រឿងគ្មានប្រយោជន៍! IV ខែធ្នូ 5, 2014
Posted by ភារម្យ in ប្រលោមលោក, សំនើច.3 comments
សង់ក្បែវត្ត សាលារៀនចំណាស់ មួយខ្នងប្រក់ក្បឿងប្រផេះ ជញ្ជាំងក្តាពពាលៗទ្រុឌទ្រោម ក៏ព្រោះតែវាត្រូវបានសាងសង់ជាយូរមកហើយ ម្យ៉ាងត្រូវខ្យល់ត្រូវភ្លៀង វាដែលនៅបានយូរហេស! អោយគូថទយដាក់ ស្រះទឹកវត្ត ឯមុខសាលាញញឹមបែទៅរកថ្នល់ ធ្វើអោយសាលានេះ ជាទីសំអប់ដល់បណ្តាអ្នកក្លាហាន អា!មិនមែនទេគឺពពួកអ្នកសិស្សា ទាំងឡាយ រាប់ពីថ្នាក់មត្តេយ្យតូច មត្តេយធំដល់ថ្នាក់ទី២ មិចក៏សំអប់ ក៏ព្រោះថាអោយតែដល់សាលាភ្លាម ល្បងៗគាត់កិចកុក ងងក់ រហូតឈានទៅដល់ យំឡាំប៉ាអានៀលដីមិនចង់ចូលរៀន ហិហិ។ តែអនិច្ចាមិនយូរប៉ុន្មានសាលានេះ ត្រូវបានគេរុះរ៉ើ ព្រោះចៅអធិការវត្ត ព្រះអង្គ យកដីនេះវិញ ដើម្បីសាងសង់ចេតិយ ម្យ៉ាងសាលារៀនថ្មីសង់ពីបេតុងក៏ត្រូវបាន សាងសង់រួច ដោយមានអន្តរាគមន៏ពីរដ្ឋផងដែរ។ និយាយពីសាលារៀននេះវិញ មានប្រហែល ៤ ទៅ ៥ បន្ទប់ ព្រោះអាបន្ទប់ចុងក្រោយ ជាទីកន្លែងសំរាប់អ្នកក្លាហានប្រុសៗ បន្ទោបង់ អាតូច ច្រលំដើរកាត់ ភ្លេចខ្លួនអី ណ្ហើយម៉ែអាឆ្អេះ សម័យហ្នុងអត់ទាន់ចេះមានអណាម័យ ឬមានបង្គន់គ្រប់គ្រាន់ដូចឥឡូវទេ។
-ហេអាឌិតលេខ អាខ្រា ហ្អែងនៅឈរដល់ណាទៀត មិចមិនចូលជួរហ្អា! អ្នកគ្រូហៅឈ្មោះអាឡូវហើយ អាឈីតវានិយាយ។
អាឈីតជាក្មេងប្រុសម្នាក់មាឌតូច ប្រហែលវាកាត់តាមពុកវាច្រើនជាងម៉ែ ក៏មិនដឹង។ ពុកវាចាប់អាជីពជាច្រើន មិនថាអ្នកស្រែចំម្ការ រឺអ្នកនេសាទទេ ពុកវាធ្វើបានទាំងអស់ ទាស់តែកំពស់គាត់រាងទាប់បន្ទិច សំបុរស្រអែម ខ្មែរយើង១០០ លើម៉ាពាន់ បើនិយាយអោយស្រួលស្តាប់ គេហៅគាត់ថា អាតឿ អាតឿ! ។ ផ្ទះអាឈីត នៅភូមិមួយក្បែភូមិបណ្ឌិត និងតារាដែរ ឈ្មោះភូមិដូចគ្នា គ្រាន់តែបន្តែមពាក្យទិសពីខាងមុខ ពោលគឺ ជើង និង ត្បូង ដែលភាសាអង់គ្លេសគេហៅថា សិចហ្វិច ច្រឡំ ស៊ើហ្វិច។
-អីហា! ហៅអញដាច់សាច់អាម៉េះហា ហៅអញហ្នឹងហ្អែងមានប្រមើលមើល ខ្លួនហ្អែង ហីខ្លួនអញអត់! បណ្ឌិតតប។
-អើចុះអាហាបោកចំបាប់ចាញ់អញនោះហ្អា! ពួកអាអស់ហ្អែងធំតាមាឌទេ អាធំតាមាឌចង្អៀតពំនូកចំបើង អាស្អីគេនេះ! អាឈីតនិយាយដាក់បណ្ឌិត និងតារា។
តារា និង បណ្ឌិត ក៏ស្រម៉ៃដល់រូបភាព ពេលបោកចំបាប់ជាមួយអាឈីត កាលពីមួយថ្ងៃមុនវ៉ាកង។
ការប្រកួតចំបាប់ស៊ីសាច់ បែកអាចម៏ ហុតឈាម
សំលេងជួងបន្លឺឡើង ប៉ឺង! ប៉ឺង! សំលេងហ៊ោរញ៉ាវរញ៉ាំ ដូចផ្សារបន្លែ លឺសន្ធឹកអឺងអាត់។ អ្នករស់នៅក្បែសាលា ល្មមៗភ្ងាក់ក្រញ៉ាង អ្នកខ្លះជុះអាចម៏រៀបនឹងជិតចេញទៅហើយ អាចម៏ក៏លិចចូលវិញ ព្រោះភ័យខ្លាំងពេក ទៅនឹងសំលេងកតិមា។ ថ្ងៃនេះជាថ្ងៃចុងក្រោយសំរាប់សាលារៀន ក៏ជាពេលដែលមហាបណ្តាអ្នកក្លាហានទាំងឡាយ ឈបមកជាន់ពិភពគុណនេះ ព្រោះស្អែកគឺផ្តើមវិស្សមកាលហើយ ដែលពួកហ្វ្រាំងសេសគេថា វ៉ាកងធំៗ។
អាឌិតទឹកភ្នែករលីងរលោង អារ៉ាយើងបែកគ្នាហើយ អាពួកម៉ាក។
អារ៉ាទះក្បាលអាឌិពីក្រោយម៉ាដៃ ហើយនិយាយថា អាប៉ាកាច់យោរ ក្រែងផ្ទះហ្អែងទល់មុខផ្ទះអញហី យីអានេះ មើលថាអញងាប់។
-អើមែនហ្អា! អញភ្លេចខ្លួន! បណ្ឌិតតប។
ដល់ណាហើយអាចេះ! អា!ភ្លេច! ដល់វគ្គបោកចំបាប់។ អាឈីតវារត់ ម៉ោវឹង ព្រោះអាល័យប្រញ៉ាប់ទៅផ្ទះ វានៅក្រោយគេព្រោះវាជាប់រវល់ ទៅត្រួតពិនិត្យបន្ទប់ចុងក្រោយនៃអគារសិក្សា រឺអាចថាវារវល់ទៅជុះនោម។ វត់ម៉ោវឹងភ្លេចសំឡឹងមើលទៅមុខ វាក៏វត់ទៅជល់នឹងតារា ធ្វើអោយតារាដួលទៅនឹងដី។ បន្ទាប់ពីបោសក្តិតខោចេញ រួច ងើបម៉ោវិញអារា ក៏និយាយ
-មើ! អាណា មេណា ថ្លើមធំហ៊ានរត់បុកអញ!
-អញសុំទោសហ្អា អញប្រញ៉ាប់ទៅផ្ទះពេក រត់អត់បានមើល! អាឈីតវានិយាយ ខណៈងើបពីដីបោសគូថខោដែរ។
តារាក៏ច្រានទ្រូងអាឈីតរួចនិយាយ:
-ហ្អែងស្មានថាសុំទោសរួចហើយរួចខ្លួនហ្អេស! អត់ផ្លូវរ៉េ អានាង! បើហ្អែងចង់រួចខ្លួន ដល់តាហ្អែងយកឈ្នះអាណប់ឌិតអញសិន!
