jump to navigation

Don’t cry ដោយ ឈូក សុខា បេក្ខជន “ស្ដាប់ចម្រៀងរបស់ខ្ញុំ” ខែ​ឧសភា 20, 2014

Posted by ភារម្យ in តន្ដ្រី, តារា.
add a comment

ស្រលាញ់គ្នាដូចជាយូរឆ្នាំហើយ តែនៅឡើយដូចជាមិនស្គាល់ចិត្ត អ្នកណាខុសអ្នកណាលាក់ការពិត ដឹងក្នុងចិត្ត មិនចាំបាច់បកស្រាយ
មកពីណា ម្តេចក៏អូនមិនប្រាប់ ម្តេចក៏ស្ងាត់ ម្តេចក៏សួរមិនឆ្លើយ អូនធ្វើនេះគឺមានចិត្តក្បត់ហើយ ត្រូវបកស្រាយ បងចាំស្តាប់ហេតុផល

មិនយល់និមល បងឆ្ងល់ រឺក៏ដល់វេនអ្នកថ្មីហើយ ដល់ពេលដែលយើងត្រូវបែរងាកក្រោយហើយថ្លៃ

រាប់ ១ ២ ៣ លែងដៃបង ហើយនឹងស្រី ដើរផ្លូវរៀងខ្លួន ហើយសូមកុំអោយងាកក្រោយណាអូន មិនចង់អោយស្ងួន ឃើញទឹកភ្នែករបស់បង
មិនមែនជារឿងដែលប្លែក បើបងមិនយំទើបវាចំលែក មនុស្សធ្លាប់ស្រលាញ់គ្នាខ្លាំងស្ទើលេប មួយប៉ព្រិចភ្នែក អោយហែក បេះដូងចែកអ្នកផ្សេង អ្នកណាអាចទ្រាំបាន

ស្រលាញ់គ្នាជាច្រើនឆ្នាំមកហើយ តែចុងក្រោយនៅតែត្រូវបែកគ្នា ទោះបី ចិត្តប្រឹងស្រាលញ់ប៉ុណ្ណា ដល់វេលា វាក៏ត្រូវបាត់បង់
ពិបាកទ្រាំតែក៏ត្រូវតែទ្រាំ មិនចង់យំតែក៏ទប់មិនជាប់ ចិត្តចង់ហាម តែក៏មិនហ៊ានឃាត់ ស៊ូខាំមាត់សង្កត់ចិត្តខ្លួនឯង

មិនយល់និមល បងឆ្ងល់ រឺក៏ដល់វេនអ្នកថ្មីហើយ ដល់ពេលដែលយើងត្រូវបែរងាកក្រោយហើយថ្លៃ

រាប់ ១ ២ ៣ លែងដៃបង ហើយនឹងស្រី ដើរផ្លុវរៀងខ្លួន ហើយសូមកុំអោយងាកក្រោយណាអូន មិនចង់អោយស្ងួន ឃើញទឹកភ្នែករបស់បង
មិនមែនជារឿងដែលប្លែក បើបងមិនយំទើបវាចំលែក មនុស្សធ្លាប់ស្រលាញ់គ្នាខ្លាំងស្ទើលេប មួយប៉ព្រិចភ្នែក អោយហែក បេះដូងចែកអ្នកផ្សេង អ្នកណាអាចទ្រាំបាន

មនុស្សធ្លាប់ស្រលាញ់គ្នាស្ទើលេប តែមួយភ្លែតបែជាភ្លេចគ្នាបាន ពិបាកគិត រិតតែពិបាកស្មានគឺចិត្តអូន

