jump to navigation

នាងចាក់ខ្ញុំមួយកំបិតពីក្រោយខ្នង ខែ​ឧសភា 5, 2014

Posted by ភារម្យ in ចម្លែកចម្លែក, ពីនេះពីនោះ, វិចារណកថា.
2 comments
រូបភាពពី facebook

រូបភាពពី facebook

“ការចាកចេញ តែងតែបន្សល់នូវការឈឺចាប់ ប៉ុន្តែ ការចាកចេញដោយគ្មានប្រាប់មុន វារឹតតែឈឺ” _សំដីមិត្តរបស់ខ្ញុំ

នេះមិនមែនជារឿងប្រលោមលោកនោះទេ តែវាជារឿងពិត ដែលបានកើតឡើង លើរូបមិត្តខ្ញុំម្នាក់។ មុននឹងបរិយាយរឿងរ៉ាវទាំងមូល ខ្ញុំបាទអភ័យទោស ដល់មិត្តខ្ញុំ ព្រោះខ្ញុំមិនបានសុំសិទ្ធគាត់ដើម្បីសរសេរនោះទេ។ តែសូមលោកអ្នកដែលចៃដន្យ បានអានអត្ថបទនេះ ចូលរួមពិចារណា ទុកជាបទពិសោធផ្ទាល់ខ្លួនទៅចុះ។

ខ្ញុំនិងមិត្តខ្ញុំ បានស្គាល់គ្នា កាលយើងរៀននៅសាលាអង្គការ មួយ ដែលផ្តល់ជំនាញផ្នែកព័ត៌មានវិទ្យា។ ក្រោយពីបញ្ចប់ការសិក្សា ពួកយើងមានការងារធ្វើទាំងអស់គ្នា។ គឺទីនេះហើយ ដែលគាត់ចាប់ផ្តើម ស្គាល់នារីម្នាក់ ហើយជានារីម្នាក់ ដែល ពិសេសក្នុងជីវិតគាត់។

ផ្តើមពីការទាក់ទងអាស្រ័យគ្នា ក្នុងក្រុមហ៊ុន រឺដោយក្តីប្រតិព័ទ្ធ ដែលកើតឡើង ដោយគ្មាននណាបង្គាប់បញ្ជា ពួកគាត់បាន បោះជំហ៊ានទៅមុខ បើកចិត្តទទួលយកគ្នា ក្នុងនាមជាសង្សារ ក្នុងដំណាក់កាលសិក្សាចិត្តថ្លើមគ្នា មុននឹងឈានដល់គូរអនាគត ស្វាមី ភរិយា។

តែអ្វីដែលមនុស្សគិត មិនប្រាកដថា បានលទ្ធផល ដូចមនុស្សរំពឹងទុកនោះទេ។ បរាជ័យ សុតតែជាអ្វីដែលមនុស្ស អាចនឹងទទួលបាន តែភាពបរាជ័យមួយនេះ វាហាក់ធ្ងន់ធ្ងរដ៏មហិមា ក្នុងជីវិតមិត្តខ្ញុំ។ ក្នុងនាមជាមនុស្សស្លូត សាមញ្ញ ធម្មតា ម្នាក់ សុខៗស្រាប់តែមានគេ យកកាំបិតមុតស្រួចមកចាក់ពីក្រោយខ្នង ដោយមិនបានត្រៀមខ្លួនជាមុន។

លោកអ្នកអានទាំងឡាយ ថាប្រសិនបើលោកអ្នកជួបប្រទះ នូវរឿងនេះ តើលោកអ្នកនឹងមានអារម្មណ៏បែបណា? ប្រហែលជាមិនខុស ពីមិត្តខ្ញុំប៉ុណ្ណានោះ ក្រៅពីភាពឈឺចាប់ មិនអស់ចិត្ត ហេតុអ្វីសុខៗ ពិភពលោកដ៏ល្អ ប្រែជាក្រឡាប់ចាក់បែបនេះ។

កាំបិតមុតស្រួចនោះគឺ សង្សាគាត់ ទៅរៀបការនឹងបុរសម្នាក់ទៀត ដោយស្ងាត់ស្ងៀមបំផុត។ សង្សារគាត់ បានលាក់លៀមរឿងរ៉ាវ យ៉ាងសំងាត់បំផុត ក្នុងចំណោមមនុស្សទាំងឡាយ ដែលនៅជុំវិញគាត់។ នាថ្ងៃមួយ សង្សារគាត់បានដាក់ច្បាប់នៅក្រុមហ៊ុន មូលហេតុដើម្បីធ្វើដំណើរកំសាន្តនៅទីដ៏ឆ្ងាយមួយ។ នាថ្ងៃបន្ទាប់ មិត្តខ្ញុំបានទទួលដំណឹង ពីមិត្តគាត់ដែលធ្វើការនៅក្រុមហ៊ុនជាមួយគ្នា ថាសង្សារគាត់កំពុងរៀបការហើយ ព្រមទាំងផ្ញើររូបថត អោយគាត់មើលផង គឺពេលនោះហើយដែលមិត្តខ្ញុំ ព្រមទាំងមនុស្សនៅក្រុមហ៊ុនទាំងអស់ ចាប់ផ្តើមស្រឡាំងកាំង ហើយអ្វីដែល គួរអោយអាណិតបំផុតនោះ ក៏គឺមិត្តខ្ញុំ គាត់ហាក់បីដូចជា កំពុងទទួលថ្មរភ្នំដ៏ធំ ធ្លាក់ចំដើមទ្រូង ឈឺចាប់ ក្លាយជាមនុស្ស គ្មានព្រលឹងវិញ្ញាណ។