-អីគេហ្អា! អាឌិតហ្នឹង! ហ្អែងមើលមាឌវា ហីមាឌអញមើលហ្អា អាហ្នឹងមាឌប៉ាប៉ិនណាណី អញតូចតាមួយហ្នឹង! អាឈីត វានិយាយដោយទឹកមុខមិនញញើត អានេះចិត្តខ្លាំងណាស់ដែរ។
-អាឡូវហ្អែងចង់បូក ពីរវាយមួយ រឺមួយស្មើរហា?! តារាសួរអាឈីត។
ចំណែកអាឌិតវិញវាធើភ្នែកលីឡឺៗ វានឹកក្នុងចិត្តថា:
-អាឡាបល់យររ៉ាហ្នឹង វាអ្នកចង់មានរឿង មិចមកពាក់ព័ន្ធ អីនឹងអញដែរអេស! មិនអីទេ ចាំស្តាប់ហ្អែងសិន! មិចម៉ាក្បាលអាណាសក់អាហ្នឹង!
-តោះវិធីសាស្រ្តចាស់ កន្លែងថ្មី! បោកចំបាប់! តារានិយាយឬកដូចអ្នកឡូយ។
អាឌិតទ្រាំលែងបាន ក៏បញ្ចេញសូរសៀងឡើង:
-អារ៉ា! ហ្អែងមានបានសួរម៉ាម៉ាត់អត់ថា អញចង់វាយជាមួយវា ម្យ៉ាងរឿងផស់ហ្អែង មិចយកខ្លួនអញមកពាក់ព័ន្ធដែរ??!
អារ៉ា វាញ៉ាក់ស្មាមួយ ចាក់ចញ្ចើមព្រើតមួយទៀត រួចវាលើកឡើង ដោយទឹកមុខបង្កប់នូវភាពពិសពុល តាមបែបក្មេងខិលខូច។
-ដើរមករៀនជាមួយអញ ផ្ទះទល់មុខអញ លួចលុយម៉ែហ្អែង ទៅទិញការ៉េមកីស៊ី ក៏ជាមួយអញ ម៉ែហ្អែងជេរ ក៏ជេរតាហ្អែង អត់ជេរអញ អាឡូវអញមានរឿងហ្អែងហ៊ានអោបដៃឈរមើលហេស?!!!
-អញអត់ចង់! អាឌីតធ្វើទឹកមុខមាំ។
-ឡូវពួកហ្អែងទាំងពីរហ្អឹងតាំងចិត្តស្តាប់អញណា មើលមាត់អញ និយាយគ្នាសិនទៅអញទៅផ្ទះមុន និយាយត្រូវគ្នាពេលណា ចាំមករកអញនៅផ្ទះ! អាឈីតវានិយាយព្រោះវាធុញនឹង តារាបណ្ឌិតស៊ីពេលពេក។
-បិទចំពុះ! អាពីរនាក់វានិយាយឡើងព្រមគ្នា។
-ណ្ហើយ!យល់ដល់មិត្តភាពចាក់ទឹកមិនលិច រវាងហ្អែងនិងអញ! ម៉ោះប៉ាវស៊ីងសុង! អាឌិតវាដាក់សំណើរ។
-អូខេ! តារាយល់ព្រម។
-ហ្អែងចេញម៉ោ! អាឌីតស្រែក!
-ហ្អែងចេញម៉ោដែរម៉ោ! អារ៉ាតប!
អាឈីតវាធុញវាពេក អញធ្វើអាជ្ងាកណ្តាល កាលរាប់ដល់៣ ចេញព្រមគ្នា!លឺអត់!
-៣! អាឈីតរាប់!
តារាបណ្ឌិតនិយាយព្រមគ្នា:
-អត់លឺមួយ ពីរចឹងហ្អា!
អាឈីតតប:
-កុំចេះវ៉ើយ! អញអាជ្ងាកណ្តាល អញចង់ទះពួកហ្អែងពីរកំភ្លៀងក៏បានដែរ! ពួកអាក្របី។
អាពីរនាក់នោះស្ងាប់មាត់! រួចតបតិចៗ
-អើមែនហ្អា! វានិយាយត្រូវ! ម្តងទៀតចឹង!
