jump to navigation

អវតារព្រះវិស្ណុ ទាំង ១០ ខែ​មីនា 13, 2013

Posted by ភារម្យ in ចំណេះដឹងទូទៅ.
trackback

lord-vishnu

វិស្ណុជាអទិទេព ស្រោចស្រង់លោក ទ្រទ្រង់លោក ចំរើនលោក។ ព្រះវិស្ណុតែងតែជួយស្រោចស្រង់លោក មនុស្សលោក អោយបានសេចក្តីសុខចំរើន។ អវតាវិស្ណុ រឺព្រះនរាយណ៏ បានបែងភាគ ចុះមកជួយមនុស្សលោក ១០ដងរួចមកហើយ៖

១. មត្ស្យ Matsya : ជាត្រី ជួយស្រោចស្រង់ជីវិតមនុស្ស អោយរួចផុត ពីទឹកជំនន់ ដែលបង្កើតឡើង ដោយយក្សឈ្មោះថា ហយគ្រីវះ

២ កុម៌ Kurma : ជាអណ្តើក ជួយធ្វើកំណល់ភ្នំមន្ទរៈ អោយទេវតា និងយក្សយកនាគឈ្មោះ វាសុកៈ បង្វិលភ្នំ កូរសមុទ្រទឹកដោះ អោយខះរីងហួត ដើម្បីយកទឹកអម្រិត ផឹកកុំអោយស្លាប់។

៣. វារាហៈ Varaha ជាជ្រូកព្រៃ បានបំផ្លាញ ហិរណយក្សដែលប៉ុនប៉ងរំលាយលោក អោយទៅជាទឹកសមុទ្រ។

៤. នរៈសិង្ហ ​Narasinha ជាមនុស្សសិង្ហ ក្បាលមនុស្ស ខ្លួនសិង្ហ បានបំផ្លាញយក្ស ដែលធ្វើបាបទេវតា។

៥. វមន Vamna ជាមនុស្សតឿ បានប្រើកលល្បិច សុំដីយក្ស ៣ជំហាន ទុកអោយមនុស្សនៅ។

៦.បរសុរាម Parachurama ជារាមពូថៅ បានបង្រ្កាបក្សត្រអរជុន

៧. រាម Rama ជាព្រះរាម ក្នុងរឿង រាមាយណៈ បង្រ្កាបក្រុងរាពណ៍។

៨. ក្រឹស្ណ krisna ជាក្រឹស្ណ បានជួយមនុស្សអោយរួចពីកណ្តាប់ដៃ ស្តេចកំណាចឈ្មោះ កប្សៈ Kamsa ក្នុងរឿងភារតយុទ្ធ

៩. ពុទ្ធ Budha ជាព្រះពុទ្ធ បានជួយស្រោចស្រង់ដាស់តឿនមនុស្ស អោយស្គាល់បុណ្យបាប អាក្រក់ល្អ ផុតចាកបាបកម្ម

(តាម ព្រះពុទ្ធពុំមែនជាអវតារ ព្រះវិស្ណុទេ តែពួកព្រាហ្មណ៍ ដោយបានឃើញព្រះពុទ្ធមានឥទ្ធិពល មានអនុភាពខ្លាំង ក៏បានបញ្ចូលជាអវតាព្រះវិស្ណុ)

១០. កល្កិន Kalkin ជាមនុស្សសេះ គឺខ្លួនមនុស្ស ក្បាលសេះ បានចេញបង្រ្កាប ពួកក្សត្រ ដែលធ្វើអោយមានចលាចល។

មតិ»

1. តា ម៉ាប់ - ខែ​មីនា 15, 2013

កាលកិនមិនទាន់ចេញមកទេ

ភារម្យ - ខែ​មីនា 16, 2013

មិនច្បាស់ដែរ តាម៉ាប់ឯងមាន Link ឯកសារទាក់ទងរឿងនេះ ដាក់មកផង!

តា ម៉ាប់ - ខែ​មីនា 16, 2013
2. Vibol Mamo - ខែមករា 13, 2015

តើមានរឿងទសជាតកដែរ​ ឬទេ?

ភារម្យ - ខែមករា 16, 2015

សូមទៅបណ្តាគារ មានឯកសារច្រើន សូមរកជាវនៅទីនោះ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: