jump to navigation

ស៊ូរហូតបានបណ្ណបើកបរ ខែ​កុម្ភៈ 23, 2022

Posted by ភារម្យ in ចំណេះដឹងទូទៅ, ច្បាប់, ប្រវត្តិខ្ញុំ, ពីនេះពីនោះ, ព័ត៌មាន, វិចារណកថា, អប់រំ, អំពីភារម្យ.
4 comments

មេរៀនជីវិតទទួលបានពីបេសកកម្មលើកនេះគឺ ជោគជ័យ អាចកើតចេញការបរាជ័យ ម្ដងឬច្រើនលើកច្រើនសា តែសំខាន់សួរខ្លួនឯងថា រាល់ពេលបរាជ័យ យើងបានរៀនអ្វីខ្លះពីវា ព្រមបាក់ស្បាតខ្លបខ្លាច ឬក៏ស៊ូតរ? វាពិតជាមានឥទ្ធិពលខ្លាំងណាស់ ដល់បេសកកម្មលើកក្រោយ។ បរាជ័យជាជ័យជម្នះកាលណាយើងសិក្សាពីវា តែកុំភ្លេច ត្រូវព្រមដោយភាពអំណត់អត់ធ្មត់ និងស៊ូ

ថ្ងៃ ១៤ កុម្ភៈដែលជាថ្ងៃទីវានៃក្តីស្រលាញ់ ខ្ញុំបានសុំច្បាប់កន្លែងធ្វើការ ទៅប្រលងបណ្ណបើកបរ ដោយថ្ងៃនេះ ខ្ញុំត្រូវធ្វើតែសបើកម៉ូតូ។ ២ម៉ោងបន្ទាប់ មកដល់កន្លែងធ្វើការវិញ ខ្ញុំបានបង្ហាញបណ្ណបើកបររបស់ខ្ញុំដល់មិត្តទាំងឡាយ ដោយក្តីរីករាយ។ ពីក្រោយក្តីរីករាយនេះ តើខ្ញុំឆ្លងកាត់អ្វីមកខ្លះ?

ដំណើរដើមទងនៃមេរៀនជីវិតលើកនេះ គឺផ្តើមចេញពីការចង់បើកម៉ូតូ ដើរកម្សាន្តគ្រប់តំបន់ក្បែរៗ កន្លែងធ្វើការនាក្រុងបាងកក (បច្ចុប្បន្នគេដូរឈ្មោះហើយ ក្រុងទេពមហានគរ)។ ខ្ញុំបានប្រឹក្សាជាមួយសិស្សច្បងម្នាក់ ដែលធ្វើការនៅកន្លែងជាមួយគ្នា (ដោយសារបានគាត់ណែនាំ ទើបខ្ញុំទទទួលបានការងារធ្វើនៅទីនេះ ម្យ៉ាងគាត់រៀនថ្នាក់បណ្ឌិតដូចខ្ញុំ រៀនជំនាន់មុនខ្ញុំ តែខ្ញុំចប់មុន 😀 ) គាត់បានឱ្យយោបល់ថា ការបើកបរគួរមានបណ្ណបើកបរ ខណៈប្រជាជនថៃជាច្រើនពុំមានបណ្ណបើកបរ តែក្នុងនាមជាជនបរទេសធ្វើការនៅថៃ បើមានគ្រោះថ្នាក់អ្វីកើតឡើ់ង ពិបាកទាមទាសំណងពីខាងធានារ៉ាប់រ៉ង ប៉ូលីសអាចធ្វើស៊ីយើង ម្យ៉ាងយើងអាចក្លាយទៅជាជនបង្ករកំហុសផងដែរ នៅពេលមានគ្រោះថ្នាក់ណាមួយកើតឡើង បើទោះជាយើងបើកបរត្រឹមត្រូវ។ ពេលនោះហើយដែលខ្ញុំយកសំដីគាត់មកគិត រួចខ្ញុំបានស្វែងរកព័ត៌មានពីអ៊ីនធើណេតមកអាន មួយទៀតខ្ញុំក៏បានផ្ងើរសារទៅសួរសិស្សប្អូនម្នាក់ទៀត ដែលគាត់បើកម៉ូតូ អំពីបណ្ណបើកបរ។ សិស្សប្អូនខ្ញុំតបថា គាត់អត់មានទេ ម្យ៉ាងការប្រលងបណ្ណបើកបរមានការលំបាកខ្លាំងណាស់ ចំនួនសំណួរអាចមានដល់ទៅ ៣០០០ ម្យ៉ាងមិត្តសិស្សប្អូនដែលជាជនជាតិថៃ ក៏ពុំមាននរណាទៅធ្វើបណ្ណបើកបរដែរ ។ តាមព័ត៌មានដែលខ្ញុំបានអាន គឺត្រឹមត្រូវដូចសិស្សប្អូនបានប្រាប់ដែរ ព័ត៌មានបន្ថែមនោះគឺ សំណួរទាំង ៣០០០ ត្រូវបានចាប់ដោយចៃដន្យដោយប្រព័ន្ធកំព្យូទ័រ ចំនួន ៥០ ហើយឱ្យអ្នកប្រលងធ្វើ ខុសលើសពី ៥ ធ្លាក់។ សំណួរទាំងនេះ ដកស្រង់ចេញពី ប្រភពសំខាន់ៗបី ទីមួយគឺច្បាប់ចរាចរណ៏ស្រុកថៃ ទីពីរស្លាកសញ្ញានិងភ្លើងចរាចរណ៏ និងទីបីការថែទាំរថ។ ក្រៅពីសិស្សច្បងសិស្សប្អូន ព័ត៌មានពីអ៊ីនធើណេត ខ្ញុំបានសាកសួរអ្នកជិតខាងថៃ ដែលរស់នៅក្បែរគ្នាផងដែរ។ ដំនើរការទាំងនេះ ខ្ញុំហៅថាការប្រមូលទិន្នន័យ។

ថ្ងៃមួយខ្ញុំទៅទទួលទានអាហារថ្ងៃត្រង់ នាហាងតូចមួយក្បែរបន្ទប់ជួលខ្ញុំ ខ្ញុំបានសន្ទនាជាមួយមីងម្នាក់អំពីការប្រលងយកបណ្ណបើកបរ គាត់ណែនាំឱ្យទៅនាយកដ្ឋានរៀបចំដែនដី និង ដឹកជញ្ជូនខេត្តសមុទ្រប្រាកាន ព្រោះវានៅក្បែរកន្លែងខ្ញុំស្នាក់ (បញ្ជាក់យើងអាចប្រលងយកបណ្ណបើកបរតាមនាយកដ្ឋានរៀបចំដែនដី និង ដឹកជញ្ជូនគ្រប់ខេត្តក្រុងទាំងអស់ក្នុងប្រទេសថៃ) ហើយគាត់ថាប្រលងងាយជាប់។ ខ្ញុំបានសាកសួរដល់ឯកសារសម្រាប់ជនបរទេស គាត់ថា ចាំគាត់ឱ្យកូនដែលរស់នៅក្បែនាយកដ្ឋាននោះសាកសួរឱ្យ។ ព័ត៌មានបន្ថែមតាមរយៈមិត្តខ្ញុំម្នាក់ទៀត ដែលមានបណ្ណបើកបរប្រភេទឡាន (គាត់ប្រលងនៅខេត្តបុរីរម្យ) គាត់ថាមានត្រឹម Work Permit (សៀវភៅអនុញ្ញតឱ្យជនបរទេសធ្វើការនៅថៃ) passport និង វីសា គឺគ្រប់គ្រាន់ហើយសម្រាប់ដាក់ពាក្យប្រលង ព័ត៌មានពីអ៊ីនធើណេត ក៏បានលើកឡើងដូចគ្នា ខុសត្រង់គេបានបញ្ជាក់ថា ត្រូវមានឯកសារដែលបញ្ជាក់ពីទីលំនៅបច្ចុប្បន្ន មិនថា work permit ឬ ឯកសារដទៃទៀត។

ត្រង់នេះគឺខ្ញុំមានឯកសារគ្រប់គ្រាន់ ចិត្តខ្ញុំចង់ទៅនាយកដ្ឋាននោះដើម្បី សាកសួរព័ត៌មានបន្ថែម។ មានថ្ងៃមួយក្រោយចេញពីធ្វើការ ខ្ញុំបានឱ្យបងស្រីកូនអ៊ំម្ចាស់ផ្ទះឈ្មោះ ភីសេម បើកម៉ូតូជូនខ្ញុំទៅនាយកដ្ឋាននោះ ដោយខ្ញុំសន្យាថា ជួយចាក់សាំងឱ្យគាត់ ១០០បាត។ ទៅដល់ប្រហែលម៉ោង ៤ល្ងាច បុគ្គលិកធ្វើការទាក់ទងនិងបណ្ណបើកបរ ត្រលប់ទៅផ្ទះអស់ សល់តែបុគ្គលិកផ្នែកផ្សេង ពួកគាត់ចិត្តល្អ បានទូរស័ពសាកសួរបុគ្គលិកធ្វើបណ្ណបើកបរ ឱ្យខ្ញុំ ដោយបុគ្គលិកធ្វើបណ្ណបើកបរ សួរខ្ញុំថា work permit មានបញ្ជាក់ទីលំនៅឬអត់ ខ្ញុំស្រពិចស្រពិល តែក៏ឆ្លើយថាមាន តែខ្វះឯកសារត្រួតពិនិត្យសុខភាព រួចគាត់បានណាត់ខ្ញុំមកជួបថ្ងៃស្អែក ខ្ញុំក៏យល់ព្រមសិនទៅ។ ល្ងាចនោះខ្ញុំបានឆែកមើល work permit ខ្ញុំ ប្រាកដថាពុំមានបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្ន។ ដូច្នេះខ្ញុំត្រូវ ទៅការិយាល័យអន្តោប្រវេសន៍ ឬទៅស្ថានទូតដើម្បីអោយគេចេញលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នរបស់ខ្ញុំ បញ្ហាគឺការសុំឯកសារពីការិយាល័យអន្តោប្ររេស ត្រូវមានឯកសារភ្ជាប់ជាមួយជាច្រើនទៀត ដែលបង្កើតការស្មុគស្មាញដល់ខ្ញុំក្រៃលែង ពិសេសគឺឯកសារដែលមានឈ្មោះថា TM. 30 វាពាក់ព័នដល់ការធ្វើដំណើរចេញចូលប្រទេសថៃ ពោលគឺម្ចាស់បន្ទប់ឬផ្ទះជួល ត្រូវរាយការណ៍ ដល់ការិយាល័យអន្តោប្ររេស។ តែបើនិយាយដល់ឯកសារពីស្ថានទូតវិញ ខ្ញុំរិតតែមិនដឹងត្រូវធ្វើអ្វីទៅទៀត។ ស្អែកឡើងសិស្សច្បងខ្ញុំ ជួយទូរសព្ទទៅនាយកដ្ឋានខាងលើម្ដងទៀត លើកនេះគាត់ថា ត្រូវមានឯកសារកម្មសិទ្ធិដីធ្លី ខ្ញុំអាចសូមឯកសារនេះពីម្ចាស់ផ្ទះ (ខ្ញុំគិតថាមិនតកៈសោះ) តែក៏យល់ព្រម។

ថ្ងៃចុងសប្តាហ៍ ខ្ញុំធាក់កង់ទៅគ្លីនិកមួយនៅទល់មុខ ហាងម៉េកវ៉ែលូ ដើម្បីត្រួតសុខភាព ពេទ្យគ្រាន់តែវាស់សំពាធឈាមខ្ញុំ រួចសួរពីទម្ងន់ កម្ពស់ និងជំងឺប្រចាំខ្លួន រួចគាត់ចេញឯកសារមួយច្បាប់ឱ្យខ្ញុំ បង់ប្រាក់ ១០០បាត។ សប្តាហ៍បន្ទាប់ ពេលរសៀលខ្ញុំបានឱ្យបងសេម នាំខ្ញុំទៅនាយកដ្ឋាននោះម្ដងទៀត ម្តងនេះខ្ញុំបានត្រៀមឯកសារដូចដែលបានរៀបរាប់ខាងលើ មន្ត្រីដែលណាត់ខ្ញុំ គាត់ជាមនុស្សស្រីវ័យចំណាស់បន្ទិច តំណែងប្រហែលជាប្រធាន គាត់ត្រួតពិនិត្យឯកសារខ្ញុំ រួចពន្យល់ដូចតទៅ ទីមួយ work permit ខ្ញុំពុំបានបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្ន ទី២ឯកសារកម្មសិទ្ធិដីធ្លី មានសុពលសម្រាប់តែម្ចាស់ទីលំនៅប៉ុណ្ណោះ អ្នកជួលពុំអាចប្រើប្រាស់បានឡើយ ចប់ទៀតហើយខ្ញុំ។ បន្ទាប់មកគាត់បានបង្ហាញតារាងណាត់ជនបរទេស ដែលចង់មកធ្វើបណ្ណបើកបរ គឺត្រូវចាំទៅដល់ខែមិនា ដោយសារបញ្ហាកូរ៉ូណា (បញ្ជាក់ខ្ញុំទៅទីនោះ ពេលពាក់កណ្តាលខែមករា) គាត់សួរខ្ញុំថា ចង់កក់ពេលណាត់ឬអត់ ខ្ញុំថាពុំទាន់ទេ។ ពេលនោះចិត្តខ្ញុំចង់បោះបង់ទៅហើយ ព្រោះតែបរាជ័យៗ។ ត្រលប់មកកន្លែងធ្វើការវិញ ខ្ញុំក៏សម្រេចចិត្តថា បោះបង់ លែងចង់បានវាហើយ។ ថ្ងៃមួយមីងម្នាក់ដែលខ្ញុំជួបពេលទៅបាយថ្ងៃត្រង់ គាត់បានបង្ហាញព័ត៌មានដែលកូនគាត់ទៅសាកសួរឱ្យ តែខ្ញុំបានដឹងថាត្រូវមានឯកសារអ្វីខ្លះរួចទៅហើយ។

002

ព័ត៌មានដែលកូនគាត់ទៅសាកសួរអោយ

ចុងសប្តាហ៍សិស្សច្បងខ្ញុំបានឃើញគេប្រកាសលក់ម៉ូតូ MSX 125cc គាត់បាននាំខ្ញុំទៅមើល ចុងក្រោយខ្ញុំសម្រេចចិត្តទិញវា។ មូលហេតុនេះហើយ ដែលរងើកចិត្តចង់ធ្វើបណ្ណបើកបរ បានឆេះឡើងម្ដងទៀត។ ខ្ញុំបានចូលទៅមើលព័ត៌មានក្នុងគេហទំព័រស្ថានទូតខ្មែរប្រចាំប្រទេសថៃ រួចឃើញចំណុចមួយដែលបញ្ជាក់ដល់ ការសុំឯកសារបញ្ជាក់ពីទីលំនៅបច្ចុប្បន្ននាប្រទេសថៃ អានហើយ ខ្ញុំព្រីនឯកសារស្នើរសុំចេញមកដើម្បីបំពេញ ក្រៅពីឯកសារនេះ គឺត្រូវភ្ជាប់មកជាមួយឯកសារផ្សេងទៀត ដូចជា ការថតចម្លង passport វីសា work permit (សម្រាប់សិស្សថតបណ្ណសិស្ស) កិច្ចសន្យាជួលបន្ទប់ឬផ្ទះ ហើយជាចុងក្រោយដែលធ្វើឱ្យខ្ញុំឈឺក្បាលទៀត នោះគឺ ត្រូវទៅស្ថានីយ៏ប៉ូលីស ដើម្បីសុំលិខិតកំណត់ត្រាប្រចាំថ្ងៃបញ្ជាក់ថា ខ្ញុំពិតជាបានស្នាក់ទៅតាមអាសយដ្ឋានបច្ចុប្បន្នយ៉ាងពិតប្រាកដមែន។ បាន! ខ្ញុំធ្វើបាន! ខ្ញុំនឹងស៊ូ! ក្រោយពីបានបំពេញឯកសារស្នើរសុំរួច ខ្ញុំបានឱ្យបងសេមបើកម៉ូតូ ជូនខ្ញុំទៅស្ថានីយ៏ប៉ូលីស ក្រោយចេញពីធ្វើការ។ ដល់ស្ថានីយ៏ប៉ូលីស រ៉ាត់បូរៈណា ខ្ញុំបានពន្យល់មន្ត្រីប៉ូលីសពីគោលបំណង រួចរាល់ហើយគាត់បានចេញឯកសារឱ្យខ្ញុំមួយច្បាប់ដើម្បីចុះហត្ថលេខា រួចខ្ញុំក៏ត្រលប់មកបន្ទប់វិញ។ មូលហេតុដែលខ្ញុំ មិនបើកម៉ូតូទៅខ្លួនឯង ហើយអោយគេជូន ព្រោះខ្ញុំបើម៉ូតូមិនទាន់ស្ទាត់ ពីរពុំសូវស្គាល់ផ្លូវ បីគ្មានបណ្ណបើកបរ។ ព្រឹកស្អែកខ្ញុំដាក់ច្បាប់កន្លែងធ្វើការមួយថ្ងៃ ដើម្បីទៅស្ថានទូតខ្មែរប្រចាំប្រទេសថៃ ដោយត្រូវជិះឡានក្រុងលេខ ៣៦ក ពីវិមានរលឹកអនុស្សាវរីយ៍ (Victory Monument)។ ទៅដល់ទីនោះ បុគ្គលិកស្ថានទូតខ្មែរបានប្រាប់ខ្ញុំថា ចង់បានឯកសារលឿន ត្រូវបង់៣០០ បាតក្នុងមួយច្បាប់ ហ្វ្រីត្រូវចាំដល់មួយអាទិត្យ ខ្ញុំធ្វើពីរច្បាប់ មួយសម្រាប់ប្រលងបណ្ណបើកបរ ពីរសម្រាប់ទិញម៉ូតូ សរុបអស់៦០០ បាត់ អង្គុយចាំមួួយព្រឹក ថ្ងៃត្រង់បាន។

006

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ

មកដល់បន្ទប់វិញ ខ្ញុំមិនទាន់បាយថ្ងៃត្រង់ទេ ប្រញាប់បើកម៉ូតូទៅ នាយកដ្ឋានខាងលើ ខ្លាចហួសម៉ោងគេធ្វើការ ទៅដល់ខ្ញុំហុចឯកសារឱ្យមន្រ្តីទទួលបន្ទុកមើល គាត់ថាឯកសារគ្រប់គ្រាន់ តែខ្វះឯកសារត្រួតពិនិត្យសុខភាព ខ្ញុំថាពេលមករៀន និង ប្រលងនឹងយកមកឱ្យ។ បន្ទាប់មកគាត់សរសេរលើខ្នងឯកសារដើម្បីណាត់ខ្ញុំ អោយមកម្តងទៀត គាត់ឱ្យរើសថ្ងៃ ខ្ញុំយកថ្ងៃអង្គារ ព្រោះដើម្បីបានបង្ហាញខ្លួននៅកន្លែងធ្វើការនាថ្ងៃចន្ទ ឈប់ច្រើនពេក ខ្លាចគេភ្លេចមុខ។