-៣! អាឈីតវាស្រែករាប់ម្តងទៀត!
លទ្ធផលចេញហើយ! តេន! តេន!
អាឌិតបានយកជ័យជំនះលើអារ៉ាក្នុងលទ្ធផលពិន្ទុ មួយសូន្យ។
-អញឈ្នះហើយអញឈ្នះហើយ! អាឌិតសប្បាយរីករាយសឹងរីកថ្លើម។
ចំបាប់ក្នុងកំរិតទំងន់ស្រាល ចាប់ផ្តើម! ប៉ឺង! បង្គល់ខៀវ តារា! បង្គល់ក្រហមអាឈីត។ Ladies and gentlemen…….
-កុំរុញមើលហ្អា! អាឌិតរុញអារ៉ាអោយចូល!
-កុំរុញអញមើលហ្អា! តារាតបទាំងភិតភ័យ!
-ហ្អែងនៅរួញរាៗ កំសាកមើលតាស្រី! ចូលទៅ បោកទៅ! អោយលឿន! អាឌិតវាជំរុញ ពេលអារ៉ាវាដើរតតាក់តតុបចូល ប្រកួតជាមួយអាឈីត ហៀរញើសហៀរសំបោរ។
-អារ៉ាបានហើយចេញម៉ោវិញម៉ោ អាស៊ាំតាបែឡែលោត! ទុកអោយអញវិញ ចាំអញផ្តួលអាស្អីគេហ្នឹងអោយចាស់ដៃរម្តង! ចាត់ទុកថាធ្វើជាមនុស្សចាស់ បង្រៀនអាក្មេងមិនជាន់ជ្រុះអាចម៏ពីក្បាល! ព្រោះអាឌិតវាទើសនិងអារ៉ាពេក ទ្រាំលែងបាន ម្យ៉ាងវាថ្ងៃត្រង់ហើយ វាឃ្លានបាញ វាប្រញ៉ាប់ទៅផ្ទះផង។
-ពុទ្ធោអាពួកម៉ាក! អញរង់ចាំពាក្យហ្នឹង ១០នាទីម៉ោហើយ! អារ៉ាធូរទ្រូងខ្ងាក! រួចរត់ទៅធ្វើសសៃអោយអាឌិតដើម្បីយកចិត្ត!
-បានហើយ! ចូល! អាឌិតដើរចូលសៃរៀន យ៉ាងក្លាហាន កាច់ករ កាច់ដៃ ហាក់បីដូចជាប៉ាក់គីអាវ អ្នកប្រដាល់ហ្វីលីពីន ឡើងប្រកួតដណ្តើមខ្សែក្រវ៉ាត់ពីភពលោកដែរ។
-ព្រូស! ១នាទីគ្រាន់តែអារ៉ាបែស្តោះទឹកមាត់បន្ទិច! បែមកវិញ យឺតៗ ព្រោះអាឡូវពិភពលោកកំពុងស្កុបៗ អាឌីត! អាឌិត! អាសំលាញ់អាប់! អារ៉ាជំទាលស្ទើដាច់កន្លើត!
សូមជំរាបជូនទស្សនិកជនដែលបានមកទស្សនាទៅទីនេះ ក៏ដូចជាកំពុងទស្សនានៅមុខកញ្ចក់ទូរទស្សន៏ ទាំងសខ្មៅ ទាំងកូល័រសំរាប់អ្នកមានៗគ្រាក់ៗ! អាឌិតវាមិនបានឈ្នះនោះទេ អារ៉ាស្រែកជំទាលនោះ ព្រោះវាមិននឹកស្មានថា អាឌិតត្រូវបានអាឈីតផ្តួលទាំងមិនដល់១នាទីផង! ហេតុផលទៀតសោតក៏គឺ សោដនាដកម្មមួយបានកើតឡើង ដោយចៃដន្យ អាឌិតវារអិលជើង បាត់ជំហរ! អាឈីតឆ្លៀតឱកាសថែម ទើបទទួលបានជ័យជំនះ ដោយមិនបាច់ប្រឹងបែបនេះ! អ្វីដែលកាន់តែឈឺចុកចាប់ជាងនេះទៅទៀតនោះ គឺអាឌិតរអិលក៏ដោយសារ សំបោរអារ៉ា ដែលជាញីសចោលឥតសណ្តាប់ធ្លាប់ ឥតអនាម័យ ពាសពេលពេសកាល មុននេះបន្ទិច។ អាឌិតក្លាយជាជនរង់គ្រោះ ដែលឥតដឹងល្ហើយ ដឹងខ្យល់បន្ទិចសោះ។
-ពុទ្ធោ! អរហំ! ចាញ់អាក្មេងល្អិត មិនទាន់ជ្រុះអាចម៏ពីក្បាល! ដូចទៅហ្នឹងសុភាទន្សាយ រត់ចាញ់ខ្យង អារ៉ាជំទាលទាំងអាម៉ាស់!
