jump to navigation

Don’t cry ដោយ ឈូក សុខា បេក្ខជន “ស្ដាប់ចម្រៀងរបស់ខ្ញុំ” ខែ​ឧសភា 20, 2014

Posted by ភារម្យ in តន្ដ្រី, តារា.
add a comment

ស្រលាញ់គ្នាដូចជាយូរឆ្នាំហើយ តែនៅឡើយដូចជាមិនស្គាល់ចិត្ត អ្នកណាខុសអ្នកណាលាក់ការពិត ដឹងក្នុងចិត្ត មិនចាំបាច់បកស្រាយ
មកពីណា ម្តេចក៏អូនមិនប្រាប់ ម្តេចក៏ស្ងាត់ ម្តេចក៏សួរមិនឆ្លើយ អូនធ្វើនេះគឺមានចិត្តក្បត់ហើយ ត្រូវបកស្រាយ បងចាំស្តាប់ហេតុផល

មិនយល់និមល បងឆ្ងល់ រឺក៏ដល់វេនអ្នកថ្មីហើយ ដល់ពេលដែលយើងត្រូវបែរងាកក្រោយហើយថ្លៃ

រាប់ ១ ២ ៣ លែងដៃបង ហើយនឹងស្រី ដើរផ្លូវរៀងខ្លួន ហើយសូមកុំអោយងាកក្រោយណាអូន មិនចង់អោយស្ងួន ឃើញទឹកភ្នែករបស់បង
មិនមែនជារឿងដែលប្លែក បើបងមិនយំទើបវាចំលែក មនុស្សធ្លាប់ស្រលាញ់គ្នាខ្លាំងស្ទើលេប មួយប៉ព្រិចភ្នែក អោយហែក បេះដូងចែកអ្នកផ្សេង អ្នកណាអាចទ្រាំបាន

ស្រលាញ់គ្នាជាច្រើនឆ្នាំមកហើយ តែចុងក្រោយនៅតែត្រូវបែកគ្នា ទោះបី ចិត្តប្រឹងស្រាលញ់ប៉ុណ្ណា ដល់វេលា វាក៏ត្រូវបាត់បង់
ពិបាកទ្រាំតែក៏ត្រូវតែទ្រាំ មិនចង់យំតែក៏ទប់មិនជាប់ ចិត្តចង់ហាម តែក៏មិនហ៊ានឃាត់ ស៊ូខាំមាត់សង្កត់ចិត្តខ្លួនឯង

មិនយល់និមល បងឆ្ងល់ រឺក៏ដល់វេនអ្នកថ្មីហើយ ដល់ពេលដែលយើងត្រូវបែរងាកក្រោយហើយថ្លៃ

រាប់ ១ ២ ៣ លែងដៃបង ហើយនឹងស្រី ដើរផ្លុវរៀងខ្លួន ហើយសូមកុំអោយងាកក្រោយណាអូន មិនចង់អោយស្ងួន ឃើញទឹកភ្នែករបស់បង
មិនមែនជារឿងដែលប្លែក បើបងមិនយំទើបវាចំលែក មនុស្សធ្លាប់ស្រលាញ់គ្នាខ្លាំងស្ទើលេប មួយប៉ព្រិចភ្នែក អោយហែក បេះដូងចែកអ្នកផ្សេង អ្នកណាអាចទ្រាំបាន

មនុស្សធ្លាប់ស្រលាញ់គ្នាស្ទើលេប តែមួយភ្លែតបែជាភ្លេចគ្នាបាន ពិបាកគិត រិតតែពិបាកស្មានគឺចិត្តអូន