ព្រឹកថ្ងៃអង្គារ ខ្ញុំងើបតាំងពីព្រលឹមម៉ោង ៦ និង ៤៥នាទី ដោយមានណាត់ជាមួយនាយកដ្ឋានម៉ោង ៨ ព្រឹក។ ទៅដល់ខ្ញុំហុចឯកសារឱ្យមន្រ្តីទទួលបន្ទុកទំនាក់ទំនងព័ត៌មានត្រួតពិនិត្យ រួចគាត់ឱ្យសរសេរឈ្មោះ និង លេខទូរស័ពលើឯកសារបន្ថែម រួចយកទៅដាក់ក្នុងកញ្ជ្រែងលឿង ហើយអង្គុយចាំគេហៅឈ្មោះ ប្រហែលម៉ោង៩ព្រឹក គេចាប់ផ្តើមហៅឈ្មោះអ្នកមកប្រលងបណ្ណបើកបរថ្មីទាំងអស់ទៅតម្រង់ជួរ រួចគេធ្វើតែសឱ្យជាន់ប្រេក ឬតំឡើងល្បើន តាមភ្លើងក្រហម និង បៃតង រួចវាស់ក្រសែភ្នែក ដោយបញ្ជាចលនាបង្គោលតូចមួយទៅមុខទៅក្រោយ ធៀបនឹងបង្គោលនឹងមួយទៀត ក្នុងប្រអប់ខ្មៅ ក្នុងប្រអប់នោះប្រដូចនឹងយប់ងងឹត។ ខ្ញុំជាប់ទាំងអស់ តែខ្ញុំឆ្ងល់ថា ខ្ញុំមកប្រឹងបណ្ណបើកបរម៉ូតូ មិនមែនឡានទេ ហេតុអ្វីអោយខ្ញុំធ្វើតេសឡាន ចុងក្រោយទើបខ្ញុំដឹងថា បុគ្គលិកគាត់ច្រឡំ គិតថាខ្ញុំមកប្រលងបណ្ណបើកបរឡាន។ បន្ទាប់ពីតេសទី១មក តេសទីពីរចាប់ផ្តើម គេចង្អុលពណ៌ ហើយសួរយើងពណ៌អ្វី ក្រហម លឿង បៃតង? រួចតេសពណ៌ដដែល ម្តងនេះគេឱ្យខ្ញុំសម្លឹងទៅមុខចំ ហាមកម្រើកកែវភ្នែក រួចគេលើកទង់ពណ៌សងខាង ហើយសួរខ្ញុំអំពីពណ៌ដដែល។ ខ្ញុំធ្វើបាន តែកុំអាលអរ បរាជ័យទី២ ទី៣ កំពង់រង់ចាំ។ បន្ទាប់មកគេហៅពួកខ្ញុំឱ្យមើលវីឌីអូអប់រំ ចំនួន៥ម៉ោង គេមកឆែកឈ្មោះមួយម៉ោងម្តង ខ្ញុំស្ទើរតែពុល។ ម៉ោងប្រហែល ៤ល្ងាច គេហៅខ្ញុំទៅប្រលង ពេលនោះហើយទើបខ្ញុំដឹងថា គេវាយឯកសារប្រលងបណ្ណបើកបរខ្ញុំខុស គេថាខ្ញុំប្រលងឡាន។ ខ្ញុំឱ្យគេកែ រួចប្រលងតាមប្រព័ន្ធកុំព្យូទ័រ លទ្ធផលចេញមកហើយ តេន! តេន! ធ្លាក់! ៤៣លើ៥០ 😦 បាក់ទឹកចិត្តអស់រលីង ចំណាយពេលតាំងតែពីព្រឹកដល់ល្ងាច។ មន្ត្រីម្នាក់ចេញកូនក្រដាសមួយសន្លឹកឱ្យខ្ញុំ ដើម្បីមកប្រលងសង។ ខ្ញុំទូរស័ពទៅប្រាប់សិស្សច្បងខ្ញុំ ពីបរាជ័យលើកនេះ 😦 ។

001

កូនសំបុត្រប្រលងសង

ថ្ងៃបន្ទាប់ថ្ងៃត្រង់ខ្ញុំសុំមេមួយម៉ោងទៀត ទៅប្រលង ម្តងនេះ ខ្ញុំធ្លាក់ទៀត ៤៤ លើ ៥០ 😦 ។ ខ្ញុំដឹងខ្លួនថា ខ្ញុំប្រមាថ មិនអាន មិនត្រួតពិនិត្យសំណួរឱ្យច្បាស់លាស់ ខ្ញុំប្រលងជាភាសាអង់គ្លេស ឈ្មោះជំងឺមួយចំនួនខ្ញុំអត់ចេះ។ ថ្ងៃហ្នឹង ខ្ញុំដោនឡូដតេសជាភាសាអង់គ្លេសមកអាន ជិត១០០ទំព័រ ចៃដន្យខ្ញុំមើលវីឌីអូ យូធូប ពីការប្រលងបណ្ណបើកបរ គេបានណែនាំគេហទំព័រមួយ។ គេហទំព័រនេះ មានសំណួរស្រដៀងទៅហ្នឹង សំនួរចេញក្នុងការប្រលងបណ្ណបើកបរពិត ដូច្នេះហើយខ្ញុំក៏សាកធ្វើវា សាកហើយសាកទៀត ពេលខុសកត់ចំណាំ ហើយសួរខ្លួនឯងថា ហេតុអ្វីខ្ញុំធ្វើរខុស អ្វីជាកំហុស អ្វីជាឬសគល់នៃកំហុស។ ថ្ងៃបន្ទាប់ខ្ញុំមានទំនុកចិត្តច្រើន ការប្រលងចំណាយពេលប្រហែលតែ២០នាទីទេ (ខ្ញុំប្រមាថទៀតហើយ គេឱ្យពេល ៦០នាទី) ខ្ញុំធ្វើបាន ៤៦ លើ ៥០ នៅមានខុស៤ តែមិនអីទេ ខ្ញុំប្រលងជាប់ហើយ។ មន្ត្រីដដែល ចេញកូនលិខិតតូចមួយទៀត ឱ្យខ្ញុំមកប្រលងបើកម៉ូតនាថ្ងៃស្អែក។

003

កូនសំបុត្រប្រលងបើកម៉ូតូ

ថ្ងៃ១៤ កុម្ភៈ ក្រោកពីដេកម៉ោង ៦ និង ៤៥នាទីដដែល ខ្ញុំបើកម៉ូតូលឿងរបស់ខ្ញុំ ទៅនាយកដ្ឋានខាងលើ (ប្រៈផាដេង) ហុចឯកសារឱ្យមន្ត្រីផ្តល់ព័ត៌មានពិិនិត្យ រួចគេសុំ passport ខ្ញុំ គេអោយទៅអង្គុយចាំនៅកន្លែងប្រលងបើកម៉ូតូឡាន។ ខ្ញុំជួលម៉ូតូគេនៅទីនោះ ព្រោះម៉ូតូខ្ញុំប្រើអង់ប៊្រីយ៉ា ឬ Clutch ខ្ញុំខ្លាចវារលត់ពេលប្រលងបណ្តាលអោយធ្លាក់ ព្រោះទើបរៀនបើក មិនសូវស្ទាត់។ ពួកប្រលងឡានទៅមុន គ្នាមួយហ្វូងជាប់ តែ២-៣នាក់ប៉ុណ្ណោះ ខ្ញុំផ្តើមបុកពោះ។ មួយទៀតមានយុវជនម្នាក់ មកប្រលងសង វាបើកធ្លាក់ផ្លូវ ប្រលងធ្លាក់ គេឱ្យវាមកប្រលងម្ដងទៀត។

007

ទីលានបើកបរ

008

បើកទាំងឡាន ប្រលងទាំងម៉ូតូ

ដល់វេនម៉ូតូ ខ្ញុំប្រលងមុនគេ បើកមួយជុំ បើកតាមស្លាកសញ្ញា បើផ្លូវចង្អៀត បើកចាក់ចង្កេះ ខ្ញុំប្រលងជាប់! យ៉េសសសសសស! បន្ទាប់មកគេឱ្យខ្ញុំទៅអង្គុយចាំ គេហៅឈ្មោះទៅបង់លុយ និង ថតរូបបណ្ណបើកបរ។ សម័យកូរ៉ូណា គេអោយខ្ញុំសំអាតដៃនឹងអាលកុល រួចបង់លុយ ១០៥ បាត ៥បាត ថ្លៃឯកសារ ១០០បាត ថ្លៃបណ្ណ។