ក្រោយពេលចាញ់អាឈីត ទាំងមិនអស់ចិត្ត អាឌិតក៏ត្រូវបានអាឈីត វាអោយរហ័សនាមថ្មី គឺអាឌិតលេខ ប្រែថា អាដេកលិទ្ធ ហាហា។ ការប្រកួតដ៏រន្ធត់នេះក៏សន្មត់ ថាចប់ប៉ុណ្ណេះ៕
[សូមរងចាំអានវគ្គ៥បន្តរ ពេលភារម្យមានពេលទំនេរសរសេរ 😀 អគុណ]
អានផងដែរ វគ្គមួយ ចុចទីនេះ
អានផងដែរ វគ្គពីរ ចុចទីនេះ
អានផងដែរ វគ្គបី ចុចទីនេះ
រឿងអាម៉ាស់មួយ ^^ ខែមេសា 6, 2013
Posted by ភារម្យ in សំនើច, អំពីភារម្យ.add a comment
កែវអើយ កែវកុំសំងំស្ងៀម ម៉ាកែវ ហើយ ម៉ាកែវទៀត មុនផឹកមុខស្អុយ រុយមិនបក់ មិនសូវនិយាយស្តី ដល់កន្លងទៅ បួនប្រាំកែវ ម៉ែអាខ្នុយហ្អាយ! តាប៉ែ ញញឹមញញែមពេញតាហ្នឹង…
នៅសុខៗ មានអារម្មណ៏ចង់ហែកកេរ្តិ៍ ខ្លួនឯងមួយ និយាយលែងទេ ហែកកេរ្តិ៍ថី គ្រាន់តាចង់រំលឹក រឿងអតីតកាលមួយរឿងទៀត កាលនៅជំទើរៗ ទុកអោយកូនចៅវាមើល ម្យ៉ាងកុំអោយភ្លេច ស្តាយវា វាខំកើតឡើងក្នុងជីវិតហើយ។
រឿងនេះដំនាលថា វេលាថ្ងៃមួយ ថ្ងៃចូលឆ្នាំខ្មែរ លោកពុកអ្នកម៉ែខ្ញុំ គាត់មិនដែលចោលទេ អារឿងសូត្រមន្តអីហ្នឹង ពួកគាត់តែងធ្វើរាល់ឆ្នាំ។ ខ្ញុំឯនេះ សំរាកការងារ សំរាកពីរៀនសូត្រ ឯភ្នំពេញ ទៅដល់ស្រុក អាម៉ាកវាហៅ ទៅផឹក កិត្តិយសធំដុំណាស់។ និយាយរឿងស្រាវិញ បងប្អូនខ្លះបែបបានស្គាល់ហើយ ស្រាអុក ស្រាអុកហ្នឹង ល្បីពេញសំណាក់ បងប្អូនក្មេងក្មាងទាំងឡាយ ជាពិសេសពីសំណាក់ អ្នកមិនសំបូរធនធាន គ្រឿងផ្សំរបស់វា ធាតុចំបងនោះគឺ ស្រាស ស្រាអង្ករនេះឯង ដាក់ជាមួយកូកាកូឡា ច្របាច់ក្រូចឆ្នារ ពីរបីផ្លែ ថែមទឹកកកបន្ទិច យកជើងកូរ អាសចាឡំ យកដៃកូរៗ ចាក់ដាក់កែវ រួចលើកដាច់ លើកដាច់ ប៉ាកាច់ស្អាត។
ថ្លែងពីរឿងកែវវិញ ហេតុតែពួកសម្លាញ់អាប់ ពួកអាយល់ចិត្តគ្នា ចិត្តមួយថ្លើមមួយ ប្រើតែកែវមួយប៉ុណ្ណោះ ឡើងចង់ដុះស្លែ ដើម្បីបោះមេ ចុងក្រោយអាថ្លើមមួយហ្នឹង ដល់តាទៅពេទ្យ អោយពេទ្យ ធើតេសមើល ឆ្លុះមើលទើបដឹង កើតជំងឺថ្លើម ងាប់ពេញភូមិ ហះហះ។
