jump to navigation

យល់ដឹង | តារាកូរ៉េ Kim Hyun Joong ខែមិថុនា 14, 2011

Posted by ភារម្យ in តារា, ព័ត៌មាន, ភាពយន្ដ.
8 comments

– ប្រធានក្រុម SS501
– ឈ្មោះហៅក្រៅ : dog រឺ cow
– ថ្ងៃកំណើត : 06/061986
– កំពស់ : 183cm
– ទម្ងន់ : 63kg
– ប្រភេទឈាម : B
– ការសិក្សា: សកលវិទ្យាល័យ Kyonggi, ដេប៉ាត់តឺម៉ង់ electronic digital music
– សមាជិកគ្រួសារ : ឪពុកម្តាយ, បងប្រុស
– ចំណង់ចំណូលចិត្ត : ហែលទឹក, ហាត់ប្រាណ, បាល់បោះ, បាល់ទាត់
– ទេពកោសល្យ: ហ្គីតា, ព្យាណូ
– តារាក្នុងដួងចិត្ត : Lee Hyori
– នារីក្នុងក្តីស្រម៉ៃ : ស្មោះត្រង់ មិនស៊ាំញ៉ាំ, ដូចមិត្តភ័ក្រ
– ផ្នែកមួយនៃរាងកាយស្រលាញ់បំផុត : ភ្នែក
– សុភាសិត: មនុស្សកើតមកមានជិវិត តែ១ដង
– ក្នុងឆ្នាំ ២០០៨ តួឯកក្នុង MBC variety show, “We got married”; 2009 ខ្សែភាយន្តភាគកូរ៉េ Boys Over Flowers (វ៉ើសិនកូរ៉េខាងត្បូង “Meteor Garden”), ឈ្មោះថា Yoon Ji-Hoo

អាជីព

គីម កាន់តំណែងជាប្រធានក្រុម SS501 ក្នុងឆ្នាំ ២០០៥។ គាត់ចូលរួមសំដែង អោយ MBC show We Got Married ថ្ងៃទី ១១ ឧសភា ២០០៨ ជាមួយ Hwang Bo ដែលជាបងគាត់ ៦ឆ្នាំ។ ពួកគេទទួលបាន ប្រជាប្រិយភាព ខ្ពស់បំផុត សំរាប់គូស្នេហ៏សំដែងថ្មី។
ក្នុងខ្សែភាយន្តភាគកូរ៉េ ដ៏ល្បីល្បាញ Boys Over Flowers គាត់សំដែងជា Yoon Ji Hoo។ ខ្សែភាយន្តភាគនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្ត ចាក់ផ្សាយ ពីខែមករា ដល់ មីនា ២០០៩។
ជាមួយមិត្តរួមក្រុម គីមរៀបចំ ចេញផ្សាយនូវ អាល់ប៊ុម ចំរៀង SS501 ថ្មី​ ដែលរាល់សមាជិកគ្រប់រូបត្រូវធ្វើសូឡូ។ ការប្រគុំតន្រ្តីទេសចរណ៏ អាស៊ីរបស់ពួកគេចាប់ផ្តើម នៅពាក់កណ្តាលខែសីហា ២០០៩។

ប្រវត្តិថតខ្សែភាពយន្ត

* Boys Over Flowers (KBS2, 2009) Yoon Ji Hoo
* Nonstop 5 (ភាគទី 208, MBC, 2005)
* Can Love Be Refilled? Sitcom (KBS2, 2005)

ពានរង្វាន់

* ពានរង្វាន់ប្រជាប្រិយភាពទូរទស្សន៏ លើ KBS2′s Boys Over Flowers (ពានរង្វាន់ទី 45 PaekSang Arts Awards, កុម្ភះ 2009)

* ពានរង្វាន់ដៃគូសំដែងល្អបំផុត លើ MBC’s We Got Married ជាមួយ Hwang Bo (ពានរង្វាន់ MBC , 28 ធ្នូ, 2008)