004

បង់ប្រាក់តែ ១០៥ បាតទេ 

បន្ទាប់មកថតរូប រង់ចាំបន្ទិច គេហៅឈ្មោះឱ្យទៅយកកាត។ នេះគឺជោគជ័យមួយ ក្រោយភាពបរាជ័យរាប់មិនឈ្នះ។ សរុបខ្ញុំត្រូវធ្វើដំណើរទៅនាយកដ្ឋានខាងលើចំនួន ៦ ដង ទំរាំបានបណ្ណបើកបរ មិនទាន់និយាយដល់ការធ្វើដំណើរទៅស្ថានីយ៏ប៉ូលីស និង ស្ថានទូត គ្រប់យ៉ាងសុតតែប្រើពេល។ បេសកកម្មនេះ បានបង្រៀនខ្ញុំច្រើនណាស់ ជាពិសេសនោះគឺ បរាជ័យគឺជាជ័យជម្នះ កាលណាយើងសិក្សាពីវា តែក៏មិនភ្លេចដល់ការតស៊ូ អំណត់ អត់ធន់ផងដែរ។

បាងកក ថ្ងៃទី២៣ កុម្ភៈ ២០២២

ភារម្យ

ការជំរុញទឹកចិត្ត និង គំនិតច្នៃប្រឌិត ខែ​កុម្ភៈ 28, 2020

Posted by ភារម្យ in អប់រំ.
add a comment

ការជំរុញទឹកចិត្ត ការលើកទឹកចិត្ត ឬ គ្រឿងលើកទឹកចិត្ត (Motivation) ត្រូវបានគេបែងចែកជាពីរគឺ គ្រឿងជំរុញទឹកចិត្តខាងក្រៅ និង គ្រឿងជំរុញទឹកចិត្តខាងក្នុង។ គ្រឿងជំរុញទឹកចិត្តខាងក្រៅ សំដៅដល់ចលករទាំងឡាយដែលនៅជុំវិញខ្លួនបុគ្គលម្នាក់ រីឯគ្រឿងជំរុញទឹកចិត្តខាងក្នុងវិញ សំដៅដល់ចលករទាំងឡាយណា ដែលមានក្នុងខ្លួនមនុស្ស ដូចជាកម្លាំងចិត្តជាដើម។ មានសំណួរមួយបានចោទសួរថា តើការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅ រាំងស្ទះ ឬ ជំរុញការច្នៃប្រឌិតរបស់មនុស្ស? មានការស្រាវជ្រាវជាច្រើនបានធ្វើឡើងទាក់ទងទៅនឹង ចលករខាងក្រៅគ្រប់គ្រងបញ្ជាគ្រឿងជំរុញទឹកចិត្តខាងក្រៅ ទីនេះខ្ញុំនឹងផ្តោតតែទៅលើគ្រឿងជំរុញទឹកចិត្តខាងក្រៅឯករាជ្យប៉ុណ្ណោះ (ពុំមានឥទ្ធិពលពីចលករខាងក្រៅ) ដែលបានកើតលើបុគ្គលណាដែលប្រកាន់ជំនឿអ្វីមួយជាក់លាក់ (core value)។

ប្រមាណជា ៦០ ឆ្នាំកន្លងមក អ្នកស្រាវជ្រាវ Crutchfield (1961, 1962) បានស្នើរថា ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្នុង បានជួយជំរុញការគិតច្នៃប្រឌិតរបស់មនុស្ស ផ្ទុយមកវិញ ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅបានរារាំងដល់ការគិតច្នៃប្រឌិត។ ក្រោយពីនោះមក ក៏មានការស្រាវជ្រាវជាច្រើនបានធ្វើឡើង ដោយយោងទៅតាមការលើកឡើងរបស់ Crutchfield ដោយគេតាំងសម្មតិកម្មថា ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្នុង ជំនួយដល់ការគិតច្នៃប្រឌិតរបស់មនុស្ស ហើយការស្រាវជ្រាវទាំងអស់នោះ ត្រូវបានគេទទួលស្គាល់ជាច្រើន (ដូចជា Koestner, Ryan, Bernieri, & Holt, 1984; Kruglanski, Friedman, & Zeevi, 1971; សម្រាប់ការសរសេរបញ្ចេញយោបល់សូមអាន Amabile, 1996)។ មានការស្រាវជ្រាវតិចតួចណាស់ ផ្តោតសំខាន់ទៅលើសម្មតិកម្មដែលលើកឡើងថា ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅបានបំផ្លាញដល់ការគិតច្នៃប្រឌិតរបស់មនុស្ស។ លើសពីនេះក៏មានការស្រាវជ្រាវផ្សេងទៀត ផ្តោតលើការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅ តែរបកគំហើញទាំងនេះមានភាពឡូកឡំគ្នា មិនច្បាស់លាស់ ពោលគឺអ្នកស្រាវជ្រាវខ្លះថា គ្រឿងជំរុញទឹកចិត្តខាងក្រៅមានភាពអវិជ្ជមានដល់ការគិតច្នៃប្រឌិត (ឧទាហរណ៍ Amabile, 1985) ឯអ្នកស្រាវជ្រាវខ្លះទៀតរកឃើញថាគ្រឿងជំរុញទឹកចិត្តខាងក្រៅមានភាពវិជ្ជមានដល់ការគិតច្នៃប្រឌិត (ឧទាហរណ៍ Boice, 1983; Eisenberger & Rhoades, 2001) តែក៏នៅមានអ្នកស្រាវជ្រាវខ្លះលើកឡើងពីគំហើញដែលលាយឡំគ្នា (Baer, Oldham, & Cummings, 2003)។