នេះហើយគឺជារឿងរ៉ាវពិត ដែលបានកើតលើមិត្តរបស់ខ្ញុំ។ ពេលនេះមិត្តខ្ញុំកំពុងពិបាកចិត្ត តែយ៉ាងណាមានតែពេលវេលានោះទេ ដែលអាចព្យាបាលដំបៅដ៏ឈឺចាប់មួយនេះបាន ហើយមិត្តខ្ញុំនៅមាន មនុស្សល្អៗជាច្រើន នៅជុំវិញគាត់ ចាំគាំទ្រ និងលើកទឹកចិត្តគាត់ជាដរាប។

“ហ៊ឹម…កាត់ចិត្តទៅប្អូនប្រុស បើគេគិតថាគេរកឃើញសុភមង្គលហើយ ដោះលែងគេចុះ…អ្នកចាស់មិនទៅ អ្នកថ្មីក៏មិនមក គិតគេថាមិនមែនជាគូររបស់ចុះ កុំអស់សង្ឃឹម ដ៏រាបណាផែនដីនៅវិល គង់តែជួបគូរពិត.”_បងសុផានី

សារៈប្រយោជន៍ពេលគ្មានសង្សារ ខែវិច្ឆិកា 7, 2012

Posted by ភារម្យ in ចម្លែកចម្លែក, ចំនេះដឹងប្លែកៗ, សំនើច.
3 comments

១.គេងលក់ស្រួល
២.សន្សំពេលវេលា & ប្រាក់កាស
៣.អស់បារម្ភពីរឿងការតែងខ្លួន
៤.អត់មាន Miss Call កណ្តាលយប់
៥.អត់បាច់បញ្ចូលលុយទូរសព្ទ ពីរដងម៉ាថ្ងៃ
៦.គ្មានបញ្ហាពេលទៅសន្ទនាជាមួយមនុស្សប្រុសស្រីដទៃ
៧.គេងលក់ស្រួល
៨.ម៉ែឪឥតស្តីបន្ទោស
៩.ញ៉ាំអាហារនៅកន្លែងណាក៏បាន
១១. អត់មាន sms គួរឱ្យធុញទ្រាន់កណ្តាលយប់
បន្ថែម: អ្នកនឹងអាចរស់នៅបានយូរអង្វែង

សំណើចជាមួយរូបភាព វគ្គ2 ខែវិច្ឆិកា 5, 2011

Posted by ភារម្យ in ចម្លែកចម្លែក, រូបភាព, សំនើច.
2 comments

ប្រហែលមិនចាំទេមើលទៅ ខ្ញុំបាន post រូបសំណើចកាលវគ្គមួយ តាំងពីថ្ងៃទី២មិថុនា ២០១១​ ម្លេះ ឥឡូវមានកិត្តិយស [ខ្មាសទើបត្រូវជាង]សូមដាក់វគ្គ ពីរ។

ទឺកដោះគោ ស្រែករកម្តាយ

អ្នកម្តាយជាទីគោរព

មើលជន្លេន ក្លាយជាពាក្យថា Help ជួយផង!​ ជួយផង!

មើលជន្លេន ក្លាយជាពាក្យថា Help ជួយផង! ជួយផង!

ចាញ់បោកគេហើយ អោយដឹងប្រឺង

ចាញ់បោកគេហើយ អោយដឹងប្រឺង

ប៊ឺហ្គឺសាច់គោ

ប៊ឺហ្គឺសាច់គោ

នោះ! ពេលអទិទេពស្នេហា ក្លាយជាជនល្មើស

នោះ! ពេលអទិទេពស្នេហា ក្លាយជាជនល្មើស

សូមអានផងដែរ : រូបសំណើចកាលវគ្គមួយ

នោះ!​ កម្ពុជាជាប់ចំណាត់លេខ ៩ ដែរ ខែតុលា 20, 2011

Posted by ភារម្យ in ចម្លែកចម្លែក, ចំនេះដឹងប្លែកៗ, ពីនេះពីនោះ.
8 comments

ម៉ោង១២ហើយ ការងាររបស់ខ្ញុំគ្មានអីក្រៅពីឆ្លៀតអានព័ត៌មានក្នុងអ៊ីនធើណេត ដើម្បីយល់ដឹងពីសង្គមខ្លះៗនោះទេ។ ចាប់បើកសារព័ត៌មានដើមអំពិល មើលទំព័រព័ត៌មានអន្តរជាតិស្រាប់ភ្ញាក់ព្រើត ព្រោះឃើញអត្តបទមួយនិយាយពីកម្ពុជាជាប្រទេសលំដាប់ទី៩ ដែលប្រថុយប្រថាននឹងគ្រោះមន្តរាយធម្មជាតិ។