ខ្សែភាយន្តភាគរឿង My princess ខែ​មីនា 21, 2011

Posted by ភារម្យ in តារា, ភាពយន្ដ, អំពីភារម្យ.
4 comments

ទើបមើលចប់យប់មិញនេះទេ ខ្សែភាគយន្តភាគកូរ៉េយើង ម្ចាស់ក្សត្រីម្ចាស់ស្នេហ៏បង ដែលបានផលិត ក្នងឆ្នាំ ២០១១ ក្តៅៗនេះ នាខែមករា ពិតជាជក់ចិត្ត មែនទែន នូវទេពកោសល្យ សម្តែង របស់ក្រុមតារា កូរ៉េខាងត្បូង…… សូមរីករាយនូវការពិពណ៌នាត្រួសៗដូចខាងក្រោមបាទ………

Lee-Sul (Kim Tae-Hee) ជានិស្សិតស្រីម្នាក់ដែល ចូលរៀនសកលវិទ្យាល័យក្នុងវ័យចំណាស់ជាង បណ្តានិស្សិតស្រីៗដទៃទៀត។ នារីៗក្នុងវ័យស្របាលៗគ្នា នឹងនាង តែងស្រម៉ៃថា ថ្ងៃណាមួយគេ នឹងក្លាយ ជាម្ចាស់ក្សត្រីប្រទេសកូរ៉េ តែ Lee-Sul បែបានក្លាយជាម្ចាស់ក្សត្រីពិតប្រាកដ…..

Hae-Young (Song Seung-Heon) ជាកំលោះចាស់អាយុ ៣១ឆ្នាំ មុខរបរមន្រ្តីរាជការ តំណែងអ្នកការទូត។ គាត់ជាអ្នកបន្តរវេន តែមួយគត់ ពី ក្រុមហ៊ុន Daehan Jonghap Group (ក្រុមហ៊ុន ពហុផលិតផល ធំបំផុតនៅកូរ៉េ)។ Hae-Young គាត់ជាបុរសសង្ហាម្នាក់ ហើយព្រមទាំងបានបញ្ចប់ការសិក្សា ពីសាលា  Ivy League។ ដោយយល់ព្រមនូវ គោលជំនឿរបស់លោកតារបស់គាត់ គាត់ក៏យល់ព្រមបោះបង់ សិទ្ធិរបស់គាត់ និង ទ្រពសម្បតិ្តទាំងអស់ លើក្រុមហ៊ុន និង ភាគហ៊ុនទាំងអស់។ អ្វីគ្រប់យ៉ាងដែលគាត់ ព្រមធ្វើក៏ដោយសារ នារីវ័យក្មេងម្នាក់ដែរ នោះគឺ ម្ចាស់ក្សត្រី Lee-Sul។

lee-Sul  និស្សិត សកលវិទ្យាល័យ វ័យ២៥ឆ្នាំ ជំនាញ សិល្បះប្រវត្តិសាស្រ្ត។ នាងមិនដែលគិត អំពីរឿងសំងាត់ ជុំវិញរឿងដើមកំណើតរបស់នាង រឺ រឿងបងស្រីចុងរបស់នាង ដែលតែងតែ ឈ្នានីសនាងពីក្រោយខ្នង។ lee-Sul តែងតែរក្សានូវ អាការះកំសត់របស់នាង ហើយធ្វើការ ក្រៅម៉ោង នៅច្រើនកន្លែង លើការងារសកលវិទ្យាល័យរបស់នាង។ ម្យ៉ាងទៀត នាងក៏បានបាកចិត្តស្រលាញ់ សាស្រ្តាចាររបស់នាង Nam Jung-Woo (Ryu Su-Yeong)។ ថ្ងៃមួយ lee-Sul បានក្លាយជាក្សត្រី នាយប់មួយ។ ដើម្បីធ្វើអោយ នាងក្លាយជាម្ចាស់ក្សត្រី ប្រធានក្រុមហ៊ុន Daehan Jonghap Group បានផ្តល់នូវ ទ្រពសម្បត្តិទាំងអស់របស់គាត់អោយនាង។ មនុស្ស ៥០ ០០០ ០០០ នាក់បានយល់ព្រម បោះឆ្នោតអនុញ្ញាតអោយនាងក្លាយ ជាម្ចាស់ក្សត្រី និង ក្រុមរាជវង្សានុវង្សជុំវិញពិភពលោក បានផ្ងើរសារអប់អរសាទរដល់នាង។ Lee-Sul ព្រមទទួលមុខងារជាម្ចាស់ក្សត្រី តែនាង ត្រូវតែនៅក្នុងរាជវាំង បង្ខំចិត្តសិក្សាពីព្រឹកដល់យប់។ លំបាកជាងទៅទៀត Park Hae-Young គឺជាគ្រូរបស់នាង ហើយ គាត់តែងតែក្រអឺតក្រទមដាក់នាង។