ថ្ងៃបាក់រសៀល | ទំនួញរកសង្សារ ខែ​ឧសភា 8, 2014

Posted by ភារម្យ in តន្ដ្រី, វិចារណកថា.
add a comment

[ថ្លាថ្លែង ពីម្អមស្រែ ដែលខ្ញុំធ្លាប់ បានដាក់ប្រកាសលើកមុន គឺដើម្បីរំលឹកដល់ កំពូលកវីដ៏មានថ្វីដៃម្នាក់ នាសម័យបច្ចុប្បន្ន និងរហូតដល់អនាគត លោកជុំ ប៊ុនធឿន ដែលរូបលោកបានចែកឋាន ចាកចោលពួកយើងទាំងចិត្តមិនអស់អាល័យ។ ថ្ងៃនេះ ខ្ញុំបាទសូមជួននៅស្នាដៃមួយបទទៀតរបស់រូបលោក គឺបទ “ថ្ងៃបាក់រសៀល”។ សូមប្រើវិចារណកថា ដើម្បីអានបទនេះ…. ]

វគ្គទីមួយ ការបរិយាយពីសំណាក់អ្នកនិពន្ធ នូវ ទុក្ខវេទនាអារម្មណ៏ រាល់ខណៈថ្ងៃបាក់រសៀល។

វគ្គទីពីរ អ្នកនិពន្ធប្រើមេតាផរ ប្រដូចទុក្ខសោករបស់ខ្លួន ប្រៀបបាននៅនឹងធម្មជាតិនៃសត្វ។ អ្នកនិពន្ធក៏បានសរសេររៀបរាប់អំពី ការរិះគិត នឹករលឹកដល់គូរសង្សារដែលបានបែកគ្នា។

វគ្គបន្ទរ អ្នកនិពន្ធចង់បង្ហាញពីក្តីនឹករលឹក ដ៏ពន់ពេកដល់គូរសង្សារ ដែលបានបែកគ្នា ដែលការបែកនេះ ធ្វើដោយសំងាត់ ពោលគឺ គូរសង្សារគាត់ពុំបានប្រាប់គាត់ជាមុន នូវហេតុផល។

វគ្គទីបី ស្រដៀងទៅវគ្គទីមួយដែរ អ្នកនិពន្ធបានបរិយាយថា  រូបគាត់តែងតែឈឺចាប់ សម្រក់ទឹកនេត្រា នឹងនឹកគូរសង្សារគាត់ រាល់វេលាថ្ងៃបាក់រសៀល។

១. ម្ដេច​ទៀង​វេលា ចាំ​រះ​ហើយ​លិច​ធ្វើ​អ្វី
ថ្ងៃ​អើយ អឺយ​ថ្ងៃ ឲ្យ​ទ្រូង​ស្រពាប់​ស្រពន់
ថ្ងៃ​ទាប​បាក់​រសៀល អារម្មណ៍​ប្រែ​ថប់​ធ្ងន់
ប្រាណ​ដូច​រែក​ពន់ លែងធន់​វង្វេង​តែ​ឯង ។

២. រសៀល​គង​ភ្នំ ទោច​យំ​បោក​ខ្លួន​អាល័យ
សង្រេង​សោក​ស្ដាយ និស្ស័យ​រឿង​ព្រឹទ្ធ​ពី​ព្រេង
រឿង​ខ្ញុំ​​គឺ​រឿង​ពិត រែង​គិត​រែង​ចំបែង
ខ្សឹប​ស្សួល​ម្នាក់​ឯង គិត​វែង​គិត​រក​តែ​ថ្លៃ ។

បន្ទរៈ អូន​នៅ​ទី​ណា​អូន អូន​នៅ​ទី​ណា​អូន
បង​នឹក​ស្ទើរ​សូន្យ ស្ទើរ​សូន្យ​​ ស្ទើ​សូន្យ​ចិត្ត​កាយ​ទ្រោម​រីង​រៃ
ទោះ​ស្នេហ៍​ឬ​មិន​ស្នេហ៍​ ឲ្យ​តែ​ប្រាប់​មក​ថ្លៃ
ត្រូវ​ខុស​​មិន​ថ្វី​ ហេតុ​អ្វី​ ហេតុ​អ្វី​ទៅ​សង្ងាត់​ចោល​បង ។

