មេរៀនពីគ្រូវរុង ភាគ២ ខែមេសា 28, 2018
Posted by ភារម្យ in អប់រំ.trackback
កំណត់ហេតុថ្ងៃទី ១៦ ខែមិនា ឆ្នាំ ២០១៨
បាងកក ប្រទេសថៃ
ថ្ងៃនេះ ជាម៉ោងទី២ ដែលខ្ញុំរៀនជាមួយលោកគ្រូ វរុង គាត់ជាជនជាតិថៃ។ នេះគឺជា កំណត់ត្រា អ្វីដែលគាត់បានបង្រៀន។ ការរៀបជាប្រយោគ ប្រហែលជាមានការលំបាកក្នុងការអាន ដើម្បីងាយយល់ ព្រោះថា ខ្ញុំបកប្រែពីភាសាថៃ ដោយសារលោកគ្រូគាត់បង្រៀនជាភាសាថៃ។
Everyday You must learn new thing!
ការណែនាំផ្សេងៗ ទាក់ទងនិងសារណា
និយាយដល់ការធ្វើសារណា និស្សិតត្រូវ ស្នើរគ្រោងក្របគំនិត (Framework) របស់ខ្លួនដល់គ្រូទីប្រឹក្សា។ ប្រសិនបើគ្រោងក្របគំនិតយើងមាន ៥ ជំហ៊ាន ឯទឺប្រឹក្សាមាន ៧ ជំហ៊ាន យើងនឹងមានបញ្ហា។ ប្រសិនបើគ្រោងក្របគំនិតយើងមាន ៤ ជំហ៊ាន ឯទឺប្រឹក្សាមាន ៩ ជំហ៊ាន យើងកាន់តែមានបញ្ហា។ តែបើយើងមានជំហ៊ានច្រើនជាងទីប្រឹក្សា ទីប្រឹក្សានិយាយថា វាខាតពេល កុំចំណាយពេលច្រើន។ ពេលយើងជ្រើសរើសគ្រោងក្របគំនិត ជាទូទៅយើងតែងមានបញ្ហា នៃការរើស ដោយវាមានច្រើនពេក ពេលខ្លះមិនត្រូវចិត្តយើង នេះក៏មិនអូខេ នោះក៏មិនអូខេ។ ដូចនេះ ធ្វើដូចម្តេចដើម្បី ជ្រើសរើសគ្រោងក្របគំនិតដែលត្រឹមត្រូវ ? វាហាក់បីដូចជាការ ចរចារអ្វីម្យ៉ាង គួរសិក្សា Nature របស់វា ដោយមានមូលដ្ឋានលើ Concepts អោយបានច្បាស់ជាមុនសិន គឺិសិក្សា ថាតើ Nature វានៅទីណា អ្វីគឺជា Core របស់វា មុននឹងវាក្លាយជាទ្រឹស្តី ព្យាយាមរក pattern របស់វា ដើម្បីអោយទាំងពីរផ្នែកយល់ថា នេះជាអ្វី ដែលយើងនឹងធ្វើការជាមួយគ្នា។ តួយ៉ាង យើងនឹងទទួលបាន លទ្ធផលខុសគ្នានៃអត្ថន័យ ការដោស្រាយបញ្ហាតាមការអប់រំ និង ការដោះស្រាយបញ្ហាតាមទស្សនៈវិទ្យា។ នៅក្នុងសារណា មានការសរសេរ ដែនកំណត់នៃការស្រាវជ្រាវ។ ដែនកំណត់នៃការស្រាវជ្រាវ គួរធ្វើឡើង មុនការស្រាវជ្រាវចាប់ផ្តើម គឺដំណាលនិងការជ្រើរើសប្រធានបទ។ គួរសរសេរដែនកំណត់ការស្រាវជ្រាវ មុនសរសេរ គោលបំណងនៃការស្រាវជ្រាវ ព្រោះថា គោលបំណងរីកឬរួម វាអាស្រ័យលើដែនកំណត់ការស្រាវជ្រាវ។ ចុងក្រោយទឹប្រឹក្សា ព្យាយាមអោយនិស្សិតទៅអាន Journal articles គឺពពួកអត្ថបទការស្រាវជ្រាវនេះ មានការរៀបរាប់ ពីវិធីសាស្រ្ត ដែលនិស្សិតអាចច្នៃ យកមកមកប្រើប្រាស់ក្នុង ការស្រាវជ្រាវរបស់ខ្លួនបាន។
