ផ្ទះខ្ញុំដូចជាស្ងប់ស្ងាត់ណាស់! ខែមករា 22, 2012
Posted by ភារម្យ in ពីនេះពីនោះ, ព័ត៌មាន, អំពីភារម្យ.trackback
បែកគ្នាយូរហើយបងប្អូនអ្នកភូមិ មិនសូវបានមកអឺតភូមិសោះ ក៏ដោយសារ រវល់! មិនដឹងថា តើភូមិយើងមានការអភិវឌ្ឍន៏ឈានដល់កំរិតណាហើយទេ! មានមាន់ថ្មី ច្រើន? ហើយមាន់ចាស់ហ្នឹងក៏មិនដឹង ជាយ៉ាងមិចយ៉ាងម៉ាហើយទេ! អភ័យទោស និយាយមាន់ៗ ហិហិហិ និយាយទៅដូចលំបាកតិចដែរ ខ្ញុំ ចង់មករស់នៅប្រកបរបរទទួលទាន នៅភូមិវិញណាស់ តែការងារ នឹង រៀនសូត្រពិតជាមិនផ្តល់ឱកាស អោយខ្ញុំសោះ!
ការងារ បច្ចុប្បន្ននៅតែមានភាពរវល់ដដែល តែនិយាយដោយត្រង់ រវល់តែស្រាកស្រានចិត្ត មានន័យថា មិនសូវមានសំពាធដូចមុន ក៏ប៉ុន្តែនៅតែឆ្លៀតមកទីនេះមិនបាន ម្យ៉ាងដោយសារ ខាងក្រុមហ៊ុនគាត់ធ្វើការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធើណេត និង មិនបើកអោយប្រើនូវយូអេសប៊ីទៀតទេ។
បែរមកការសិក្សា គិតមកដល់ពេលនេះ ខ្ញុំរៀនដល់ឆ្នាំទី៤ហើយ ជាឆ្នាំចុងក្រោយ នៃការបញ្ចប់បរិញ្ញាប័ត្ររបស់ខ្ញុំ មានការរវល់ណារៀន ណាប្រលងគ្រប់មុខ។ ថ្មីៗនេះទើបតែប្រលងចប់ពាក់កណ្តាលឆមាស មិនយូរទេ ការវល់ជាងហ្នឹងនឹងកើតមានហើយ។
សរុបមកវិញ មួយរយៈនេះ ផ្ទះខ្ញុំពិតថាបិទទ្វាស្ងប់ស្ងាត់ លែងរវល់នឹងពិភពលោកខាងក្រៅ តែខ្ញុំនៅតែឆ្លៀតមកលេងទីនេះវិញ ទោះមិនញឹកញាប់ក៏ម្តងម្កាលដែរ។ ការងារ នឹង ការសិក្សា គឺជាឱបសគ្គចំបងសំរាប់ខ្ញុំ តែបើអោយជ្រើសរើស នៅតែយកការសិក្សា និងការងារ ហិហិហិ! អគុណ!



មានអ្នកសើចចំអកមួយហើយតាសនៀក!