ទឹកឡើងឆ្នាំនេះ… ខែសីហា 22, 2014
Posted by ភារម្យ in ប្រវត្តិខ្ញុំ, ពីនេះពីនោះ, រូបភាព, វិចារណកថា.add a comment
ភ្នែកសំលឹងរំពៃមើលផ្ទៃមេឃដ៏ឆ្ងាយសន្លឹម មេឃគង់នៅមានពន្លឺ តាមរយៈឥទ្ធិពលនៃថ្ងៃលិច ដែលរៀបនឹងលិចបាត់ នាដែនដីម្ខាងនៃភូមិខ្ញុំ។ ពពក ពពាក់ពពូន ស្តើងៗ តូចធំ ពោពេញ នាអាកាសា ស្រងូតស្រង៉ាត់ ដូចមនុស្សមានបញ្ហា ដល់ថ្នាក់បក្សីបក្សា ខ្ពើមរអើម ហោះកាត់។ ពន្លឺពណ៌លឿង ដូចស្រាបៀ ចាំងជះ អបដោយបព្វតា ដ៏ឆ្ងាយសន្លឹម។ រុក្ខបៃតង ស្ទើប្រែខ្មៅ ហាក់បីដូចជា ឈរនឹងថ្កល់មិនខ្វល់ ដល់អំណាចខ្យល់បក់រសៀកៗ។
ទឹកទន្លេសរក្បុស ចាក់បំពេញប្រៀប អតីតវាលស្រែប្រាំង ដែលប្រជាអ្នកភូមិ បានច្រូតកាត់រួច រួចទឹកទន្លេនេះ ក៏រង្គោះរង្គើរតិច បញ្ចេញជាស្មានជ្រួញ ប្រដូចបាន នៅផ្ទៃភត្រា នៃបថុជនទាំងឡាយ នាវ័យចាស់ជរា។ វេយោបក់បាត់ រសាត់តិចៗ ប៉ះខ្លួនប្រាណ បណ្តាលកាមារម្មណ៏ ត្រជាក់ព្រឺព្រួច ដាស់អារម្មណ៏អោយអ្នកសរសេរ មានក្តីសោមនស្ស នាបរិយាកាស រដូវទឹកឡើងនេះ។
ទូកតូចចតចោល ដាក់ខ្នង បន្លំខ្លួន ដេកក្នុងទឹកទន្លេ រលកតូចៗ រត់មកប៉ះ បំណងបន្លំប្រឡែងនឹងទូកនេះ តែអនិច្ចាទូកព្រោះមិនងាចកំរើកបាន ត្រឹមនៅមួយកន្លែង ក៏ព្រោះ ឈើវែងមួយដើម បានដោតជាប់ទូក ប្រៀបបានទៅនឹងខ្នោះដៃ រឺគុកច្រវ៉ាក់ ហាមមិនអោយទូកតូចចាកចេញ មានសេរីភាព។ រំពៃមកជិតៗ ស្មៅស្រែបៃតង ក៏ប្រឹងឈរ ដកករ រអឺត មៀងមើល ស្វាគមន៏ដល់ទឹកទន្លេសរក្បុស ទើបឡើង ក្រោយពីបានបែកគ្មា អស់ជាច្រើនខែមក។
ម៉ូតូកញ្ចាស់មួយគ្រឿង ឈរសំញ៉ែងបង្អូតរៀងយ៉ាងក្លៀវក្លា គឺចង់បង្ហាញថា ទីនេះគឺមានតែរូបខ្លួនម្នាក់ប៉ុណ្ណោះ ដោយពុំខ្វល់ស្បែកជើងនៅក្បែដែលកំពុងស្រងូតស្រង៉ាត់។ ឯស្បែកជើងនេះទៀតសោត ពណ៌សរលាយខៀវមួយគូរ ពិតហាក់ស្រពោន មិនខ្វល់ពីម៉ូតូកញ្ចាស់មែន ព្រោះវាបាត់ម្ចាស់វា យ៉ាងណាក្តី វាក៏មិនឯកា ដោយវាមានគូរ នៅក្បែជិតបង្កើយ។
ភ្នំពេញ ថ្ងៃសុក្រ ២២ សីហា ២០១៤
ពុទ្ធីរម្យ
I’m focus >> ^^ ខែឧសភា 16, 2014
Posted by ភារម្យ in រូបភាព, អំពីភារម្យ.add a comment
បុគ្គលិកគំរូ កំពុងបំពេញការងារ lolz…..