ទើបតែដឹងទេថាយើងជាប់លេខហុងស៊ុយ លេខ៩ដែរ តែចំណាត់ថ្នាក់ក្នុងន័យមិនល្អទៅវិញ។ តាមស្ថាប័នស្រាវជ្រាវដើម្បីសុវត្តិភាពមនុស្ស និងបរិស្ថាន អ.ស.ប គេថាមាន១០ប្រទេស ប្រថុយប្រថានបំផុតទៅនឹងគ្រោះធម្មជាតិ មានប្រទេស វ៉ានូអាទូ តង់កា ហ្វីលីពីន ប្រជុំកោះសូឡាម៉ាន់ គូតេម៉ាឡា បង់ក្លាដេស ទីម័រខាងកើត ខូសតារិកា កម្ពុជា និង អ៊ែលសាលវ៉ាឌ័រ។ មើលឃើញថាយើងមានកិត្តិយសដ៏ខ្ពង់ខ្ពស់មួយរូបដែរ។

ប្រទេសកម្ពុជាត្រូវបានមើលឃើញថា កំពុងញ៉ាំញីដោយគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ មិនដឹងថាមកពីមូលហេតុអ្វីនោះទេ សង្ស័យអស់ព្រៃឈើនឹងកត្តាជាច្រើនទៀតមើលទៅ។

ប្លែកៗ | ទូកកញ្ចក់ ខែសីហា 18, 2011

Posted by ភារម្យ in ចម្លែកចម្លែក, ពីនេះពីនោះ.
1 comment so far

ទូកបាតកញ្ចក់ វាគ្មានអីអស្ចារ្យសំរាប់ ទេសចរណ៏ដែលចូលចិត្តទស្សនីភាពនោះទេ តែ ទូកចែវឃើញបាតនេះវិញ ធានាថាលោកអ្នកអាចទៅទីកន្លែងណាក៏បាន ហើយ លោកអ្នកក៏មាន ទស្សនីភាពជារបស់ផ្ទាល់ខ្លួន រាល់អ្វីៗដែល ស្ថិតនៅក្រោម គូថរបស់លោកអ្នក។

ស្រាលជាងទូកឈើ ទូកអាលុយមីញ៉ូម រឹងមាំដូចកញ្ចក់ការពារគ្រាប់កាំភ្លើង ហើយ ១០០ភាគរយ ភ្លឺថ្លាឆ្លុះដល់បាត គឺជាការរចនាបែបថ្មីមួយនេះ ពិតជាមធ្យោបាយ ល្អឥតខ្ចោះ សំរាប់ ជិវិតអ្នកដែលចូលចិត្តទឹក។

ល្អប្រសើរឡើង : ទូកធ្វើពីស្បែក (នៃពួកអេស្ពីម៉ូ) មានលក្ខណះសម្បត្តិស្មើនឹង ទូកបាតកញ្ចក់ ដែលលោកអ្នកអាច បត់ទូកនេះ ដាក់ក្នុងកាបូបសំពៀតរបស់លោកអ្នកបាន។ ដើម្បីតំឡើងទូកនេះ លោកអ្នកមានការលំបាកបន្ទិច ត្រង់ថា លោកអ្នកអាចចំណាយពេល ដល់ទៅជិត កន្លះម៉ោង តែវាពិតជាល្អគ្រប់គ្រាន់ មានន័យថាលោកអ្នកអាច យកវាទៅទីណាគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយសារទម្ងន់ស្រាលរបស់វា។

បើស្រលាញ់នាង ខែមិថុនា 21, 2011

Posted by ភារម្យ in ចម្លែកចម្លែក, ពីនេះពីនោះ, សំនើច.
5 comments

បើស្រលាញ់នាងពិត សូមអ្នក
​​​ទុកពេល និង ឧកាសដល់នាង
កុំព្រួយ…….នាងនឹងត្រលប់មកវិញ…ពេលនោះ
នាងនឹងក្លាយជារបស់អ្នក

បើសិននាងមិនមកទេ….
បន្តរការចាំរបស់អ្នករហូតនាងត្រលប់មក

បើនាងមិនមកក្នុងពេលណា មួយដែលអ្នកមិនអាចចាំបាន……
ចូរព្យាយាមបំភ្លេចនាង ហើយ…នេះនែគឺជា ថ្នាំកណ្តុរ…..
លេបសំលាប់ខ្លួនឯងដើម្បីនាងទៅ…. 

😆