jump to navigation

ចង់បានពាក្យសម្ងាត់ដែលមានសុវត្តិភាព? ខែសីហា 1, 2011

Posted by ភារម្យ in កុំព្យូទ័រ, ចំនេះដឹងប្លែកៗ.
9 comments

តើលោកអ្នកធ្លាប់មានបញ្ហា ពាក្យសម្ងាត់មិនមានសុវត្តិភាពដែរឬទេ? ហើយតើលោកអ្នកធ្លាប់ត្រូវបាន គេ hack យកពាក្យសម្ងាត់ដែរឬទេ? ប្រសិនបើមានបញ្ហាទាំងនេះ ខ្ញុំសូមធ្វើការណែនាំគេហទំព័រមួយ សម្រាប់បង្កើតជាពាក្យសម្ងាត់ដែលមានសុវត្តិភាពបំផុត ដោយវិធីងាយៗ គ្រាន់តែចុច F5 ដើម្បី Refresh ទំព័រ លោកអ្នកនឹងទទួលបាននូវ ពាក្យសម្ងាត់ជាច្រើន។


ដើម្បីចូលទៅកាន់គេហទំព័រនេះ សូមចុចទីនេះ

Microsoft ប្រយ័ត្នទឹកភ្នែកដោយសារ Skype ខែមិថុនា 8, 2011

Posted by ភារម្យ in កុំព្យូទ័រ, ព័ត៌មាន.
add a comment

តាមរយះគេហទំព័រ skype-open-source.blogspot.com, អ្នក ស្រាវជ្រាវហ្វ្រីឡេន Efim Bushmantov ដែលជាអ្នកធ្វើការស្រាវជ្រាវលើ គំរោង Skype បានបញ្ចេញនូវ files សូហ្វកូដ skype ដើម្បីអនុញ្ញាតអោយ Developers ដទៃទៀតអាចជួយបញ្ចប់ Project Skpye ដែលគាត់អភិវឌ្ឍន៏ ក៏ដូចជាចង់ ដាក់Skype អោយក្លាយជា Open source។ សាកគិតមើល ប្រសិនបើ Soft code skype ត្រូវបានគេបញ្ចេញ ហើយ គំរោង Skype Open Source ទទួលជោគជ័យ តើ Microsoft នឹងមានប្រតិកម្មបែបណា បើ Microsoft បានទិញ Skype រួចរាល់ហើយក្នុងតំលៃដ៏ថ្លៃមួយ ប្រហែលវាក្លាយទៅជាផេះផងមិនដឹង! lolz ឥឡូវនេះ Microsoft កំពុងចាប់ផ្តើម បញ្ចេញសកម្មភាពរាំងខ្ទប់ហើយ តែវាហាក់ដូចជាយឺតពេលបន្ទិចហើយ ព្រោះ Files Code ត្រូវបានចែកចាញ ពេលពិភពលោក បើទោះត្រឹមមនុស្សម្នាក់ មាន source code គាត់អាចចែកចាយ ទៅមនុស្សជាច្រើនបន្តរ។

__________________________________________________________________________
ដើម្បីទទួលបានព័ត៌មានបន្តរ បងប្អូនអាចចូលទៅកាន់ទំព័រនេះ http://skype-open-source.blogspot.com

អតិថិជន មកពី នរក ខែ​ឧសភា 26, 2011

Posted by ភារម្យ in កុំព្យូទ័រ, ចម្លែកចម្លែក.
7 comments

គ្រាន់តែកំព្យូទ័រ ស្ទេនបាយ សោះ!!! ប៉ះ mouse តែបន្ទិច អស់អីហើយ!! អំពល់ទុក្ខគេ សឹង១ថ្ងៃ!!….hmmmmm មានចឹងដែរ……..សូមអានអត្តបទខាងក្រោម :

ខ្ញុំ: “សួស្តីអ្នកស្រី តើអ្នកស្រីមានបញ្ហា អ្វីដែរថ្ងៃនេះ?”

អតិថិជន: “បញ្ហា អ៊ីម៉េល អ៊ីនធើណេត???”

ខ្ញុំ: “អត់ទោសអ្នកស្រី អ្វីទៅជាបញ្ហា?”

អតិថិជន: “បញ្ហា អ៊ីម៉េល អ៊ីនធើណេត?? ខ្ញុំអត់មាន អ៊ីធើណេត, តើខ្ញុំអាចអាន អ៊ីម៉េល ខ្ញុំបានដែររឺទេ?”

ខ្ញុំ: “បាទគឺថា, អ្នកស្រីត្រូវ  អនឡាញ សិនដើម្បីអាចមើល អ៊ីម៉េលអ្នកស្រីបាន។”

អតិថិជន: “អូ, ខ្ញុំមិនអាច មើល អ៊ីម៉េលខ្ញុំបានទេ”

ខ្ញុំ: “អូខេចឹង, តោះ  អ្នកស្រីអាចបើក Internet Explorer សំរាប់ខ្ញុំ ហើយ ប្រាប់ខ្ញុំពីអ្វីដែលអ្នកស្រី បានឃើញ?”