កម្មវិធីធំដុំយ៉ាងនេះ មិនអាចចោលបាន ពីសំណាក់ វត្តមានល្បងខ្ញុំ។ គាត់នេះហើយ មហាផឹក តែមិនសូវជាទប់អារម្មណ៏ខ្លួនឯង បានប៉ុន្មាននោះទេ តាបន្ទិចទន់មាត់ទន់ករហើយ ទន់ទាំងប្រាណទៀត។ កែវអើយ កែវកុំសំងំស្ងៀម ម៉ាកែវ ហើយ ម៉ាកែវទៀត មុនផឹកមុខស្អុយ រុយមិនបក់ មិនសូវនិយាយស្តី ដល់កន្លងទៅ បួនប្រាំកែវ ម៉ែអាខ្នុយហ្អាយ! តាប៉ែ ញញឹមញញែមពេញតាហ្នឹង។
ម៉ាធុងទឹកកក ដាច់លាន់សូរប៉ិត ដល់ម៉ោងសូត្រមន្តល្មម ប៉ាអោយប្អូនស្រី មកហៅមហាកូន ទាំងពីរអង្គា ខ្ញុំនឹងបងប្រុសខ្ញុំ។ ខ្ញុំនេះស្រវឹងទៅណារួច ធ្លាក់ភ្នែកបែកព្រីអស់ហើយ លូនខ្វោក ដូចឆ្កែ ប្រុច ទៅដេកក្រោម ផ្ទះខ្ញុំមួយទៀត សូមបញ្ជាក់ថា កាលមុនផ្ទះខ្ញុំមានពីរ ម៉ាខ្នងផ្ទះឈើតូចល្មម សង់ផុតពីដី ម៉ាខ្នងទៀត ខ្នមលក់ចាប់ហ៊ួយ តែក្រោយមកអ្នកម៉ែ គាត់ឈប់លក់ ក៏ទុកចោល។ អាផ្ទះខ្ទមលក់ចាប់ហ៊ួយនេះហើយ ដែលខ្ញុំលូនទៅដេក ហះហះ បច្ចុប្បន្នរុះរ៉ើចោលអស់ហើយ អាខ្នងទីពីរ ទុកដីធ្វើស្រែ។
ថ្លែងពីព្រះរៀមខ្ញុំវិញ មិនដឹងកើតថីវា វាទៅសូត្រមន្ត ទាំងស្រវឹងដាប លូនក្រាបសំពះ ព្រះសង្ឃ ក្អូតវ៉កៗ ដាក់រនាប 😆 ពុកម៉ែខ្ញុំខ្មាស ចាស់ៗ ខ្មាសលោក មិនស្ទើរទេ ហះហះ។ ចំពោះខ្ញុំ ខ្ញុំដឹងតាំងពីមុនផឹកម្លេះ ទៅសូត្រមន្តក៏ខុស មិនទៅក៏ខុស តែមិនទៅវាខុសតិចជាង ដោយសារ មិនសូវលក់មុខលោកពុកអ្នកម៉ែ មុខចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឈទាំងឡាយ។ ម្យ៉ាងសូត្រមន្តរួច ក៏គង់សល់ទឹកមន្តខ្លះៗ អោយអ្នកម៉ែស្រោចអោយដដែល ក៏វាមិនទាន់ទៅយឺតពេលអី។
សរុបមកវិញ នេះហើយរឿងអាម៉ាសមួយ ក្នុងជីវិតខ្ញុំ ទីមួយលូនចូលដេក ក្រោមផ្ទះដូចឆ្កែ ទីពីធ្វើអោយពុកម៉ែ គាត់បាក់ទឹកចិត្ត។ ហិហិ មើលបងប្អូន កូនចៅដែលបានអានហើយ កុំយកគំរូរតាមអោយសោះណា ផេះសុទតាម៉ង!!!! ងិងិងិ