Yoon-Joo (Park Ye-Jin) ជាស្ត្រីអាយុ៣០ឆ្នាំ ហើយធ្វើការជាប្រធាន សារមន្ទី Hae-Young។ ឪពុករបស់នាងជា លេខាធិការ ប្រធានក្រុមហ៊ុន Daehan Jong Group។ Yoon-Joo សង្ឃឹមថា នឹងបានរៀបការ ជាមួយ Park Hae-Young នៅថ្ងៃណាមួយ ហើយនិងទទួលបានសិទ្ធ គ្រប់គ្រងក្រុមហ៊ុន Daehan Jong Group ទាំងមូល។ គំរោងរបស់នាង បានក្លាយជាផេះ បន្ទាប់ពីម្ចាស់ក្សត្រី បានបង្ហាញខ្លួន។ ដើម្បីម្ចាស់ក្សត្រី ប្រធានក្រុមហ៊ុន Daehan Jong Group បានបរិច្ចាក ទ្រពសម្បត្តិទាំងអស់ របស់គាត់ ទៅសហគមន៏។ ទោះជា Hae-Youngs ចាប់ផ្តើមមានកូនចិត្តស្រលាញ់ Lee-Sul , Yoon-Joo នៅតែមិនអាច អភ័យទោស លើកលែងអោយ Lee-Sul ចំពោះអ្វីដែល Lee-Sul បានបង្ករឡើង។ បន្ទាប់មក Yoon-Jo បានបង្កើតគំរោងមួយ ហើយ ប្រសិនបើគំរោងនេះសំរេច កូរ៉េខាងត្បូង នឹង បាត់បង់ រាជរង្សអធិរាជរបស់គេ។

Jung-Woo (Ryu Su-Yeong) គឺជាសាស្រ្តាចារ្យ, អ្នកបុរាណវត្ថុវិទ្យា ហើយ គាត់ទទួលបាន កំរិតបណ្ឌិត សិល្បះ។ គាត់ ក៏ជាសាស្រ្តាចារ្យ ដែលទទួលភាពពេញនិយមពីសំណាក់សិស្ស ស្រីផងដែរ។ Jung-Woo ធំដឹងក្តីក្នុងគ្រួសារអ្នកក្រ។ ទោះជាឥឡូវក៏ដោយ ទោះជាគាត់មានមុខរបរ ការសិក្សា តែបញ្ហាហរិរញ្ញវត្ថុ ដដែល។ ដោយសារតែបញ្ហានេះហើយ ទើបគាត់មិនហ៊ាន ស្នើសង្សារបស់គាត់ Yoon-Joo រៀបការ។ ថ្ងៃមួយ ភាពចម្លែកបានកើតមាន។ សិស្សរបស់គាត់ Lee-Sul (តែងតែយឺត សាប់មីត ការងារអោយគ្រូ តែតែងតែខិតខំរៀនសូត្រ) ក្លាយជាម្ចាស់ក្សត្រី។ បន្ទាប់មក Lee-Sul ក៏បានសូមអោយគាត់ធ្វើជាទីប្រឹក្សា ក្រុមប្រឹក្សា ទ្រពសម្បត្តិ រាជរង្សអធិរាជ។