អតិថិជន: “បើកស្អីគេ??”

ខ្ញុំ: “browser របស់អ្នកស្រីណា,អ្នកស្រីអាចបើក browserរបស់អ្នកស្រីបានអត់?”

អតិថិជន: “របស់ របស់ខ្ញុំ…..???”

ខ្ញុំ: “អ្នកស្រីចុចលើអី ពេលចង់ប្រើប្រាស់ អ៊ីនធើណេត???”

អតិថិជន: “ខ្ញុំអត់ចុចស្អីទេ គ្រាន់តែខ្ញុំបើកកំព្យូទ័រមកភ្លាម វាមានស្រាប់!!!”
ខ្ញុំ: “អូខេ!! អូខេ!! ចឹងអ្នកស្រី ឃើញ អាយខុន ពណ៌ខៀវ តូចមួយលើ Desktop របស់អ្នកស្រីអត់?”

អតិថិជន: “ប្អូនមានន័យថា អោយខ្ញុំចាប់ផ្តើមសរសេរអក្សរឡើងវិញមែន?”

ខ្ញុំ: “បាទ….ខ្ញុំស្អីគេ…….. ខ្ញុំសូមទោស????”

អតិថិជន: “ខ្ញុំអត់មានប៊ិច លើតុខ្ញុំទេ!! ខ្ញុំគ្រាន់តែចង់បាន អ៊ីម៉េលខ្ញុំប៉ុណ្ណោះ”

ខ្ញុំ: “អត់ទេអ្នកស្រី! desktopរបស់អ្នកស្រី គឺនៅលើអេក្រង់កំព្យូរទ័រ តើអ្នកស្រីអាចចុចលើ អាយខុន ពណ៌ខៀវ តូចមួយលើអេក្រង់កំព្យូរទ័ររបស់អ្នកស្រី អោយខ្ញុំបានអត់??”

អតិថិជន: “អូ! ប្អូនអោយខ្ញុំធ្វើការងារច្រើនម្លេះ!!! ខ្ញុំតូចចិត្តណាស់ គ្រាន់តែផ្ងើរអ៊ីម៉េល ខ្ញុំមួយបានហើយ។ ប្អូនមិនអាច ផ្ញើរ អ៊ីម៉េលរបស់ខ្ញុំទេ????”

ខ្ញុំ: “យើងធ្វើបានអ្នកស្រី! អ្នកស្រីអាចប្រាប់ខ្ញុំបន្ទិច បានទេពី ពណ៌ភ្លើងលើ រ៉ៅទ័រអ្នកស្រី ឥឡូវនេះ?”

អតិថិជន: “របស់ របស់ខ្ញុំ…..???”
ខ្ញុំ: “ប្រអប់តូចមួយ មានភ្លើងក្រហម រឺក៏អាចភ្លើងក្រហមពីរ លើប្រអប់នេះ-ជាទូទៅ វានៅជិតកំព្យូទ័ររបស់អ្នកស្រី?? ”

អតិថិជន: “ភ្លើង ហី ប្រអប់ ប្រអប់ ហី ភ្លើង ស្អី!! គ្រាន់តែយក អ៊ីម៉េល អោយខ្ញុំបានហើយ!!”

ខ្ញុំ: “តាមរយះការសាកល្បងរបស់ខ្ញុំ អ្នកស្រីត្រូវ អនឡាញឥឡូវនេះបាទ។ អាចប្រាប់ខ្ញុំបន្ទិចបានទេ ពីអ្វីដែលអ្នកស្រី ឃើញលើ អេក្រង់កំព្យូទ័ររបស់អ្នកស្រី???”

អតិថិជន: “វាគ្មានអ្វីប្លែកទេ ដូចតែពីរម៉ោងមុនចឹង!!”

ខ្ញុំ: “សារ Error??”

អតិថិជន: “អត់ទេ! រូបផ្កាយប៉ុណ្ណឹងឯង! វាមានពណ៌ខ្មៅ ហើយ ផ្កាយរត់ចុះរត់ឡើង!!”

ខ្ញុំ: “អ្នកស្រី ឃើញ mouse នៅជិត keyboard របស់អ្នកស្រីទេ??”
អតិថិជន: “ចាស!!!”

ខ្ញុំ:”​​​ប៉ះវាទៅមើល!!”

អតិថិជន: “ប៉ះវា?????”

ខ្ញុំ: “បាទប៉ះវា!!!!!”

អតិថិជន: “អា!!!!អ៊ីម៉េលរបស់ខ្ញុំ!!!!!!!!!”