៣. ថ្ងៃ​បាក់​រសៀល ក្លឺ​​ច្រាល​ដូច​ដុត​វេហា
រសៀល​ពេល​ណា​ ឱរា​បង​រែង​សៅ​ហ្មង
រសៀល​បង​ពួន​យំ រសៀល​នឹក​ម៉ុម​បង
រសៀល​ម្ដង​ៗ នួន​ល្អង​បង​នឹក​អូន​ណាស់ ។

“ខែរះព្រាងៗ” ចម្រៀងស្នេហា កំលោះក្រមុំស្រុកស្រែ ខែ​មេសា 5, 2013

Posted by ភារម្យ in តន្ដ្រី.
add a comment

ជាបទភ្លេងតន្រ្តីសាវ៉ាន់ ថ្លែងពីរឿងរ៉ាវស្នេហា កំឡោះក្រមុំស្រុកស្រែមួយគូរ ដែលគាត់ព្យាយាមទៅរកគ្នា ដោយក្តីនឹករលឹកពន់ពេក។ បើតាមការស្តាប់របស់ខ្ញុំ ទំនុកច្រៀង ចែកចេញជាពីរដំណាក់​ គឺដំណាក់ទី១ កំឡោះយើងព្យាយាមទៅជួបក្រមុំ តែទទួលបរាជ័យ ដោយពុកម៉ែគាត់នៅផ្ទះមិនទាន់សំរាន្ត ដំណាក់កាលទី២ ជាដំណាក់ជោគជ័យ ព្រោះគាត់ព្យាយាមរហូត ដល់ទៅ១០យប់ ទីបំផុតក៏បានជួបក្រមុំដូចចិត្តប៉ងមែន។

ខែរះព្រាងៗ

ប : ខែរះអើយ ព្រាងៗ អង្គុយចាំនាង ឆៀងមាត់បង្អួច ខែរះអើយ ព្រាងៗ អង្គុយចាំនាង ឆៀងមាត់បង្អួច!
ស : អូនអើតម្តងៗ លើសូរបងហួច  រកចុះមិនរួចពុកមិនសំរាន្ត ខែរះអើយព្រឹមៗ ភ្លៀងធ្លាក់រលឹម សង្ឃឹមជួបប្រាណ ពុកនៅវេញខ្សែរ ម៉ែមិនសំរាន្ត តើធ្វើម្តេចបាន ចុះដី ឱ!ជួបបង!
ប : ចាំអើយ អើយចាំជួប ចាំអូន១០យប់ ទំរាំជួបម្តង ចាំអើយ អើយចាំជួប ចាំអូន១០យប់ ទំរាំជួបម្តង ស្ទើដាច់ខ្យល់ក្ស័យ ភ័យផងអរផង បានចាប់ដៃម្តង បងរំភើបពេក
ប : ខែរះអើយ ព្រាងៗ អង្គុយទឹមនាង ទទូរធាងចេក ខែរះអើយ ព្រាងៗ អង្គុយទឹមនាង ទទូរធាងចេក ខ្លាចម៉ែអូនទាន់
ស : បងកុំស្លន់ពេក ពុកម៉ែអូនស្អែក ទើបគាត់ ឱ! វិលវិញ៕

សូមទស្សនាវីឌីអូខាងក្រោមនេះបាទ

ទេពបុប្ផាឧត្ដុង ខែ​មីនា 22, 2013

Posted by ភារម្យ in តន្ដ្រី.
4 comments

ថ្ងៃនេះ សូមនាំអារម្មណ៏បងប្អូន មករីករាយកំសាន្តជាមួយ បទចំរៀងប្រកបដោយអត្ថន័យ អត្ថរស បរិយាយអំពីដែនដីតំបន់ឧត្ដុង ដែលផ្សាភ្ជាប់ដោយ ពាក្យសសើរមន្តសម្រស់នារីម្នាក់នាទីនោះ។