សារៈប្រយោជន៍ពេលគ្មានសង្សារ ខែវិច្ឆិកា 7, 2012
Posted by ភារម្យ in ចម្លែកចម្លែក, ចំនេះដឹងប្លែកៗ, សំនើច.3 comments
១.គេងលក់ស្រួល
២.សន្សំពេលវេលា & ប្រាក់កាស
៣.អស់បារម្ភពីរឿងការតែងខ្លួន
៤.អត់មាន Miss Call កណ្តាលយប់
៥.អត់បាច់បញ្ចូលលុយទូរសព្ទ ពីរដងម៉ាថ្ងៃ
៦.គ្មានបញ្ហាពេលទៅសន្ទនាជាមួយមនុស្សប្រុសស្រីដទៃ
៧.គេងលក់ស្រួល
៨.ម៉ែឪឥតស្តីបន្ទោស
៩.ញ៉ាំអាហារនៅកន្លែងណាក៏បាន
១១. អត់មាន sms គួរឱ្យធុញទ្រាន់កណ្តាលយប់
បន្ថែម: អ្នកនឹងអាចរស់នៅបានយូរអង្វែង
លាងគូថឯងឱ្យស្អាតសិនទៅ ចាំទៅលាងគូថគេ ខែមីនា 14, 2012
Posted by ភារម្យ in ចំនេះដឹងប្លែកៗ, ពីនេះពីនោះ, សំនើច, អំពីភារម្យ.2 comments
៣០ឆ្នាំមុន…
ញ៉ុមមានអាពួកម៉ាកមួយ នៅស្រុក អានោះរៀនអត់ចេះងរខ្វាក់អីទេ តែវាចេះតែដើរអួតថាវាហ្នឹង គ្រាន់បើណាស់។ ថ្ងៃមួយ ត្រូវជាថ្ងៃអាទិត្យ អត់ទៅរៀននៅបឋមសិក្សា ក៏ចេញទៅឃ្វាលគោ នៅស្រែជើងភ្នំ លែងគោឱ្យដើរស៊ីស្មៅបាត់ហើយ វ៉ាក់អឺរឿងឃើញកង្កែប ញ៉ុមក៏បបួលវា ទៅវាយកង្កែប ញ៉ុមថាអាម៉ាក អញហក់សង្រ្គុប វាថាតាហ្អែង ហក់សង្រ្គុបវាមិនលឹបបាត់ហើយ ដូចវានៀក ចាប់ជើងមុន អានេះ វាមិនដឹងចេះមកពីអាណា ហើយអាណាបង្រៀនវាទេ។ ដល់ពេលហក់ទៅចាប់ជើងមានណា កង្កែបលោតបាត់ យីអានេះ បើមិនផេះទេមកប្រដៅគេហាស លាងគូថហ្អែងឱ្យស្អាតសិនទៅ សឹមមកលាងគូថអញ។ ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់
[បើមានឆ្គាំឆ្គងសូមអភ័យទោសជាមុន ពីអ្នកសរសេរអក្សរសាស្ត្រហ្សារ៉ូវ៉ែនតា]
រឿងកំប្លែងខ្លីសូមចប់
អត្តបទញ៉ាក់សាច់ច្រើន នៅភូមិយើង ខែមីនា 5, 2012
Posted by ភារម្យ in ពីនេះពីនោះ, សំនើច, អំពីភារម្យ.18 comments