ពេលអានឯកសារច្រើនៗ សូមតាំងសតិ សូមកុំភ្លេច ព្យាយាមរក Core របស់វាជាមុន រួចរកទ្រឹស្តី ឬ platform តាមក្រោយ
អ្វីគឺការ Review (Literature Review)? គឹការដែលយើង ទៅស្រាវជ្រាវរុករក ដើម្បីអោយដឹងថា នណាខ្លះធ្លាប់និយាយពីប្រធានបទនេះ ស្រាវជ្រាវនៅទីណា ស្រាវជ្រាវរបៀបណា ហើយគេសរុបមកថាដូចម្តេច រួចធ្វើជា តារាង Matrix។ វាស្រដៀងនឹងការទិញរថយន្តដែរ យីហោមាន ហុងដា កាមារី BMW ។ល។ យើងត្រូវយកទិន្នន័យ មកតំរៀបរៀងគ្នា រួមទាំង Spec ដើម្បីងាយស្រួលប្រៀបធៀបគ្នា។ បើមិនធ្វើដូច្នោះទេ យើងវែកញែក មិនចេញនោះទេ។
ការគិតរបស់មនុស្ស
គ្រប់ ប្រភេទការគិតទាំងអស់ ត្រូវបានបង្កើតឡើងដើម្បីគាំទ្រ វិជ្ជាណាមួយ។ មិនថា ទង្វើ ឬ អារម្មណ៏មនុស្ស គឺសុតតែឆ្លងកាត់ ដំណើរការការគិតជាមុន ។ ការគិតរបស់មនុស្ស មិនត្រូវបានរចនាមក ដើម្បីទទួលយកអ្វីដែលស្មុគស្មាញហួសវិស័យនោះទេ។ ការគិតរបស់មនុស្ស គួរតែមានឧបករណ៏ជំនួយ។ ខាងក្រោមនេះគឺជាប្រភេទនៃការគិតផ្សេងៗរបស់មនុស្ស:
- Lateral thinking: ការគិតបែបថ្មី បង្តើតឡើងដោយ អេដវ៉ើដ ឌឺ បូណូ (Edward de Bono ជាអ្នកបង្កើត Six Thinking Hats) នាឆ្នាំ ១៩៧០។
- Logical thinking (គិតបែបតក្ក)
- Extended Synthesis (គិតបែបសំយោគ)
- Integrative thinking (គិតបែបសមាហ័រណ ចូលគ្នា): កើតចេញពីសៀវភៅ “គំនិតជំទាស់” (The Opposable Mind)។ ចូរក្រឡេកមើល ម្រាមដៃយើង តើម្រាមដៃមួយណា ដែលសំខាន់ជាងគេ? ចំលើយគឺ ម្រាមដៃមេ! ព្រោះថា ពេលចាប់កាន់របស់អ្វីម្យ៉ាង មេដៃដើរតួរសំខាន់បំផុត។ បើសង្កេតតាមរយៈរូបរាងក្រៅ មេដៃឋិតនៅឆ្ងាយពីម្រាមដៃដទៃទៀត ពោលគឺម្រាមដៃ៤ផ្សេងទៀត ឋិតនៅក្បែគ្នា។ The Opposable Mind ប្រៀបការគិតបែបសមាហ័រណ ទៅនឹងមនុស្សដែលគ្មានម្រាមដៃមេ គឺមនុស្សដែលមិនអាច ចាប់កាន់របស់អ្វីប្លែកគេ មកដាក់ក្នុងខួក្បាល។ ជាទូទៅនៅពេល អ្នកមានដំណោះស្រាយ ពីរ ឬ បី កើតចេញមក មនុស្សភាគច្រើនជ្រើស នឹងរើសដំណោះស្រាយ បើមិនមែនទី ១ ក៏ទី ២ តែ The Opposable Mind មិនគិតអញ្ចឹងទេ វាប្រាប់យើងថា អ្នកត្រូវតែបង្កើត ដំណោះស្រាយទី ៣ ដែលមានវត្តមាន ដំណោះស្រាយ ទី១ និង ទី២ផងដែរ។
- Strategic thinking (គិតបែបកលយុទ្ធ) ច្រើនប្រើក្នុងជំនួញ។ នៅក្នុងវិស្វកម្ម Strategic thinking គឺ System Thinking។