សាកប្រើអាកម្មវិធីចិន 魔漫相机 ខែតុលា 30, 2013
Posted by ភារម្យ in ពីនេះពីនោះ, រូបភាព, អំពីភារម្យ.add a comment
ជាបឋមសូមគោរពជំរាបបងប្អូនទាំងឡាយជាមុនសិន ថាឃើញខ្ញុំដាក់ចំណងជើងចិន ខាងលើ សួរថាខ្ញុំអានដាច់អត់? ចំលើយគឺថា ណូ គ្មានចេះម៉ាតួរ៉េ។ ប៉ុន្មានថ្ងៃនេះឃើញគេផ្អើលលេងកម្មវិធីពេលពិភពខ្វេះប៊ុក នេះឃើញបែបទំនង សាកលេងនឹងគេ មានអីសប្បាយគួរសម មិននឹកស្មានថា សង្ហាដល់ថ្នាក់ហ្នឹងសោះ ង៉ាស់ង៉ាស់។
បើបងប្អូនថា ចង់សាកប្រើកម្មវិធីនេះសូមធ្វើការស្វែងរក ក្នុង App store រឺ Play store ដោយវាយពាក្យថា魔漫相机 រួចចុចស្វែងរក ជាការស្រេច។ ជាមួយកម្មវិធីនេះយើងអាច ប្តូរម៉ូតសក់ background បន្តែមវ៉ែនតា ពុកមាត់ នឹងមានមុខងារច្រើនថែមទៀត។
ខាងក្រោមនេះគឺជារូប ដែលខ្ញុំបានសាក…
[កម្មវិធី 魔漫相机 កម្មវិធី 魔漫相机 គ្រប់ទីកន្លែង]
[សំលឹងកាម៉េរា ហាន់នី]
[ខ្ញុំស្រលាញ់សន្តិភាព]
[សំលាប់វាចោលមួយទៅ]
[ពេលដែលខ្ញុំក្លាយជា Vampire…]
[ម៉ោះមហេសីអូន! ទតប្រជានុរាស្រ្តជាមួយ អធិរាជបង!]
[អ្នកក្លាហានកាពារស្រីស្រស់]
[យកទៅស្ងោរជ្រក់ រឺអាំងទេនៀក!]
វៀងច័ន្ទន៏, ឡាវ ខែមីនា 25, 2013
Posted by ភារម្យ in ទេសចរណ៍, រូបភាព.2 comments
វៀងច័ន្ទន៏គឺស្រុកឡាវ ហើយជាស្រុកដែលធំជាងគេបំផុត របស់ស្រុកឡាវ ។ ស្រុកវៀងច័ន្ទន៏តាំងនៅមាត់ទន្លេមេគង្គ ហើយមានទំនៀមនិងប្រវត្តិសាស្រ្តដ៏យូរអង្វែង។
ជាទីស្ថិតរបស់ព្រះធាតុហ្លួង ដែលអង្គព្រះធាតុមានខ្នាតធំ ហើយសាងចាកសន្លឹកមាស ដែលជាសញ្ញាលក្ខណ (និមិត្តសញ្ញា) របស់ប្រទេសឡាវ។ វិថីផ្សេងៗ អមទៅដោយដើមឈើ អាគារបែបអាណានិគមបារាំងសេស ផ្សាតាមវិថី វត្តព្រះពុទ្ធ ហើយហាងគុយទៀវ។ ក្រៅពីទីក្រុង ទីតាំងរបស់សួនព្រះពុទ្ធរូប (Buddha Park) ប្រកបដោយព្រះពុទ្ធរូប ទេវរូប រូបសំណាក់ផ្សេងៗ តាមជំនឿរបស់សាសនាព្រះពុទ្ធ និងហិណ្ឌូ។
បច្ចុប្បន្ន ខ្ញុំកំពុងប្រើទូរស័ព្ទអី? ខែមីនា 21, 2013
Posted by ភារម្យ in ទូរស័ព្ទ, រូបភាព, អំពីភារម្យ.2 comments
ចំលើយគឺ LG Optimus L7 P705 White ចូលចិត្តត្រង់លក្ខណៈពិសេស អេក្រង់ធំ ៤.៣ អិញ និង OS Android Platform- Ice Cream Sandwich 4.0
ព័ត៌មានពិស្តាអំពីទូរស័ព្ទនេះ សូមចុចទីនេះ
អានផងដែរ:
ប្តូរទូរស័ព្ទម្តងទៀត Sony Erricson Yari
ដូរទូរស័ព្ទថ្មី Iphone 8G
ដូរទូរស័ព្ទដៃជាលើកចុងក្រោយ
ដូរទូរស័ព្ទថ្មីទៀតហើយ!
គុណតម្លៃនៃពេលវេលា ខែវិច្ឆិកា 16, 2012
Posted by ភារម្យ in ចំនេះដឹងប្លែកៗ, ពីនេះពីនោះ, រូបភាព.13 comments
ពេលវេលានិងមាសប្រាក់អ្វីដែលមានគុណតម្លៃច្រើនដូចគ្នា
យើងឱ្យគុណតម្លៃលើពេលវេលាឬមាសប្រាក់