និយាយទៅ ដូចតែពីមុនចឹង គឺរវល់ អត់សូវមានពេល មកអើតមើលផ្ទះគេផ្ទះឯងអីសោះ! ល្ងាចនេះ រាងធូរស្បើយការងារបន្ទិច ទើបឆ្លៀតចូលអាន អត្តបទបងប្អូនអ្នកភូមិយើង។ មើលឃើញថា មានអត្តបទប្លែកៗច្រើន អ្នកខ្លះសរសេរទ្រង់អាស អ្នកខ្លះ សរសេររឿងប៉ាទេសជាតិ អ្នកខ្លះ សរសេររឿងអាម្មណ៏ គួរអោយអស់សំណើចជាងគេ ត្រង់អ្នកសរសេររឿងអារម្មណ៏ ទប់សំណើចចង់មិនបាន។
មើលបងប្អូន ខំប្រឹងបន្តរទៀត ខ្ញុំគាំទ្រពេញទំហឹង។ ទីនេះ តំបន់ភូមិសាស្រ្តនេះ ល្អណាស់ សំរាប់បញ្ចេញ អក្សារសាស្រ្ត វិជ្ជាគុណតាមជំនាញ តាមចិត្តដែលចាឡាញ់រៀងៗខ្លួន ចង់បញ្ចេញកំហឹងអីក៏បានដែរ ចែកគ្នារំលែកគ្នា។ កុំអោយតែសរសេរអាសអាភាសពេកទៅបានហើយ ប៉ាយ៉ាត់គេប្លុកចោល។
ដោយសារតែអត្តបទផស់បងប្អូននេះហើយ ដែលអាចយាន ផ្ទុកនូវចំនេះដឹង ចែកចាយដល់បងប្អូនដទៃដែល គាត់អត់សូវទទួលដឹង អោយគាត់បានអើតករ តាមបង្អូចមើល ពិភពលោកខាងក្រៅ ថាធំធេងមហិមាប៉ុនណា តែប៉ាយ៉ាត់ផង ប៉ាយ៉ាត់ចាបអាចម៏ដាក់។
ចុះបន្ទាត់មួយ ចាប់ផ្តើមបន្ទាត់ ត្រេមួយ ជាចុងក្រោយ ខ្ញុំនៅតែ សង្ឃឹមយ៉ាងមុតមាំ ដល់ បងប្អូនទាំងអស់ អោយចែករំលែកចំណេះដឹងនៅទីនេះ បើមិនបានតិច ក៏បានច្រើនដែរ គេថា ទង្វើជាកញ្ចក់ រឺ ក៏ថាអ្នកធ្វើអំពើអី តែងទទួលបានអំពើនោះមកវិញ ស្អប់អីបានរបស់នោះ ស្អប់ជំពប់លើ ដូចខ្ញុំអីស្អប់នារីស្អាតៗ ពាក់វែនតាធំៗ ជិះឡានឡូយៗ តិចនារីទាំងនោះមកចាឡាញ់ញ៉ុមហូវ ង៉ាស់ង៉ាស់ 😆 ម្រាបលា…
សំណើចជាមួយរូបភាព វគ្គ2 ខែវិច្ឆិកា 5, 2011
Posted by ភារម្យ in ចម្លែកចម្លែក, រូបភាព, សំនើច.2 comments
ប្រហែលមិនចាំទេមើលទៅ ខ្ញុំបាន post រូបសំណើចកាលវគ្គមួយ តាំងពីថ្ងៃទី២មិថុនា ២០១១ ម្លេះ ឥឡូវមានកិត្តិយស [ខ្មាសទើបត្រូវជាង]សូមដាក់វគ្គ ពីរ។

អ្នកម្តាយជាទីគោរព

មើលជន្លេន ក្លាយជាពាក្យថា Help ជួយផង! ជួយផង!

ចាញ់បោកគេហើយ អោយដឹងប្រឺង

ប៊ឺហ្គឺសាច់គោ

នោះ! ពេលអទិទេពស្នេហា ក្លាយជាជនល្មើស
សូមអានផងដែរ : រូបសំណើចកាលវគ្គមួយ