ចុចនៅទីនេះដើម្បីដោនឡូដ

ទេពបុប្ផាឧត្ដុង

លាក់បាំងអីពៅ បងស្មានមិនត្រូវនៅដែនដីអាយ មានទេពបុប្ផាផ្ការីកក្លិនសាយ ភ្នែកគន់មិនណាយ កាយស្រីស្រឡូន ដឹងថាមិនសមបើខ្ញុំស្នេហ៏ស្រី ដូចមេឃនឹងដី ដូចពុកនិងកូន សាច់ល្អសម៉ត់ ស្រលូតស្រលោន ពេលបងហៅអូន ស្ងួនសើចដាក់រាក់ទាក់។

ឱចម្ការល្ហុង ឃ្លាំងប្រាំង ឧត្តុងអនុងកញ្ញា បារមីវាំងចាស់ច្បាស់មានចេស្តា សូមជួយរក្សាបុប្ផាមានលក្ខណ៏ ពន្យល់ដល់នាង ថាអ្នកចំរៀង លួចឥតល្អៀង ចិត្តទៀងស្នេហ៏ស្មោះស្ម័គ្រ គេងយប់ស្រម៉ៃ គេងថ្ងៃឃើញភ័ក្រ ជួនក្តៅត្រជាក់ បាក់ចិត្តស្នេហ៏ស្នង។

វត្តទេពប្រណម ខ្ញុំបង្គំថ្វាយ បារមីទាំងឡាយ សូមជួយដោះស្រាយបញ្ហាកន្លង មួយវិទ្យាល័យស្រីស្អាតដាច់គេ មានតែនួនល្អង ស្រីស្អាតឆ្លាតផង ទំនងរៀមច្បងប្រចាំសាលា។

មិនមែនឃ្លានឆ្ងាញ់ អោយតែស្រលាញ់សុតស្អាតនោះទេ បើមិនជឿខ្ញុំ សូមអ្នកសួរគេ សួឈ្មោះមេសមេអូនទេពបុប្ផា អ្នកឃើញនឹងភ្លឹកនឹកមិនដល់ទេ បុប្ផាស្រុកស្រែមន្តស្នេហ៏ម្លឹងណា តែហាមអោយហើយ កុំឡើយស្នេហាព្រោះអូនបុប្ផា ជាផ្កាខ្ញុំទេ៕

សំរាប់អ្នក ដែលរស់នៅតំបន់នោះប្រហែលជារីករាយ និងសណ្តាប់បទនេះហើយមើលទៅ។ មានទេពបុប្ផាមែនហ្ន? គិតទៅលេងទីនោះ ក្រែងបានជួបគាត់ ហិហិហិ

ស្នេហ៏អូនលើកទីមួយ ខែ​មីនា 21, 2012

Posted by ភារម្យ in តន្ដ្រី.
1 comment so far

ស្នេហាដំបូងរបស់បុរសម្នាក់….

សូមចុចទីនេះដើម្បីស្តាប់ : https://sites.google.com/site/puthyrom/08.%20Sne%20oun%20lerk%20ti%201%20%28%20Preab%20Sovath%20%29.mp3?attredirects=0&d=1