បញ្ហាភាពចំរូងចំរាស់នេះ បានបណ្តាលឱ្យកើតមានការជជែកវែកញែកគ្នាយ៉ាងខ្លាំង ជាចុងក្រោយពុំមានដំណោះស្រាយណាមួយជាក់លាក់ ត្រូវបានលើកឡើងនោះទេ (Collins & Amabile, 1999; Eisenberger & Shanock, 2003)។ នៅក្នុងអំឡុងពេលជជែកវែកញែកគ្នានេះ មានបញ្ហាមួយត្រូវបានគេរកឃើញពេលធ្វើការស្វះស្វែងរកលទ្ធផលស្រាវជ្រាវ ហើយដែលត្រូវបានគេមើលរំលង គឺសេចក្តីសន្និដ្ឋានអម ដែលលើកឡើងថា ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅជានិច្ចកាលពឹងផ្អែកលើយថាភាពខាងក្រៅ (ភាពដែលអាចកើតឡើងបានដោយឥតព្រាងទុក)ដូចជាការឱ្យរង្វាន់ ឬ ការដាក់ទោសជាដើម។ ការពិតទៅការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅមិនសុតតែពឹងផ្អែកលើយថាភាពនុះទេ។ Deci និង Ryan (1991) បានធ្វើការបែងចែក ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅ ជា៣ផ្នែក លើកម្រិតដែលបុគ្គលធ្វើសកម្មភាព  បង្កើតការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តពីខាងក្រៅ (គ្រឿងជំរុញទឹកចិត្តដែលបានគ្រប់គ្រង) ទល់នឹងគ្រឿងជំរុញទឹកចិត្តខាងក្នុង (គ្រឿងជំរុញទឹកចិត្តឯករាជ្យ) របស់ខ្លួន។ ការជំរុញទឹកចិត្តទាំងពីរនេះ ត្រូវបានគ្រប់គ្រងពីខាងក្រៅ ឬគេអាចជឿថា វាកើតឡើងដោយហេតុខាងក្រៅ។ ផ្នែកទី ១ គ្រឿងជំរុញទឹកចិត្តពីក្រៅ (External motivation) កើតមានឡើងដោយមានមូលដ្ឋានគ្រិះលើ យថាហេតុខាងក្រៅដូចជា រង្វាន់ ប្រាក់លើកទឹកចិត្ត កេរ្តិ៏ឈ្មោះ ការទទួលស្គាល់ពីសង្គម ។ល។ ហើយវាជាចំណុចសំខាន់ដែលអ្នកស្រាវជ្រាវចាប់អារម្មណ៍ធ្វើការស្រាវជ្រាវ ពីទំនាក់ទំនងរវាង ការជំរុញទឹកចិត្ត និង គំនិតច្នៃប្រឌិត។ ផ្នែកទី ២ គ្រឿងជំរុញទឹកចិត្តចំលងពីខាងក្រៅ (Introjected motivation) ជាទំរង់មួយទៀតនៃការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តពីខាងក្រៅ មានមូលដ្ឋានលើ សំពាធពីវិន័យ ឬ បទបញ្ជា ជំរុញឱ្យបង្កើតបានជាឥរិយាបទមួយផ្នែក ពោលគឺបទពិសោធនៃអារម្មណ៍ទទួលខុសត្រូវ ឬ កាតព្វកិច្ច ឧទាហរណ៍ ធ្វើឥរិយាបទណាមួយ មនុស្សមានអារម្មណ៍ត្រូវធ្វើ ឬ គួរធ្វើ។ នៅក្នុងបទបញ្ញត្តិរបស់ Deci និង Ryan មានតែគ្រឿងជំរុញទឹកចិត្តខាងក្រៅមួយប្រភេទប៉ុណ្ណោះ ដែលកើតមកដោយឯកឯង ពោលគឺកើតមកពី អត្តា (Self)។ ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តពីការកំណត់សម្គាល់ (Identified motivation) ជាពាក្យដែល Deci និង Ryan បានហៅ គឺសំដៅដល់គ្រឿងជំរុញទឹកចិត្តខាងក្រៅឯករាជ្យ ដែលមានមូលដ្ឋានគ្រិះលើ ជំនឿដែលជំរុញឱ្យបង្កើតបានជាឥរិយាបទពេញលេញមួយ ទាក់ទងនឹងជំនឿជាក់លាក់ រ៉ាប់រងដោយខ្លួនបុគ្គលម្នាក់ (ឧទាហរណ៍ ធ្វើឥរិយាបទណាមួយ ពីព្រោះគេជឿថា វានឹងនាំដល់លទ្ធផលមួយដែលគេចាត់ទុកថាមានសារសំខាន់យ៉ាងជ្រាលជ្រៅ)។

វិធីជីវិត | បែបផែនជីវិត ខែ​កុម្ភៈ 21, 2020

Posted by ភារម្យ in អប់រំ.
add a comment

បើនិយាយអំពីពាក្យថា lIfestyle ឬ life style ជាភាសាខ្មែរប្រែបានច្រើនយ៉ាងណាស់ ដូចជា វិធីជីវិត, បែបផែនជីវិត, របៀបរស់នៅ ឬ ចលនាបទ។ យោងទៅតាមវចនានុក្រមរបស់ ខេមប្រ៊ីជច្បាប់អនឡាញ គេបានឱ្យនិយមន័យបែបផែនជីវិតថា ជាវិធីរស់នៅរបស់មនុស្ស អ្វីៗដែលរាប់ថាជនណាម្នាក់ ឬក្រុមបុគ្គលពិសេសក្រុមណាតែងតែប្រព្រឹត្តធ្វើជាធម្មតា ឧទាហរណ៍ អ្វីៗដែលគេធ្វើជាធម្មតា កន្លែងដែលគេរស់នៅ ឬ អ្វីដែលគេចំណាយលុយលើ រីឯនិយមន័យមួយទៀតគឺ វិធីរស់នៅ ដែលចំពោះ ឬ ពិសេសរបស់ជនណាម្នាក់ ឬក្រុមមុនស្ស អាចនិយាយម្យ៉ាងទៀតថាជា គោលការណ៍/ជំនឿ និង គំនិត គាំទ្រដោយជននោះ ឬ ក្រុមនោះ (Cambridge English Dictionary)។ ក្រឡេកទៅមើលខាងផ្នែកសុខភាព (យោងតាមគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ Lifestyle ប្រហែលជាប្រែថា វិធីជីវិត មិនមែនបែបផែនជីវិតទេ) គេបានឱ្យនិយមន័យវិធីជីវិតថា ជាសកម្មភាពប្រចាំថ្ងៃដែលសាមញ្ញធម្មតាធ្វើដោយបុគ្គលណាម្នាក់ក្នុងជីវិតរបស់គេ ឬ សកម្មភាពដែលជះឥទ្ធិពលដល់សុខភាពបុគ្គលនោះ (Mirghafourvand et al., 2016)។ Baheiraei et al. (2013) បានឱ្យនិយមន័យវិធីជីវិតថា ជារបៀបរស់នៅរបស់បុគ្គល, ក្រុមគ្រួសារ ឬសង្គម ដែលគេមានសុខភាពល្អ ឬមិនល្អ ដោយយោងទៅតាមចរិយាការប្រព្រឹត្តរបស់បុគ្គលនោះ ដូចជាការទទួលទានចំណីអាហារ ការហាត់ប្រាណ និង ការគ្រប់គ្រងស្ត្រេសជាដើម។

ឯកសារយោង:

Baheiraei, A., Mirghafourvand, M., Charandabi, S. M. A., & Mohammadi, E. (2013). Facilitators and inhibitors of health-promoting behaviors: the experience of Iranian women of reproductive age. International journal of preventive medicine4(8), 929.

Cambridge English Dictionary. Definition of ‘lifestyle’. http://dictionary.cambridge.org/dictionary/english/lifestyle

Mirghafourvand, M., Charandabi, S. M. A., Jafarabadi, M. A., Tavananezhad, N., & Karkhane, M. (2016). Predictors of health-related quality of life in Iranian women of reproductive age. Applied Research in Quality of Life11(3), 723-737.

