចដើមបានដែរ និយាយប្រាប់វា នាំតែបែកកញ្ចក់មិត្តភាព។
គ្រាន់តែចង់បញ្ជាក់ថា ភាពកក់ក្តៅនៃមិត្តភាពរបស់យើង វាបានបែកខ្ទេចខ្ទី ដូចអំបែងកញ្ចក់ តាំងពីសំលាញ់ប្រែទៅជាមនុស្សផ្សេងម្នាក់ទៀត ប្រែទៅជាមនុស្សដែលគ្នាពុំដែលបានស្គាល់ ហើយក៏ពុំចង់ស្គាល់!



សង្គមដែលគាត់រស់នៅ ជាអ្នកកែប្រែគាត់។
គ្នាគិតចឹងដែរ!
ដោយសារតែរឿងរ៉ាវដែលគាត់បានជួបប្រទះ និងក្តីជំនះរបស់គាត់ធ្វើអោយគាត់ផ្លាស់ប្តូរដោយមិនដឹងខ្លួន ក៏ថាបាន!!
lmao
ស ដ ក រ ក រ ត ស វណ ណ 07.
ក រ ើ េ ក វ ី ួ រួ ើ iPK Key Khmer ស រ iPad.