- Critical Thinking (គិតបែបវិភាគ): គឺការគ្រិះរិះពិចារណា ការសំរេចចិត្ត។ ការគិតនេះ សំខាន់លំដាប់ទី២ ក្នុងចំណោមការគិតទាំងអស់របស់មនុស្ស នេះក៏ព្រោះតែយើងប្រើវាច្រើនបំផុត ក្នុងជិវិតប្រចាំថ្ងៃ។ Keyword សំខាន់របស់វាគឺ ការសំេរេចចិត្ត។ មួយថ្ងៃៗ យើងប្រើការគិតបែបនេះ រាប់រយពាន់ដង។ តួយ៉ាងពេលយើងភ្ងាក់ពីដេក យើងសួរខ្លួនយើងថា គួរដេកតរ ឬ ក៏ក្រោក។ ការគិតបែប Critical អោយបានល្អ គឺការសំរេចចិត្តអោយបានល្អ។ Critical Thinking បែងចែកចេញជាពីរ វិភាគ (Critical) និង រិះគន់ទិទៀន (Criticize)។ យើងអាចវិភាគមនុស្ស ដោយមិនចាំបាច់រិះគន់ទិទៀនបានដែរឬទេ? ឬអ្នករិះគន់ទិទៀន ដោយមិនបាច់វីភាគបានដែរឬទេ? វិភាគ (Critical) គឺ Thinking ឯ រិះគន់ទិទៀន (Criticize) គឺផ្នែក Reasoning តែពេលខ្លះ វាមាន Overlap។ ឧទាហរណ៏ Social network ដូចជា Facebook មានតែការរិះគន់ទិទៀន តែអត់មានការវិភាគ។
- Design Thinking: ខុសពីប្រភេទការគិតខាងលើទាំងអស់ វាមានលក្ខណៈស្រដៀងទៅនឹងការគិតបែបវិភាគ។
- Positive Thinking: គិតបែបវិជ្ជមាន។
- Analytical Thinking (គិតបែបវែកញែក): ការញែកជាផ្នែកៗ គឺប្រដូចទៅនឹង ការឆុងកាហ្វេកាប៉ូជីណូ យើងចង់ឆុងវានៅផ្ទះរបស់យើង ដូចនេះយើងត្រូវស្គាល់ពីរូបមន្ត ញែកគ្រឿងផ្សំរបស់វា ជាមុនសិន ទើបអាចឆុងជាកាហ្វេនេះបាន។ មុនពេលយើងធ្វើការអ្វីម្យ៉ាង តំបូងតើយើងវែកញែកវា គ្រប់ចំណុចឬនៅ? ដំណើរការនៃការដោះស្រាយបញ្ហាគ្រប់ប្រភេទ ជំហ៊ានដំបូងគឺ ត្រូវធ្វើការវែកញែក។ នៅក្នុងទ្រឹស្តីនៃការកែបញ្ហា ជំហ៊ានតំបូងគឺ ធ្វើការកត់សំគាល់បញ្ហា។ តើកត់សំគាល់បញ្ហា ដោយរបៀបណា? នោះគឺការវិភាគវែកញែកនេះឯង។ អ្វីដែលកំប្លែង គឺយើងគ្រប់គ្នា មិនចូលចិត្តនិយាយថា ចំណុចផ្តើមនៃការដោះស្រាយបញ្ហា គឺយើងត្រូវវីភាគវែកញែកនោះទេ។ មនុស្សមួយចំនួន ផ្តើមដោះស្រាយបញ្ហា ផ្តើមដោយ Creative thinking។ យើង initial បានដោយរបៀបណា បើយើងមិនទាន់ទាំងបានវិភាគវែកញែកផង។
- System Thinking (គិតបែបប្រព័ន្ធ): When you put things in order that how we use system thinking but in order to do that you need to analyze.
មតិ»
No comments yet — be the first.