កូនសោ Creat* ខែកញ្ញា 30, 2019

Posted by ភារម្យ in អប់រំ.
add a comment

គំនិតច្នៃប្រឌិតគឺជាសមត្ថភាពម្យ៉ាងដែលចេះបត់បែនសម្របខ្លួនទៅតាមតម្រូវការនៃវិធីសាស្ត្រ ឬ ផលិតផលថ្មីៗ។ ពាក្យថា “ថ្មី” នៅទីនេះសំដៅដល់ ផលិតផលថ្មីដែលកើតឡើងដោយដំណើរការណាមួយ ដែលមនុស្សផ្តើមឡើង។ —Frank Barron (1988, ទំព័រ 80)

Creat* គឺជាកូនសោសំខាន់នៃការរុករកក្នុង Google Scholars។ ប្រសិនបើយើងវាយបញ្ចូលពាក្យគន្លិះនេះ យើងនឹងទទួលបានលទ្ធផលជាច្រើន។ ដើម្បីរើសយកអត្ថបទណាដែលទាក់ទងនិងវត្ថុបំណងរបស់ខ្លួន ទាមទារឱ្យយើងមានជំនាញក្នុងការច្រោះលទ្ធផលដ៏ច្បាស់លាល់។ ខាងក្រោមនេះគឺជា ពាក្យគន្លិះមួយចំនួនទៀត ដែលកើតចេញពីការច្រោះរបស់ខ្ញុំ ខ្ញុំនឹងធ្វើការអធិប្បាយបកស្រាយ នូវពាក្យមួយចំនួន:

Creative potential: បុគ្គលិកលក្ខណៈផ្ទាល់ខ្លូន និង ជំនឿ ឧ. បុគ្គលិកលក្ខណៈមនុស្សច្នៃប្រឌិត ឬ សមត្ថភាពការគិតបែបបង្កើតពហុដំណោះស្រាយ

Creative behavior: អន្តរប្រតិកម្មរវាងបរិស្ថានជុំវិញ Creative behavior មានទំនាក់ទំនងជាមួយ វត្ថុ, ស្ថានការ, និង ឯកត្ដជន ឧ. ការគូសវាសគ្រឿងសង្ហារឹម, ពិព័រណ៍សិល្បៈជាសាធារណៈ

Creative expression: ឥរិយាបទដែលអាចសង្កេតបាន, គំនិតទំនាក់ទំនង, ឬ ផលិតផលដែលកើតឡើងពី អន្តរប្រតិកម្មររវាង individual potential និង ឥទ្ធិពលនៃស្ថានការ ឬ វប្បធម៌

មេរៀនពីគ្រូវរុង ភាគ៣ ខែ​ឧសភា 4, 2018

Posted by ភារម្យ in អប់រំ.
add a comment

កំណត់ហេតុថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៨

បាងកក

ជាការពិតទៅ ការដោះស្រាយបញ្ហា កើតឡើងពី ការច្នៃប្រឌិត (create alternatives) ព្រោះថា ការគិតច្នៃប្រឌិតដើរតួរកណ្តាលរវាង ការសាង connecting information មុនទៅដល់ការសំរេចចិត្ត។

ដំណើរការនៃការគិតរបស់មនុស្ស

ផ្តើមពី ចំណោទបញ្ហា ឬ តម្រូវការ ឬ ហោថា Stimulus ឬ input សំដៅដល់ អ្វីក៏ដោយ ដែលឆ្លងកាត់តាម វិញ្ញាណទាំង ៥ បូក ១ របស់មនុស្ស (Perception = ទទួលយក Sensation = ការបកប្រែ, ការអោយអត្ថន័យ) រួចបញ្ជូនទៅកាន់ខួរក្បាល ចុងក្រោយទទួលបានចំលើយតប ដែលហៅថា Output។ សំនួរគួរអោយចាប់រម្មណ៏គឺថា ចុះបើ input ចូលទៅ តែ Output គឺ Blank ទទេរ ឬ គ្មានចំលើយ  ត្រង់នេះហៅថា Output ដែរឬទេ? ចំលើយគឺយ៉េស Blank ក៏ជា Output ដែរ។ មនុស្សជាទូទៅ គឺមិនដឹងថាខ្លួន ការគិតរបស់គេមាន ដំណើរការយ៉ាងដូចម្តេចនោះទេ គេគ្រាន់តែដឹងថា ចុងក្រោយគេមានចំលើយតប។  ធ្លាប់ឆ្ងល់ទេ ថាចំលើយតប ឬការស្មាន វាកើតឡើងដោយរបៀបណា បើតបបែបងាយៗ ការស្មាន គឺ ការយកព័ត៌មានដែល មនុស្សទទួលបាន រួចយកទៅ ធៀបជាមួយ ការចងចាំក្នុងខួក្បាល ចុងក្រោយកើតជាចំលើយ។  តែនៅពេលមនុស្ស ប្រើដំណើរការគិតបែបនេះ ចូរប្រយ័ត្ន ព្រោះថា ភារយនៃតបខុសខ្ពស់ ព្រោះចំលើយតបអ្វីម្យ៉ាង វាមិនមែនសុតតែកើតឡើង ដោយការយកស្ថានការមួយ ទៅប្រៀបធៀប និង​ ស្ថានការណាមួយទៀតនោះទេ ពោលគឺ ស្ថានការ ក = ស្ថានការ ខ។ មនុស្សយើងត្រូវបានគេបោកបញ្ចោតអោយតប ដោយពេលខ្លះយើង focus ជ្រុលលើ Input ដែលទទួលបានមកច្រើនពេក រហូតធ្វើអោយយើងភ្លេចថា សំនួរឬ ចំណោទបញ្ហារបស់យើងគឺអ្វី។ ពេលវេលាគឺ variable ដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហា។

ឧបករណ៏ជំនួយដល់ការគិត

Analytical Thinking

[DIVERGENT THINKING]

Creative thinking / System Thinking

[DIVERGENT THINKING]

Critical Thinking

[CONVERGENT THINKING]

FISH BONE

5W 1H

WHY WHY

SWOT

6 THINKING HAT

CMAP

PDCA

FLOW DIAGRAM

PMI

PROS & CONS

Searching (នាំទិន្នន័យយកមក) = Finding =Collecting Data

Combining (តភ្ជាប់) = Connect = Synthesis

ធៀបជាមួយ ការ​ research ការនាំនិទ្នន័យយកមក ជាមូលដ្នាននៃការធ្វើការ គឺយើងត្រូវផ្តើមស្វែងរកអ្វីម្យ៉ាង តាមទ្រឹស្តី រឺចំណោទ។​ គិតត្រឹមផ្នែកនេះ បណ្តាលអោយកើតមានលទ្ធផលជាច្រើន ​ហើយលទ្ធផលខ្លះវាបង្គាប់យើងអោយធ្វើអំពើ (Physical Action) ឧទារណ៏ថា យើងត្រូវដើរទៅបណ្ណាល័យដើម្បី រកសៀវភៅដែលទាក់ទងនិងប្រធានបទ Research ឬ Brain បង្គាប់អោយទៅ សាង Questionnaires ទៅយកទិន្នន័យពីក្រុមតួយ៉ាង រួចយកទិន្នន័យមកវិភាគ ដើម្បីបាន Rare data អ្វីម្យ៉ាង។ ដំណើរការនៃការ Research វាស្ថិតនៅក្នុងដំណើរទាំង បី ខាងលើ តែអ្នកត្រូវដឹងខ្លួនថា អ្នកស្ថិតក្នុងដំណាក់កាលណា។