យល់ដឹង | តារាកូរ៉េ Kim Hyun Joong ខែមិថុនា 14, 2011

Posted by ភារម្យ in តារា, ព័ត៌មាន, ភាពយន្ដ.
8 comments

– ប្រធានក្រុម SS501
– ឈ្មោះហៅក្រៅ : dog រឺ cow
– ថ្ងៃកំណើត : 06/061986
– កំពស់ : 183cm
– ទម្ងន់ : 63kg
– ប្រភេទឈាម : B
– ការសិក្សា: សកលវិទ្យាល័យ Kyonggi, ដេប៉ាត់តឺម៉ង់ electronic digital music
– សមាជិកគ្រួសារ : ឪពុកម្តាយ, បងប្រុស
– ចំណង់ចំណូលចិត្ត : ហែលទឹក, ហាត់ប្រាណ, បាល់បោះ, បាល់ទាត់
– ទេពកោសល្យ: ហ្គីតា, ព្យាណូ
– តារាក្នុងដួងចិត្ត : Lee Hyori
– នារីក្នុងក្តីស្រម៉ៃ : ស្មោះត្រង់ មិនស៊ាំញ៉ាំ, ដូចមិត្តភ័ក្រ
– ផ្នែកមួយនៃរាងកាយស្រលាញ់បំផុត : ភ្នែក
– សុភាសិត: មនុស្សកើតមកមានជិវិត តែ១ដង
– ក្នុងឆ្នាំ ២០០៨ តួឯកក្នុង MBC variety show, “We got married”; 2009 ខ្សែភាយន្តភាគកូរ៉េ Boys Over Flowers (វ៉ើសិនកូរ៉េខាងត្បូង “Meteor Garden”), ឈ្មោះថា Yoon Ji-Hoo

អាជីព

គីម កាន់តំណែងជាប្រធានក្រុម SS501 ក្នុងឆ្នាំ ២០០៥។ គាត់ចូលរួមសំដែង អោយ MBC show We Got Married ថ្ងៃទី ១១ ឧសភា ២០០៨ ជាមួយ Hwang Bo ដែលជាបងគាត់ ៦ឆ្នាំ។ ពួកគេទទួលបាន ប្រជាប្រិយភាព ខ្ពស់បំផុត សំរាប់គូស្នេហ៏សំដែងថ្មី។
ក្នុងខ្សែភាយន្តភាគកូរ៉េ ដ៏ល្បីល្បាញ Boys Over Flowers គាត់សំដែងជា Yoon Ji Hoo។ ខ្សែភាយន្តភាគនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្ត ចាក់ផ្សាយ ពីខែមករា ដល់ មីនា ២០០៩។
ជាមួយមិត្តរួមក្រុម គីមរៀបចំ ចេញផ្សាយនូវ អាល់ប៊ុម ចំរៀង SS501 ថ្មី​ ដែលរាល់សមាជិកគ្រប់រូបត្រូវធ្វើសូឡូ។ ការប្រគុំតន្រ្តីទេសចរណ៏ អាស៊ីរបស់ពួកគេចាប់ផ្តើម នៅពាក់កណ្តាលខែសីហា ២០០៩។

ប្រវត្តិថតខ្សែភាពយន្ត

* Boys Over Flowers (KBS2, 2009) Yoon Ji Hoo
* Nonstop 5 (ភាគទី 208, MBC, 2005)
* Can Love Be Refilled? Sitcom (KBS2, 2005)

ពានរង្វាន់

* ពានរង្វាន់ប្រជាប្រិយភាពទូរទស្សន៏ លើ KBS2′s Boys Over Flowers (ពានរង្វាន់ទី 45 PaekSang Arts Awards, កុម្ភះ 2009)

* ពានរង្វាន់ដៃគូសំដែងល្អបំផុត លើ MBC’s We Got Married ជាមួយ Hwang Bo (ពានរង្វាន់ MBC , 28 ធ្នូ, 2008)

ប្រវត្តិសង្ខេប | ក្រុមតន្រ្តី រ៉ុក linkin park ខែមិថុនា 13, 2011

Posted by ភារម្យ in តន្ដ្រី, តារា, ព័ត៌មាន.
add a comment

ថ្ងៃនេះ ចេមានមានក្តីសោមនស្សរីករាយ ធ្វើការបង្ហាញជូនបងប្អូន នូវប្រវត្តិសង្ខេប ក៏ដូចជា ព័ត៌មានខ្លះៗ ស្តីអំពី ក្រុមតន្រ្តីដ៏ល្បីល្បាញក្នុងចំណោមក្រុមតន្រ្តី ល្បីល្បាញលើពិភពលោកដទៃទៀត ពោលគឺក្រុមតន្រ្តី រ៉ុក linkin park។


Linkin Park គឺជាក្រុមតន្រ្តីរ៉ុក អាមេរិច មកពី Agoura Hills រដ្ឋ California ​បង្កើតឡើងក្នុងឆ្នាំ ១៩៩៦។ អាល់ប៊ុមចេញផ្សាយ ដោយក្រុមនេះ ត្រូវបានលក់ដាច់ ៥០លាន អាល់ប៊ុមទូទាំងពិភពលោក ហើយក្រុមនេះ ទទួលបានពានរង្វាន់ Grammy ពីរលើកផងដែរ។

ក្រុមនេះទទួលជោគជ័យបំផុត ជាមួយអាល់ប៊ុម Hybrid Theory ហើយបន្តរល្បីល្បាញ ជាមួយ អាល់ប៊ុម Studio ឈ្មោះ Meteora។

ក្នុងឆ្នាំ ២០០៣ ក្រុមនេះត្រូវបានគេអោយឈ្មោះថា​ ជា ក្រុមតន្រ្តី អស្ចារ្យបំផុត ទី៦ ក្នុងយុគសម័យ តន្រ្តី-វីឌីអូ ហើយ ទទួលបាន ចំណាត់ថ្នាក់លេខ ៣ ផងដែរ ក្នុងសហស្សវត្ស៍នេះ។ នេះគឺជាក្រុមដ៏ល្បីល្បាញមួយ ក្នុងមួយថ្ងៃៗ ចំរៀង និង វីឌីអូ រាប់រយ ពាន់ ត្រូវបាន គេដោនឡូដ។ ប្រសិនបើបងប្អូន ពេញចិត្តក្រុមតន្រ្តីនេះ ដូចរូបខ្ញុំ សូមបងប្អូនធ្វើការអាននូវ ព័ត៌មាន និង ប្រវត្តិ នៃក្រុមតន្រ្តីនេះខាងក្រោម ជាមួយរូបខ្ញុំបាទ!

ប្រវត្តិសង្ខេប Linkin Park

ការបង្កើតក្រុមនេះ ចាប់ផ្តើមពី Mike Shinoda, Brand Delson និង Rob Bourdon អ្នកទាំងបីជាមិត្តរួម វិទ្យាល័យ នៅរដ្ឋកាលីហ្វនីញ៉ា ដែលពួកគាត់ចូលចិត្តលេង ជាមួយគ្នា។ បន្ទាប់ពីបញ្ចប់ការសិក្សាវិទ្យាល័យ ពួកគេបានសំរេចចិត្ត សំលឹងមើលទៅឆ្ងាយ ថាពួកគាត់អាចបង្កើតជាក្រុមតន្រ្តីមួយ ហើយ បន្ទាប់មក បន្តរសំរេចចិត្ត ជ្រើសរើស សមាជិកថ្មី Joe Han, Dave Ferrell និង Mark Wakefield មករួមក្រុម។ ក្រុមតន្រ្តីថ្មីនេះ បានដាក់ឈ្មោះខ្លួនឯងថា “Zero” ហើយចាប់ផ្តើមថត និង បង្កើតចំរៀងរបស់ពួកគេ។ ចំរៀងដើម ត្រូវបានថតក្នុង studio Mike’s Bedroom តែពួកគេជួបបញ្ហា ចុះកិច្ចសន្យាថតចំរៀង។

ក៏ដូចជាក្រុមដទៃទៀត កង្វះភាពជោគជ័យ បណ្តាលអោយមានភាពតានតឹងកើតឡើង។ ហេតុនេះហើយ សមាជិកពីររូប បានចាកចេញពីក្រុម ទី១ Wakefield អ្នកចំរៀងក្រុម Zero ទី២គឺ Farrell ដែលចាកចេញទៅ ទៅចួលរួមតន្រ្តីទេសចរណ៏ ជាមួយក្រុមដទៃ។

ក្រុមតន្រ្តីនេះ បានជ្រើសរើស អ្នកចំរៀងថ្មី ឈ្មោះថា Chester Benigton, ស្តាយចំរៀងមានតែមួយ របស់គាត់ ធ្វើអោយធ្វើអោយគាត់ទទួលបាន ចំណុចចាប់អារម្មណ៏មួយ ហើយក្រុមតន្រ្តីថ្មីនេះ បានប្តូរឈ្មោះថ្មី ទៅជា Hybrid Theory។ ពេលក្រុមតន្រ្តីនេះ ចាប់ផ្តើរស់រានមានជីវិត ពួកគាត់ក៏ប្តូរ ឈ្មោះក្រុមជាថ្មីម្តងទៀត ទៅជា Linkin Park។

ក្រុមតន្រ្តីនេះ នៅតែជួបឧបសគ្គ។ ពួកគាត់បានតម្រងទិសដៅ ទៅកាន់ នាយករង Warner Bros លោក Jeff Blue ដែលបានណែនាំ Chester Bennington ទៅកាន់ក្រុមនេះ កាលពីអតីតកាល។ ដោយសារជំនួយរបស់គាត់ ក្រុមតន្រ្តីនេះ បានចុះកិច្ចសន្យាជាមួយ Wanner Bros។ ផ្តើមថតក្នុងឆ្នាំ ១៩៩៩ អាល់ប៊ុមតំបូងដ៏ជោគជ័យ Hybrid Theory ត្រូវបានចេញផ្សាយ ក្នុងឆ្នាំ ២០០០។

អាល់ប៊ុមតំបូងជាអាល់ប៊ុម ពោពេញទៅដោយ ការប្រឹងប្រែងរបស់សមាជិក អំឡុងពេល១០ឆ្នាំកន្លងទៅ។ អ្នកគាំតន្រ្តីចូលចិត្ត អាល់ប៊ុមនេះ ហើយវាត្រូវបានលក់អស់ 4.8 លានបន្ទះ ក្នុងឆ្នាំតំបូង។ ចំរៀង មួយចំនួនពីអាល់ប៊ុមពួកគាត់ ពេញនិយមគ្រប់ទីកន្លែង ហើយរួមបញ្ចូលដល់បទខ្លះ ដែលពេញនិយមក្នុង ខ្សែភាយន្ត។ អាល់ប៊ុមពួកគាត់ត្រូវបាន ជ្រើសរើស សំរាប់ Grammies ៣,​ ឈ្នះពាន Grammy លើការសំដែង ចំរៀងរ៉ុកល្អបំផុត ដែលរឹតតែធ្វើអោយ ក្រុមនេះកាន់តែទទួលបានប្រជាប្រិយភាព។

រយះពេលកន្លងមក អ្នកកាន់បាស Dave Farrell បានមករួមក្រុមឡើងវិញ ហើយពួកគេបានចេញផ្សាយ អាល់ប៊ុម រីមិច Reanimation ដែលបានជាប់ចំណាត់ថ្នាក់ លើ Billboard 200។ ក្រុមនេះបានចាប់ផ្តើម ធ្វើទេសចរណ៏តន្រ្តី ហើយក្នុងឆ្នាំ ២០០២ ក្រុមតន្រ្តីនេះ បានចេញផ្សាយ អាល់ប៊ុមទី៣របស់ពួកគាត់ Meteora លក្ខណះពិសេសរបស់វា គឺបញ្ចូលនូវ ស្តាយតន្រ្តីចំរុះជាច្រើន។

អំឡុងឆ្នាំ ២០០៤ និង ២០០៦ ក្រុមនេះបានសំរាកពីការថត មួយរយះ អនុញ្ញាត្តិអោយ សមាជិកអាចធ្វើការ លើគំរោងផ្សេងៗ ខណះក្រុមនេះ បានធ្វើដំណើរទេសចរណ៏ ប្រគុំតន្រ្តី មួយចំនួនផងដែរ។ Linkin Park ផ្តុំគ្នាជាថ្មី នៅឆ្នាំ​ ២០០៦ ធ្វើការថតនូវ អាល់ប៊ុម Minutes to MIdnight, ដែលចេញផ្សាយ រហូតដល់ខែ វិច្ឆិការ ២០០៨ ខណះក្រុមនេះ រវល់នឹងការប្រគុំតន្រ្តីទេសចរណ៏។

ព័ត៌មានបន្ទាប់បន្សំរបស់ Linkin Park

– ឈ្មោះក្រុមនេះ យកតាម Lincoln Park នៅ Santa Monica
– បទចំរៀងចំណងជើង Leave out All the rest របស់ Linkin Park ត្រូវបានដាក់ក្នុងរឿង Twillight
– បទចំរៀងចំណងជើង Shadow of the day ជាវីឌីអូ តន្រ្តី តំបូងរបស់ Linkin Park តែមិនបង្ហាញមុខសមាជិកក្រុមទាំងមូល
– ការសំដែងតំបូងរបស់ក្រុមធ្វើឡើងនៅ Whisky
– បទចំរៀងចំណងជើង What I’ve Done ល្បីពេញ youtube
– ក្រុមតន្រ្តីនេះ មាន ក្រុមហ៊ុនថត ផ្ទាល់ខ្លួន ឈ្មោះថា Machine Shop Records
– បទចំរៀងចំណងជើង In the End ក្នុងអាល់ប៊ុម Hybrid Theory ល្បីល្បាញ ទទួលបានការគាំទ្រច្រើន
– ក្របអាល់ប៊ុម Hybrid Theory ឌីសាញដោយ Mike
– ឈ្មោះ Meteora កើតពីក្រុមបព្វជិត នៅក្រិច

Linkin Park | រងចាំដល់ពេលបញ្ចប់ ខែ​ឧសភា 6, 2011

Posted by ភារម្យ in តន្ដ្រី, តារា.
add a comment

ថ្ងៃនេះ ចេសូមនាំយកមកជូន នូវ អត្តបទបកប្រែ ចំរៀងរបស់ Linkin Park ដែលមានចំណងជើងថា “Waiting for the End”។ បទនេះជាចង្វាក់ រ៉ក ចេញផ្សាយក្នុងថ្ងៃ ១ តុលា ២០១០ ក្នុងអាល់ប៊ុម A thousant suns។

“Waiting For The End” រងចាំដល់ពេលបញ្ចប់

មិនមែនទីបញ្ជប់ទេ ហើយក៏មិនមែនជាកាចាប់ផ្តើម

គ្រាន់តែជាសំលេង ស្រដៀងភាពវឹកវរ រង្គើគ្រប់ចុះឡើង ចលនា

តែសូមស្តាប់ សំនៀង និង ភាពរណ្តំហឹង្សា

បើទោះជាពាក្យ សូរមិនរង្គើ យ៉ាងណា សំលេងខ្សោះខ្លោចផ្សា នៅក្នុងភ្លេងនេះ

យើងស្រែក យ៉េស អមដោយកណ្តាប់ដៃ ហោះលើអាកាសវេហា

ហាកបីដូច ជាយើង កំពុងសោកការឈរលើអ្វី ដែលគ្មានរូបរាង លើមេឃា

ព្រោះយើង កំពុងរស់នៅ ដោយភាពឈឺចាប់ និង ភាពភ័យខ្លាចវេទនា

រហូតដល់យើង សំលាប់វា បំភ្លេចវា និង ធ្វើអោយវា រលាយរូបរាង

[Chester:]

រងចាំភាពបញ្ចប់កើតមាន

បន់ស្រន់ អោយមានភាពខ្លាំង ដើម្បីឈរ

បញ្ហានេះ មិនមែនបងអ្នកបង្ករ

ហួសដែនកំណត់ គ្រប់គ្រង

ហោះលឿនរហ័យ ដូចល្បឿនពន្លឺ

គំនិតបង្វិលអោយឈឺ ក្បាល

គ្រប់យ៉ាង បញ្ចប់ ដោយ មិនស្តាយ

ពិបាកខ្លាំងណាស់អោយ អូន ចាកចេញ

បងដឹងថា គ្រប់យ៉ាងបានប្តូរ

បងដឹង ពីអារម្មណ៏មិនល្អ គឺបោកប្រាស់

គ្រប់យ៉ាងបងចង់ធ្វើគឺផ្លាស់ ប្តូរជិវិតនេះសំរាប់ អ្វីដែលថ្មី

ឈរលើ អ្វីដែលបងគ្មាន

អង្គុយស្ងៀមក្នុងបន្ទប់ ឯកកោ

ព្យាយាមបំភ្លេចរឿងអតីត ខ្លោចផ្សា

ដែលមានន័យពុំដល់ទីអាវសាន

បងបន់ផ្សងកុំអោយ វាដូចច្នេះ

អ្វីដែលបាត់បង់ ពេលដែលភ្លើងក្តៅនេះរលាយ

បងគិតថាវានិងបានស្រាកស្រាន តែការស្រាកស្រាននោះ នោះគឺកំហុសទាំងអស់

គ្រប់យ៉ាងចាប់បានក្នុងក្រសែនេត្រានៃព្យុះ

ហើយព្យាយាមស្វែងទំលុះរកការពិត នូវអ្វីដែលបណ្តាលអោយយ៉ាងនេះ

ហើយបងមិនដឹងអ្វីគ្រប់យ៉ាងបងថា

មាត់នៅតែបន្តរកំរើក ហើយ ចិត្តបេះដូងបងលាចាកលោកនេះហើយ

ដូច្នេះបងរើសយក បំណែកនេះ ហើយផ្តើម

ភាពលំបាកនៃការបញ្ចប់កើតឡើងម្តងទៀត!

ខ្សែភាយន្តភាគរឿង My princess ខែ​មីនា 21, 2011

Posted by ភារម្យ in តារា, ភាពយន្ដ, អំពីភារម្យ.
4 comments

ទើបមើលចប់យប់មិញនេះទេ ខ្សែភាគយន្តភាគកូរ៉េយើង ម្ចាស់ក្សត្រីម្ចាស់ស្នេហ៏បង ដែលបានផលិត ក្នងឆ្នាំ ២០១១ ក្តៅៗនេះ នាខែមករា ពិតជាជក់ចិត្ត មែនទែន នូវទេពកោសល្យ សម្តែង របស់ក្រុមតារា កូរ៉េខាងត្បូង…… សូមរីករាយនូវការពិពណ៌នាត្រួសៗដូចខាងក្រោមបាទ………

Lee-Sul (Kim Tae-Hee) ជានិស្សិតស្រីម្នាក់ដែល ចូលរៀនសកលវិទ្យាល័យក្នុងវ័យចំណាស់ជាង បណ្តានិស្សិតស្រីៗដទៃទៀត។ នារីៗក្នុងវ័យស្របាលៗគ្នា នឹងនាង តែងស្រម៉ៃថា ថ្ងៃណាមួយគេ នឹងក្លាយ ជាម្ចាស់ក្សត្រីប្រទេសកូរ៉េ តែ Lee-Sul បែបានក្លាយជាម្ចាស់ក្សត្រីពិតប្រាកដ…..

Hae-Young (Song Seung-Heon) ជាកំលោះចាស់អាយុ ៣១ឆ្នាំ មុខរបរមន្រ្តីរាជការ តំណែងអ្នកការទូត។ គាត់ជាអ្នកបន្តរវេន តែមួយគត់ ពី ក្រុមហ៊ុន Daehan Jonghap Group (ក្រុមហ៊ុន ពហុផលិតផល ធំបំផុតនៅកូរ៉េ)។ Hae-Young គាត់ជាបុរសសង្ហាម្នាក់ ហើយព្រមទាំងបានបញ្ចប់ការសិក្សា ពីសាលា  Ivy League។ ដោយយល់ព្រមនូវ គោលជំនឿរបស់លោកតារបស់គាត់ គាត់ក៏យល់ព្រមបោះបង់ សិទ្ធិរបស់គាត់ និង ទ្រពសម្បតិ្តទាំងអស់ លើក្រុមហ៊ុន និង ភាគហ៊ុនទាំងអស់។ អ្វីគ្រប់យ៉ាងដែលគាត់ ព្រមធ្វើក៏ដោយសារ នារីវ័យក្មេងម្នាក់ដែរ នោះគឺ ម្ចាស់ក្សត្រី Lee-Sul។

lee-Sul  និស្សិត សកលវិទ្យាល័យ វ័យ២៥ឆ្នាំ ជំនាញ សិល្បះប្រវត្តិសាស្រ្ត។ នាងមិនដែលគិត អំពីរឿងសំងាត់ ជុំវិញរឿងដើមកំណើតរបស់នាង រឺ រឿងបងស្រីចុងរបស់នាង ដែលតែងតែ ឈ្នានីសនាងពីក្រោយខ្នង។ lee-Sul តែងតែរក្សានូវ អាការះកំសត់របស់នាង ហើយធ្វើការ ក្រៅម៉ោង នៅច្រើនកន្លែង លើការងារសកលវិទ្យាល័យរបស់នាង។ ម្យ៉ាងទៀត នាងក៏បានបាកចិត្តស្រលាញ់ សាស្រ្តាចាររបស់នាង Nam Jung-Woo (Ryu Su-Yeong)។ ថ្ងៃមួយ lee-Sul បានក្លាយជាក្សត្រី នាយប់មួយ។ ដើម្បីធ្វើអោយ នាងក្លាយជាម្ចាស់ក្សត្រី ប្រធានក្រុមហ៊ុន Daehan Jonghap Group បានផ្តល់នូវ ទ្រពសម្បត្តិទាំងអស់របស់គាត់អោយនាង។ មនុស្ស ៥០ ០០០ ០០០ នាក់បានយល់ព្រម បោះឆ្នោតអនុញ្ញាតអោយនាងក្លាយ ជាម្ចាស់ក្សត្រី និង ក្រុមរាជវង្សានុវង្សជុំវិញពិភពលោក បានផ្ងើរសារអប់អរសាទរដល់នាង។ Lee-Sul ព្រមទទួលមុខងារជាម្ចាស់ក្សត្រី តែនាង ត្រូវតែនៅក្នុងរាជវាំង បង្ខំចិត្តសិក្សាពីព្រឹកដល់យប់។ លំបាកជាងទៅទៀត Park Hae-Young គឺជាគ្រូរបស់នាង ហើយ គាត់តែងតែក្រអឺតក្រទមដាក់នាង។

Yoon-Joo (Park Ye-Jin) ជាស្ត្រីអាយុ៣០ឆ្នាំ ហើយធ្វើការជាប្រធាន សារមន្ទី Hae-Young។ ឪពុករបស់នាងជា លេខាធិការ ប្រធានក្រុមហ៊ុន Daehan Jong Group។ Yoon-Joo សង្ឃឹមថា នឹងបានរៀបការ ជាមួយ Park Hae-Young នៅថ្ងៃណាមួយ ហើយនិងទទួលបានសិទ្ធ គ្រប់គ្រងក្រុមហ៊ុន Daehan Jong Group ទាំងមូល។ គំរោងរបស់នាង បានក្លាយជាផេះ បន្ទាប់ពីម្ចាស់ក្សត្រី បានបង្ហាញខ្លួន។ ដើម្បីម្ចាស់ក្សត្រី ប្រធានក្រុមហ៊ុន Daehan Jong Group បានបរិច្ចាក ទ្រពសម្បត្តិទាំងអស់ របស់គាត់ ទៅសហគមន៏។ ទោះជា Hae-Youngs ចាប់ផ្តើមមានកូនចិត្តស្រលាញ់ Lee-Sul , Yoon-Joo នៅតែមិនអាច អភ័យទោស លើកលែងអោយ Lee-Sul ចំពោះអ្វីដែល Lee-Sul បានបង្ករឡើង។ បន្ទាប់មក Yoon-Jo បានបង្កើតគំរោងមួយ ហើយ ប្រសិនបើគំរោងនេះសំរេច កូរ៉េខាងត្បូង នឹង បាត់បង់ រាជរង្សអធិរាជរបស់គេ។

Jung-Woo (Ryu Su-Yeong) គឺជាសាស្រ្តាចារ្យ, អ្នកបុរាណវត្ថុវិទ្យា ហើយ គាត់ទទួលបាន កំរិតបណ្ឌិត សិល្បះ។ គាត់ ក៏ជាសាស្រ្តាចារ្យ ដែលទទួលភាពពេញនិយមពីសំណាក់សិស្ស ស្រីផងដែរ។ Jung-Woo ធំដឹងក្តីក្នុងគ្រួសារអ្នកក្រ។ ទោះជាឥឡូវក៏ដោយ ទោះជាគាត់មានមុខរបរ ការសិក្សា តែបញ្ហាហរិរញ្ញវត្ថុ ដដែល។ ដោយសារតែបញ្ហានេះហើយ ទើបគាត់មិនហ៊ាន ស្នើសង្សារបស់គាត់ Yoon-Joo រៀបការ។ ថ្ងៃមួយ ភាពចម្លែកបានកើតមាន។ សិស្សរបស់គាត់ Lee-Sul (តែងតែយឺត សាប់មីត ការងារអោយគ្រូ តែតែងតែខិតខំរៀនសូត្រ) ក្លាយជាម្ចាស់ក្សត្រី។ បន្ទាប់មក Lee-Sul ក៏បានសូមអោយគាត់ធ្វើជាទីប្រឹក្សា ក្រុមប្រឹក្សា ទ្រពសម្បត្តិ រាជរង្សអធិរាជ។

ទៅមើលការប្រគុំតន្រ្តី Laura Mam និង It’s like me ខែ​មីនា 11, 2011

Posted by ភារម្យ in តន្ដ្រី, តារា, ព័ត៌មាន, អំពីភារម្យ.
2 comments

កំណត់ហេតុថ្ងៃទី ព្រហស្បតិ៏្ត ទី៣ មិនា ២០១១

ខ្ញុំបាន ទៅ ទស្សនាការប្រគុំតន្រ្តី Laura Mam និង It’s like me នៅ Parkway អំឡុងម៉ោង ៨ យប់។ បន្ទាប់ពី ចតម៉ូតូរួច ខ្ញុំ នឹង មិត្តខ្ញុំដើរចង់វង្វេង Parkway​ ពីបីជុំ ទំរាំដល់ រកឃើញ កន្លែងប្រគុំដន្រ្តី។ ក្រោយពីបាន បង្ហាញ សំបុត្រ ទៅអ្នកត្រួតពិនិត្យ ហើយ គេបានវាយត្រា អោយម្នាក់មួយៗ នៅលើដៃ តំណាងថាយើងមកត្រឹមត្រូវតាមផ្លូវច្បាប់ 😆 (នឹកគិតលែងៗ ខ្លួនឯងថា គេវាយត្រា ដូចពួកទេសករ គេចាប់យកទៅលក់ចឹង ហិហិហិហិ ) ហើយសំបុត្រគេអត់យកវិញហេ។

មនុស្សម្នាចូលរួម ដូចច្រើនគួរសម សំបូរពួកបរទេសណាស់ ម្នាក់ៗឡើងបែកញើសក្លៀកអស់ហើយ ខ្ញុំនឹងមិត្តមួយចំនួនទៀត បានទៅអង្គុយទល់ កន្លែងត្រឹមត្រូវ ចង់ឆៀងឆាកបន្ទិច តែទ្រង់ឆ្ងាយបន្តិច ថតរូបអត់សូវច្បាស់។ ពីតំបូង ស្តាប់គេកូដឌីស បានបួនដប់បទ ទំរាំមាន ឌីចេខ្មែរបើកឆាកច្រៀង រ៉េប ពិរោះដែរតា ខ្ញុំចូលចិត្ត  ហើយមុន Laura man និង  it’s like me គាត់សំដែង មានសិល្បះយីកេបុរាណ សំដែងដោយប្អូនៗ តូចគួរអោយស្រលាញ់ នឹងពិសេស ចំឡែកមួយត្រង់ មានវិចិត្រករ ពីរនាក់ គាត់គូរូប រហូតដល់ Laura man គាត់សំដែង។ បន្ទាប់ពីបានស្តាប់ Laura mam និង it’s like me សំដែង បួនដប់បទមក ខ្ញុំនឹង មិត្តខ្ញុំសំរេចថា ចាកចេញទាំងសោកស្តាយ ឈប់មើលការ សំដែងដល់ បញ្ចប់ ពីព្រោះយប់ជ្រៅពេក ខ្លាចអត់មាននណាបើទ្វាផ្ទះអោយ ខ្ទង់ប្រម៉ាណ ម៉ោង ១១ ជាងយប់ជ្រៅ។

សូមមើលរូបមួយចំនួនដូចខាងក្រោម តែអត់សូវច្បាស់ព្រោះ ប្រើប្រាស់ទូរស័ព្ទថត :

សំបុត្រទស្សនា បត់ដាក់ក្នុងកាបូបឡើងចង់ខ្ទេច

សំបុត្រទស្សនា បត់ដាក់ក្នុងកាបូបឡើងចង់ខ្ទេច

វិចិត្រករគាត់ចាប់គូសហើយ

វិចិត្រករគាត់ចាប់គូសហើយ

ចេញរូបរាងហើយ

ចេញរូបរាងហើយ

គូសចប់ហើយ

គូសចប់ហើយ

នេះក្រុម It’s like me និង Laura Mam

នេះក្រុម It’s like me និង Laura Mam

នេះជាការសំដែងរបស់ Laura Mam

នេះជាការសំដែងរបស់ Laura Mam

សូមអានផងដែរ : ការប្រគុំតន្រ្តី Laura Mam និង The Like Me’s