Microsoft | IE 10 មិនដំណើរការលើ Vista ខណះ IE 9 មិនដំណើរការលើ XP ខែ​ឧសភា 9, 2011

Posted by ភារម្យ in កុំព្យូទ័រ, ព័ត៌មាន.
add a comment

ឆាប់ៗនេះ microsoft នឹងដាក់អោយប្រើប្រាស់ IE 10 អោយប្រើដល់ បណ្តាអតិថិជន របស់ខ្លួន តែអ្វីដែលគួរអោយ សោកស្តាយនោះ គឺវា មិនអាចដំណើរការលើ វីនដូ vista នោះទេ ដោយសារ vista វាចូលដល់យុគ ដែលបិទលែងអោយប្រើ ដូចនេះ អតិថិជនដែលប្រើប្រាស់វា ប្រាកដជាមិនអាចប្រើប្រាស់ IE 10 បានឡើយ។

លើសពីនេះទៅទៀត សូម្បីតែ IE9 ក៏មិនអាចដំណើរការ លើ វីនដូ XP ដែរ ដែលអ្វីដែលធ្វើឡើងមកនេះ microsoft មានគោលបំណង អោយបណ្តាអតិថិជនរបស់ ខ្លួន កាត់បន្ថយឈប់ប្រើប្រាស់ វីនដូ ចាស់ៗ ចាប់ពីពេលនេះ តទៅ។

microsoft បាននឹងកំពុងជំរុញអោយ អតិថិជនរបស់ខ្លួនប្រើប្រាស់នូវ វីនដូ 7 ដែល វាមានភាពងាយស្រួល បញ្ចូលនូវបច្ចេកវិទ្យាថ្មីៗ បញ្ចូលទៅ ហើយ កាត់បន្ថាយពេលវេលា ដើម្បីបង្កើត កម្មវីធី សម្របជាមួយ វីនដូចាស់ៗនោះ។ វាគួជាពេលវេលាមួយ ដ៏ល្អសំរាប់ចាប់ផ្តើម យុគថ្មី ដោយផ្តើមពី វីនដូ ៧។

CIST | Training Course of Linux Server Engineer ខែ​មីនា 30, 2011

Posted by ភារម្យ in កុំព្យូទ័រ, ព័ត៌មាន.
add a comment

CIST is very pleased to announce that we are going to start special class of Advance Administration of Linux SuSe on 2nd April 2011 from 4:00 pm – 7:00 pm.

The structure of course:

ü  Nb of time: 40 hrs

ü  Study day: Only Saturday

ü  Study time: 4-7 pm

ü  Nb of trainee: 10 trainees/class

ü  Training fee: 160$

ü  Learning with experienced trainer who already proved their achievement via the success of CIST

ü  Study in class is equipped air-conditioners

The course contents:

ü  Installation

ü  DNS (Bind)/DHCP

ü  Samba

ü  Mail server (Postfix)

ü  Proxy (Squid)

ü  Firewall/Router (iptables)

ü  VPN

 

The registration will be continued until 1st April 2011, please contact us by 017 24 37 31 and email: saroem@cistrain.org

CIST | IT Professional Training ខែ​មីនា 10, 2011

Posted by ភារម្យ in កុំព្យូទ័រ, ព័ត៌មាន.
add a comment

ខាងក្រោមនេះ គឺជា ដំណឹងស្តីពីការបណ្តុះបណ្តាល ព័ត៌មានវិទ្យា ដែលផ្តល់ដោយ អតីតសាលារៀន របស់ខ្ញុំ គឺ CIST (Center Information System Trainning)។

CIST would be very pleasure to inform you that there are two IT Professional Training Courses will be conducted in March 2011.

1- Advance Administration of Linux SuSe

– Course Length: 40hrs

– Price: 160$ for non-alumni trainee

– Study Day: only Saturday

– Time: 4-7 pm

– Nb of Trainee: 8-13

2- Advance Administration of Windows Server 2003

– Course Length: 40hrs

– Price: 160$ for non-alumni trainee

– Study Day: only Sunday

– Time: 2-6 pm

– Nb of Trainee: 8-13

The cost generated from this project will be used to support CIST’s students, therefore CIST needs your support to share this training announcement to your coworkers and classmates. Especially CIST would like to ask you to be ambassador of CIST to present our training quality and reputation or convince any people to attend in our training project in order to earning more funds to support our next generation students.

សូមបញ្ជាក់ថវិការដែលទទួល បានពីវគ្គបណ្តុះបណ្តាលនេះ នឹង ត្រូវបានប្រើប្រាស់ដើម្បីជួយ ដល់សិស្សនិស្សិត ក្រីក្រជំនាន់ក្រោយៗ នៅកម្ពុជាបន្តរទៀត។