Love in Disguise ខែធ្នូ 29, 2010

Posted by ភារម្យ in ភាពយន្ដ.
8 comments

Love in Disguise ជាខ្សែភាពយន្តខ្នាតធំរបស់ចិន ដែលចេញក្នុងឆ្នាំ ២០១០។ជាប្រភេពខ្សែភាពយន្តមនោសញ្ចេតនា ស្នេហា កំប្លែង ចំរៀងសម័យ មើលទៅគួរអោយជក់ចិត្ត ចូលរួមសំដែងដោយ Wang Lee-Hom​ និង  Yifei Liu។ តាមរយះខ្សែរឿង Wang Lee-Hom ជាស៊ុបពើស្តាក្នុងប្រទេស ថ្ងៃមួយពេលចេញពីសំដែង នារីម្នាក់គឺ Yifei Liu បានជិះកង់មកប៉ះរថយន្តរបស់គេ ហើយនារីនោះបានលែងឧបករណ៏តន្រ្តីបុរាណ ពេលបានលឺសំលេងតន្រ្តីនោះហើយ Wang Lee-Hom បានឃើញមេអំបៅជាច្រើនហោះហើ ហើយលង់អារម្មណ៏ជាមួយសំលេងនោះ….

តាមរយះតន្រ្តីក្នុងខ្សែភាពយន្តធ្វើអោយខ្ញុំពេញចិត្តជាខ្លាំង គឺត្រង់ Wang Lee-Hom លែងព្យាណូច្រៀងបទចំរៀងដែលជាកំណាព្យតែងដោយ Yifei Liu មើលទៅក្តុកក្តួលអារម្មណ៏សំបើមណាស់ មួយទៀតត្រង់វគ្គជិតចុងបញ្ចប់ ត្រង់ Wang Lee-Hom ធ្លាក់លើឆាកចំរៀង នៅសកលវិទ្យាល័យហើយគាត់ច្រៀងបទ ដែល remix ដោយឧបករណ៏បុរាណនិងសម័យ ជាលក្ខណះ Pop ។

តើនណារជាសង្សា Naruto? ខែកក្កដា 3, 2010

Posted by ភារម្យ in ភាពយន្ដ.
16 comments

បន្ទាប់ពីបានមើល Naruto មួយរយះថែមទាំងញៀនផងនោះ!!! មានចំងល់មួយ ដែលចង់អោយ
អ្នកទស្សនាមុនៗខ្ញុំ ជួយប្រាប់ពោលគឺថា ” តើនណារជាសង្សា Naruto? “

ជួយផង! ញៀន Naruto ហើយ! ខែមិថុនា 24, 2010

Posted by ភារម្យ in ភាពយន្ដ, អំពីភារម្យ.
36 comments

ធ្លាប់លឺក្មេងស្រែថា ញៀន Naruto ៗ ចង់ដឹងថា Naruto ហ្នឹងអីក៏សាហាវម្លេះ? ដល់ពេលបានមើល
ឥឡូវញៀន រឿងនេះដែរបណ្តោយ! ខ្ញុំផ្តើមមើលពីវគ្គ១ទៅ ឥឡូវបាន ៥០ វគ្គហើយ!

រឿងហ្នឹងមើលទៅដូចកំប្លែងៗមិចមិនដឹងទេ បូករួមជាមួយ ដំណើរផ្សងព្រេង……………….។ល។

កំប្លែង ជ្រុងមួយនៃរឿង Transformer ខែវិច្ឆិកា 19, 2009

Posted by ភារម្យ in ភាពយន្ដ.
1 comment so far

រក្សាសិទ្ធរូបភាពជូន : SEEMIKEDRAW.WORDPRESS.COM