នាគដេក | ជូគឺលៀង (ខុងមីង) វគ្គ៣ ខែមករា 23, 2012
Posted by ភារម្យ in ចំនេះដឹងប្លែកៗ, ប្រវត្តិសាស្រ្ត, សម្តីអ្នកប្រាជ្ង.trackback

សមិទ្ធផលផ្សេងទៀត
គិតដល់ត្រឹមពេលដែល ខុងមីងស្លាប់ ស្នាដៃថ្វីអំពី យុទ្ធសាស្រ្តទ័ព រចនាសម្ព័ន្ធទ័ព របស់គាត់ជាច្រើនត្រូវបានកំទេចចោល រឺបាត់បង់អស់។ the way of the general គឺជាស្នាដៃមួយក្នុងចំណោមស្នាដៃជាច្រើន ដែលបានរស់រានមានជីវិត រហូតមកដល់សព្វថ្ងៃនេះ។
មានពាក្យចចាមអារាមថា ខុងមីង ជាអ្នកបង្កើត កលយុទ្ធសាស្រ្តទាំង ៨ (Ba Xing) ដែលជាកលយុទ្ធ ធ្វើសង្រ្គាម ជាយុទ្ធសាស្រ្តទ័ព និង ជាការកលយុទ្ធ ដាក់ទ័ព។
មានរឿងផ្សេងៗទៀតដំណាលថា ខុងមីង គឺជាអ្នកមានទេព្យកោសល្យផ្នែកយន្តការ និង គណិតវិទ្យា។ គាត់បានបង្កើតស្នាដែលអាចបាញ់ចេញម្តងច្រើនគ្រាប់ នឹង រទេះគោយន្ត (រទេះកង់បួន បូកគោមួយ) សំរាប់ដឹកជញ្ជូនគ្រាប់ធញ្ញជាតិ។
ភាពច្នៃប្រឌិតដែលមានប្រយោជន៏ជាច្រើន អាចរកអានបានក្នុង សៀវភៅ Romance of three kingdoms សៀវភៅប្រលោមលោក ប្រវត្តិសាស្រ្តដ៏អស្ចារ្យនាសវ ទី១៤ ហើយដែលខុងមីងគឺជាតួរអង្គសំខាន់ម្នាក់ក្នុង ប្រលោមលោកនេះផងដែរ។
ក៏ដូចជាអ្វីដែល ណែនាំខាងលើនេះ ព្រឹត្តិការណ៏ដែលកើតឡើងខ្លះក្នុងសៀវភៅប្រលោមលោកនោះ ត្រូវបានគេយកទៅសំដែងក្នុងល្ខោនចិន ហើយ ក្នុងការសំដែង ខុងមីងជាទូទៅត្រូវបានគេពណ៌មានថា ជាតួអង្គល្អម្នាក់ដែលតែងតែ វាយប្រឆាំងនឹង សភាវះបិសាច។
ល្ខោនទាំងនោះក៏បរិយាយផងដែរ នូវ យុទ្ធសិល្ប៏ លទិ្ធតាវ ដែលបញ្ចេញនូវ មន្តវិជ្ជាសិល្ប៏បង្កើត ទំរង់ ធម្មជាតិដ៏អសច្ចារ្យ ដែលអាចបញ្ជាខ្យល់ ហើយទោះទាយអនាគត។ សមត្តភាពខុងមីង មានមូលដ្ឋានធំធេង ចំណេះដឹងដ៏មានទំនុកចិត្តលើយុទ្ធសាស្រ្តទ័ព វិស្វកម្មយន្តការ គណិតវិទ្យា ភូគព្ពសាស្រ្ត តារាសាស្រ្ត ទស្សនះវិទ្យា។
វគ្គបន្តរខ្ញុំនឹងរៀបរាប់នូវសមិទ្ធផលដទៃទៀតដែលមិនទាក់ទងនឹង យោធា សូមរង់ចាំអាន!
សូមអាន : នាគដេក | ជូគឺលៀង (ខុងមីង) វគ្គ២



នេះនៀក នៅទីនេះ