ស្នេហ៏អូនជាលើកទីមួយ សែនព្រួយក្នុងដួងចិត្ត បេះដូងត្រូវបិទ លាក់ទុកស្នេហ៏ ភក្តីស្នេហា ទោះអ្នកណា ក៏មិនអោយដឹង ព្រលឹងម្ចាស់ស្នេហ៏មេសមេរសំលាប់ ហរទ័យ!
អូនដូចព្រះចន្ទលើមេឃ ថ្ងៃស្អែកបងនៅស្នេហ៏ ចិត្តបងមិនកែ ថ្នមស្នេហ៏លុះសូន្យក្ស័យសង្ខា មេត្តាចិត្តសណ្តោសប្រណី មានតែរូបស្រស់ស្រីដែលបងលួចកួចស្នេហា
ព្រោះតែស្រលាញ់ រូបបងព្រមចុះចាញ់ ធ្លាក់ចូលក្នុងសំណាញ់នៃភ្លើងមន្តស្នេហ៏ អោយតែបានថ្នាក់ថ្នមមេស ស្នេហ៏
បងស្នេហ៏អូនតែម្នាក់ នៅក្នុងលោកាមិនឆរបោក មិនសាវាបេះដូងបងជូនជីវ៉ា បងស្មោះស្នេហ៏សូមមេសមេរអូន ជឿបងចុះ បងជាប្រុសស្រលាញ់កិត្តិយស ពាក្យសន្យាគឺស្នេហ៏អូន
បងស្រលាញ់តែអូនដួងចិត្តស្រពោនខ្លាចគេកាច់បុប្ផា ព្រោះកុលាបក្លិនក្រអូបកន្លង់ប្រាថ្នា បងសូមក្រេបមិនចាំស្អែកទេកន្និដ្ឋា ក្រេបហើយថ្នមមួយជិវិត សូមវមិត្រអូនមេត្តាយល់ក្តីស្នេហា ដ៏សែនស្មោះ

ពេលដែលត្រូវបែក T_T ខែធ្នូ 17, 2011

Posted by ភារម្យ in តន្ដ្រី.
5 comments

ហាក់ដូចជាប្រវត្តិស្នេហាមួយ ដែលអ្នកនិពន្ធបានពិពណ៌នាដល់រឿងរ៉ាវស្នេហាប្រកាន់វណ្ណៈ គូស្នេហ៏មួយគូ ដែលផ្តើមពីការស្គាល់គ្នា ដើរលេងជាមួយគ្នា ចុងក្រោយក៏ឈានទៅដល់ការមានចិត្តប្រតិព័ទ្ធគ្នា ក្លាយជាស្នេហាស្មោះសរ ហើយស្នេហានេះ បានលាក់ទុកនូវអនុស្សាវរីយ៏រយពាន់រាប់មិនអស់។ តែដោយថាវណ្ណៈសង្គមបានក្លាយទៅជាជាឧបសគ្គ រួចរារាំងស្នេហាមួយដួងនេះ ប្រុសកូនអ្នកក្រីក្រ​ នារីកូនអ្នកមាន ចុងក្រោយគឺមានតែពាក្យថាបែកគ្នា បែកគ្នាជារៀងរហូត បែកគ្នាក៏ដើម្បីអនាគតខាងស្រីដែរ នេះហើយទឹកចិត្តមនុស្សប្រុស……

រីករាយសណ្តាប់បទ ពេលដែលត្រូវបែក

សូមចុចទីនេះដើម្បីស្តាប់ : https://sites.google.com/site/puthyrom/05_Peldeltrovbek.mp3?attredirects=0&d=1

ខាងក្រោមនេះជាអត្ថបទចំរៀង

កាលដើម ចាប់ពីយើងបានស្គាល់គ្នា ពុំងា មិនទាន់មានចិត្តស្នេហា តែនេត្រាពួកយើងទាំងទ្វេដិតដាមក្នុងក្តីស្រម៉ៃ នឹករូបស្រីគ្រប់វេលា

ដើរលេង ចងក្រងនូវអនុស្សា ឥតមាន ប្រេះឆាយើងទាំងពីរប្រាណ ធ្វើអោយបងនឹងស្រស់ភុំផានចាប់ចិត្តប្រតិព័ទ្ធស្នេហា ឱ!ស្នេហា ស្នេហ៏ស្មោះសរ!

តែឥឡូវ ជាពេលយើងត្រូវបែកគ្នា ព្រោះរៀមរ៉ា មិនអាចឈោងចាប់ស្រីបាន…

បងក្រីក្រ ឋានៈមិនស្មើកល្យាណ រឿងប៉ុន្មាន យើងត្រូវឆ្លើយថា​បែកគ្នា ដើម្បីអូនមានភ័ពវាសនា ក្នុងអនាគតត្រចង់ នេះជាកម្មរបស់បង