jump to navigation

ការកុហកដ៏ធំបំផុត ដែលត្រូវបានគេនិយាយពីអ្នកមាន ខែ​ឧសភា 3, 2013

Posted by ភារម្យ in ចំនេះដឹងប្លែកៗ, វិចារណកថា.
trackback

ហេតុអ្វីបាន ៩០% នៃប្រជាជនសរុប គិតថាវាពិតជាពិបាក ដើម្បីក្លាយជាអ្នកមាន? ពីព្រោះថា យើងគ្រប់គ្នា ត្រូវបានគេនិយាយកុហក ដ៏ធំបំផុតមួយ ការកុហក ដែលធ្វើអោយ យើងឃ្លាតចាកឆ្កាយ ពីភាពមានបាន។ ជាបឋមយើងត្រូវស្វែងរកការពិត ពីភាពមានបាន ហើយធ្វើការបោះបង់ចោលនូវ បន្លា ដែលមានក្នុងកែវភ្នែក របស់យើង ជាយូរយាណាស់មកហើយ។

ខ្ញុំសូមចាប់ផ្តើម ដោយសូមអោយអ្នកធ្ វើនូវលំហាត់ធម្មតាៗមួយ។ ខ្ញុំសូមអោយអ្នកបិទភ្នែក ហើយស្រម៉ៃ ដល់រូបភាពមហាសេដ្ឋីទាំងឡាយ ក្នុងខួរក្បាលរបស់អ្នក។ ស្រម៉ៃដល់រូបភាព សំលៀកបំពាក់ដែលគេកំពុងស្លៀកពាក់ ឡានដែលគេកំពុងតែបើក របៀបដែលគេចាយលុយ របៀបដែលគេ ចំណាយពេលវេលារបស់គេ ហើយនឹងរបៀប ដែលគេទទួលទានអាហារ។ តោះ!សូមចាប់ផ្តើម មុននឹងអ្នកទាំងអស់គ្នា បន្តរចូលដល់ កថាខណ្ឋមួយទៀត។

បាទ! រូបភាពអ្វីខ្លះ ដែលអ្នកស្រម៉ៃឃើញ?

ប្រសិនបើអ្នកស្រដៀង ទៅហ្នឹងមនុស្សជាច្រើន អ្នកនឹងស្រម៉ៃដល់រូបភាព មហាសេដ្ឋី ហាក់បីដូចជាមនុស្សម្នាក់ ដែលស្លៀកបំពាក់ថ្មីៗ យីហោល្អៗ ហើយបើកឡានទំនើប ផឹកស្រាវីស្គីថ្លៃៗ ក្នុងភោជនីដ្ឋានថ្លៃៗ ហៅម្ហូបដែលថ្លៃបំផុត ពេញនិយមបំផុត ទទួលទានអាហារជាមួយស្រាថ្លៃៗ។

អ្នកប្រហែលជាគិតថា គេកំពុងសំរាកលើគ្រឿងសង្ហារឹមថ្លៃៗ ជក់ស៊ីហ្គែ គងអន្ទាក់ខ្លា។ ហេតុអ្វីបានជាអ្នកគិតយ៉ាងនេះ? ក៏ព្រោះថា នេះជាវីធីមួយ ដែលយើងធ្វើការស្រម៉ៃ ទៅតាមឥទ្ធិពល ទូរទស្សន៏ រឺកុន ដែលយើងបានមើល គិតថានេះជារបៀប ដែលមហាសេដ្ឋីទាំងឡាយ រស់នៅ ហើយចាយវាយលុយ របស់ពួកគេ។ វាច្បាស់លាស់ណាស់ ដែលថាទាំងនេះ គឺជាជំនឿ នឹងទំលាប់ ដែលពិតជាធ្វើអោយយើងចាកឆ្ងាយ ពីការក្លាយជាអ្នកមាន

ការពិតនោះគឺថា សេដ្ឋីមួយចំនួន ពិតជារស់នៅតាមរបៀបនេះមែន។ សេដ្ឋីដែលមានបាន ដោយសារ ការផ្ទេរមរតកពីដូនតា រឺសេដ្ឋីដែលមានបាន ដោយសារ ខ្លួនជាអ្នកកីឡា រឺជាអ្នកសិល្បះ។ ពួកអ្នកទាំងនោះ ជាទូទៅមានរបស់ម្យ៉ាងដូចគ្នា គឺថាមិនអាចគេចផុត បញ្ចប់ត្រឹមការបាត់បង់អ្វីគ្រប់យ៉ាង ត្រឹម១០ឆ្នាំខាងមុខ។ ទ្រពសម្បតិ្តគេ វាមានតែបណ្តោះអាសន្នប៉ុណ្ណោះ។ ចូរក្រលេកមើល ម៉ៃ ថៃសាន់ ម៉ៃឃើល ជេកសិន ប៊ប់ប៊ី ប្រោន ហើយ អ្នកល្បីៗជាច្រើនអ្នកទៀត ដែលរកលុយបាន រាប់លានដុល្លា ក្នុងអាជីពរបស់គេ។ ចុងក្រោយអ្នកខ្លះ ដាច់យ៉ៃ អ្នកខ្លះធ្លាក់ក្នុងបំណុលយ៉ាងធ្ងន់ធ្ងរ។

មតិ»

1. ឌីយ៉ា - ខែ​ឧសភា 4, 2013

Reblogged this on អន្ធការ and commented:
ពិចារណាលេងៗ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: