jump to navigation

បច្ចុប្បន្ន ខ្ញុំកំពុងប្រើទូរស័ព្ទអី? ខែ​មីនា 21, 2013

Posted by ភារម្យ in ទូរស័ព្ទ, រូបភាព, អំពីភារម្យ.
2 comments

ចំលើយគឺ LG Optimus L7 P705 White ចូលចិត្តត្រង់លក្ខណៈពិសេស អេក្រង់ធំ ៤.៣ អិញ និង OS Android Platform- Ice Cream Sandwich 4.0

LG l7 p705 white_1

LG l7 p705 white_3

LG l7 p705 white_2

 

ព័ត៌មានពិស្តាអំពីទូរស័ព្ទនេះ សូមចុចទីនេះ

អានផងដែរ:

ប្តូរទូរស័ព្ទម្តងទៀត Sony Erricson Yari
ដូរទូរស័ព្ទថ្មី Iphone 8G
ដូរទូរស័ព្ទដៃជាលើកចុងក្រោយ
ដូរទូរស័ព្ទថ្មីទៀតហើយ!

សែងឃ្យូ ម៉ាតេរ៉េសាប់ ខែតុលា 18, 2011

Posted by ភារម្យ in ទូរស័ព្ទ, អំពីភារម្យ.
6 comments

ស្គាល់ស្មាតហ្វូនទេ? អីគេអាហ្នឹង! អត់ស្គាល់ផង o_O មនុស្សជំនាន់ក្រោយប្រហែលជាស្គាល់ហើយស្មាតហ្វូន បើតាមខ្ញុំគិត  ហើយក៏ប្រហែលជាភារយច្រើនគួរសម។ ហេតុអ្វីស្មាតហ្វូន តាមកំរិតចំណេះដឹង អង់គ្លេស ក ខ គ ផស់ ខ្ញុំ ស្មាតប្រែថាឆ្លាត ហ្វូនហ្នឹងតេរ៉េសាប់ សរុបចូលគ្នា តេរ៉េសាប់ ដែល មានតិចណូចជីទំនើប សំដៅសំរាលការងារប្រចាំថ្ងៃរបស់មនុស្សលោកយើង។ ដោយសារស្មាតហ្វូននេះហើយ ទើបខ្ញុំសូមនិយាយថា សែងឃ្យូដល់តេរ៉េសាប់របស់ខ្ញុំ មួយដែរ ព្រោះថ្ងៃនេះ វាបំពេញ តួនាទី គួរជាទីពេញចិត្តអោយខ្ញុំ ។

តេរ៉េសាប់ខ្ញុំ អាចចាត់ទុកថា ជាប្រភេទ ស្មាតហ្វូនមួយដែរ ដោយហេតុថាវា ដំណើរការលើប្រព័ន្ធ អេនដ្រយ ២ចុច១ អាប់ដេតវ័ន ម៉ូដែល សូនី អ៊ីរ៉ិចសាន់ អ៊ិចភើរៀ អ៊ិច៨ មានតិចណូឡូជី ច្រើនក្នុងនោះ ជាតួយ៉ាង ជីភីអេស ម៉េប ។ល។

ហេតុអ្វីត្រូវនិយាយថាអគុណ? ដំណើររឿងចាប់ផ្តើម ត្រង់ថ្ងៃត្រង់នេះឯង មេអោយធ្វើអ៊ីផាប់ (ប្រភេទអ៊ីប៊ុក ដើរលើអាយផេដ នឹង ថេបប្លេតដទៃទៀត) ម៉ឺនុយ អាហារ ឡឺរ៉េស៊ីដង់។ បញ្ចប់រួចគាត់ ពិនិត្យបន្ទិច រួចចេញបញ្ជាអោយ រូបខ្ញុំនេះ ទៅសណ្ឋាគា កាំបូឌីយ៉ានា ដើម្បីបង្ហាញ អតិថិជន រួចគាត់ប្រាប់ពី អាស័យដ្ឋានការិយាល័យមួយ ដែលមិនច្បាស់លាស់ នឹង លេខទូរស័ព្ទមួយប៉ុណ្ណោះ។ សាកស្រម៉ៃមើល អោយខ្ញុំដើររកឯណាទៅ ភ្លាមៗនោះ ខ្ញុំក៏នឹកឃើញដល់ របស់ទិព្វក្នុង ហោប៉ៅរបស់ខ្ញុំ គឺស្មាតហ្វូនរបស់ខ្ញុំ ទាញបើក ហ្គូហ្គលម៉េប ជីភីអេស ប្រិប ដល់ កាហែងណា ក៏មិនរង្វេង ដល់កាហែងណា ក៏រកឃើញ ហិហិហិ ចំនេញពេល ចំណាយតិច ឡ!។

ការជួយស្វែងរកទីតាំងនេះហើយ នឹង ការជួយមិនអោយរង្វេងនេះហើយ ដែលជាហេតុធ្វើអោយ ខ្ញុំគួរនិយាយថាអគុណ ចំពោះទូរស័ព្ទមួយនេះ។ បងប្អូនទាំងអស់ដែលកំពុងមានស្មាតហ្វូនប្រើ កុំភ្លេចណា​ សូមប្រើវា ដើម្បីសំរួលការងាររបស់យើង ប្រើវាអោយច្រើនៗ នូវតិចណូឡូជីល្អៗ របស់វា កុំរបៀបប្រើ តែទទួល នឹង វាយហៅគេ ស្តាយវាណាស់…..

ស្វាគមន៏សមាជិកថ្មី Sony Erricson Xperia 8 ខែ​មីនា 16, 2011

Posted by ភារម្យ in ទូរស័ព្ទ, អំពីភារម្យ.
2 comments

ស្វាគមន៏សមាជិកថ្មី គ្រួសារសំភារះរបស់ខ្ញុំគឺ Sony Ericson Xperia X8 ។ នាំមកនូវបច្ចេកវិទ្យាថ្មី បញ្ចូលតែមួយ នៃពិភពអ៊ីនធើណេត និង ប្រព័ន្ធប្រតិបត្តិការណ៏ អង់ដ្រ័ដ ហើយតាមរយះការប្រើប្រាស់ ដោយខ្លួនខ្ញុំ ទទួលស្គាល់ថា ទូរស័ព្ទនេះជំនួយច្រើនដល់ល្បឿន អ៊ីនធើណេត។ ការពិតទិញវា តាំងពីថ្ងៃ ៣ មិនា ២០១១​មកម្លេះ។

មើលស្បិចចុចនៅទីនេះ

ប្តូរទូរស័ព្ទម្តងទៀត Sony Erricson Yari ខែមិថុនា 30, 2010

Posted by ភារម្យ in ទូរស័ព្ទ, អំពីភារម្យ.
11 comments

ស្គាល់រសជាតិ Iphone ហ្នឹងគេហើយខ្ញុំ 😀 ! តែមិនយូរប៉ុន្មានទេ ក៏លក់ចោលទៀតហើយ!ព្រោះអត់សូវស្រលាញ់! ម្យ៉ាងដោយសារខ្ញុំគិតថា ខ្ញុំគ្មានពេលប្រើប្រាស់ ជាមួយលក្ខណះពិសេសរបស់វា! ការលេង game ឬ មើល Videoខ្ញុំតែងប្រើ laptop ខ្ញុំជំនួសវិញ! យ៉ាងច្រើនប្រើវា តែស្តាប់ចំរៀងតែប៉ុណ្ណោះ!ដូច្នេះវាដូចឥតន័យឥតខ្លឹមសារមិចមិនដឹងទេ!

ហេតុផលដ៏សំខាន់មួយទៀតគឺBatteryរបស់វាអត់ល្អ!ចាត់ទុកថា វាបទពិសោធន៍សំរាប់ខ្ញុំទៅចុះជាមួយ Iphone! ទើបតែពេលនេះ ជ្រើសរើស Sony Erricson ជំនួសវិញវិញគឺ Sony Errison Yari ចេញដំណាល​ Sony Erricson Satio នឹង Aino។

Key features:

* Quad-band GSM support
* Tri-band 3G with HSDPA 7.2Mbps and HSUPA 1.8 Mbps support
* 2.4” 16M-color display (240 x 320 pixels)
* 5 megapixel autofocus camera with LED flash
* VGA video recording at 30fps
* Gesture-based gaming
* Accelerometer for automatic UI rotation and motion-based gaming, gaming keys
* Built-in GPS receiver with optional WisePilot navigation
* FM radio with RDS and TrackID
* Bluetooth with A2DP and USB (Fast Port connector)
* Great audio quality
* Stereo speakers
* Support for microSD cards up to 16GB, hot-swap, 1GB card in the box
* Retail package comes with a desk stand