បើអាចមនុស្សគួរវិភាគគ្រប់ព័ត៌មាន ដែលទទួលបានមក ប្រដូចទៅនឹង Computer Code វា execute ទាំង dot (.) ឬ comma(,)។ បើជួបប្រទះអ្វីមួយ​ ដែលមិនប្រក្រតី វានឹងបង្ហាញ Error អោយយើងឃើញ ផ្ទុយមកវិញខួរក្បាលមនុស្ស ពេលជួប Error យើងមិនត្រលប់ទៅត្រួតពិនិត្យវាឡើងវិញទេ។ មនុស្សខ្លះតបលឿន ព្រោះគេប្រើ memory តួយ៉ាងអ្នកកីឡា សាច់ដុំពួកគេ សុតតែជា Memory គេអាចស៊ុតបញ្ចូលទីដោយអត្តោម័ត។ តែពេលខ្លះបើយើងប្តូរ Parameter ធ្វើអោយគេចាត់ផ្តើមតបយឺត។

ពេលយើងគិតអ្វីមិនចេញ ឬដោះស្រាយបញ្ហាអ្វីមួយមិនបាន ចូរសរសេរ note លើក្រដាស សរសេរអោយអស់នូវបញ្ហា រួចត្រលប់មក Realize ម្តងទៀត ប្រសើរជាងទុកវាក្នុងខួរក្បាល ខួរក្បាលអ្នកមិនអាច Carry អ្វីគ្រប់យ៉ាងបានទេ។

 

មេរៀនពីគ្រូវរុង ភាគ២ ខែ​មេសា 28, 2018

Posted by ភារម្យ in អប់រំ.
add a comment

កំណត់ហេតុថ្ងៃទី ១៦ ខែមិនា ឆ្នាំ ២០១៨
បាងកក ប្រទេសថៃ
ថ្ងៃនេះ ជាម៉ោងទី២ ដែលខ្ញុំរៀនជាមួយលោកគ្រូ វរុង គាត់ជាជនជាតិថៃ។ នេះគឺជា កំណត់ត្រា អ្វីដែលគាត់បានបង្រៀន។ ការរៀបជាប្រយោគ ប្រហែលជាមានការលំបាកក្នុងការអាន ដើម្បីងាយយល់ ព្រោះថា ខ្ញុំបកប្រែពីភាសាថៃ ដោយសារលោកគ្រូគាត់បង្រៀនជាភាសាថៃ។

Everyday You must learn new thing!

ការណែនាំផ្សេងៗ ទាក់ទងនិងសារណា

និយាយដល់ការធ្វើសារណា និស្សិតត្រូវ ស្នើរគ្រោងក្របគំនិត (Framework) របស់ខ្លួនដល់គ្រូទីប្រឹក្សា។  ប្រសិនបើគ្រោងក្របគំនិតយើងមាន ៥ ជំហ៊ាន ឯទឺប្រឹក្សាមាន ៧ ជំហ៊ាន យើងនឹងមានបញ្ហា។ ប្រសិនបើគ្រោងក្របគំនិតយើងមាន ៤ ជំហ៊ាន ឯទឺប្រឹក្សាមាន ៩ ជំហ៊ាន យើងកាន់តែមានបញ្ហា។ តែបើយើងមានជំហ៊ានច្រើនជាងទីប្រឹក្សា ទីប្រឹក្សានិយាយថា វាខាតពេល កុំចំណាយពេលច្រើន។ ពេលយើងជ្រើសរើសគ្រោងក្របគំនិត ជាទូទៅយើងតែងមានបញ្ហា នៃការរើស ដោយវាមានច្រើនពេក ពេលខ្លះមិនត្រូវចិត្តយើង នេះក៏មិនអូ​ខេ នោះក៏មិនអូខេ។ ដូចនេះ ធ្វើដូចម្តេចដើម្បី ជ្រើសរើសគ្រោងក្របគំនិតដែលត្រឹមត្រូវ ? វាហាក់បីដូចជាការ ចរចារអ្វីម្យ៉ាង គួរសិក្សា Nature របស់វា ដោយមានមូលដ្ឋានលើ Concepts អោយបានច្បាស់ជាមុនសិន គឺិសិក្សា ថាតើ Nature វានៅទីណា អ្វីគឺជា Core របស់វា មុននឹងវាក្លាយជាទ្រឹស្តី ព្យាយាមរក pattern របស់វា ដើម្បីអោយទាំងពីរផ្នែកយល់ថា នេះជាអ្វី ដែលយើងនឹងធ្វើការជាមួយគ្នា។ តួយ៉ាង យើងនឹងទទួលបា​ន លទ្ធផលខុសគ្នានៃអត្ថន័យ ការដោស្រាយបញ្ហាតាមការអប់រំ និង ការដោះស្រាយបញ្ហាតាមទស្សនៈវិទ្យា។ នៅក្នុងសារណា មានការសរសេរ ដែនកំណត់នៃការស្រាវជ្រាវ។ ដែនកំណត់នៃការស្រាវជ្រាវ គួរធ្វើឡើង មុនការស្រាវជ្រាវចាប់ផ្តើម គឺដំណាលនិងការជ្រើរើសប្រធានបទ។ គួរសរសេរដែនកំណត់ការស្រាវជ្រាវ មុនសរសេរ គោលបំណងនៃការស្រាវជ្រាវ ព្រោះថា គោលបំណងរីកឬរួម វាអាស្រ័យលើដែនកំណត់ការស្រាវជ្រាវ។ ចុងក្រោយទឹប្រឹក្សា ព្យាយាមអោយនិស្សិតទៅអាន Journal articles គឺពពួកអត្ថបទការស្រាវជ្រាវនេះ មានការរៀបរាប់ ពីវិធីសាស្រ្ត ដែលនិស្សិតអាចច្នៃ យកមកមកប្រើប្រាស់ក្នុង ការស្រាវជ្រាវរបស់ខ្លួនបាន។

ពេលអានឯកសារច្រើនៗ សូមតាំងសតិ សូមកុំភ្លេច ព្យាយាមរក Core របស់វាជាមុន រួចរកទ្រឹស្តី ឬ platform តាមក្រោយ

អ្វីគឺការ Review (Literature Review)? គឹការដែលយើង ទៅស្រាវជ្រាវរុករក ដើម្បីអោយដឹងថា នណាខ្លះធ្លាប់និយាយពីប្រធានបទនេះ ស្រាវជ្រាវនៅទីណា ស្រាវជ្រាវរបៀបណា ហើយគេសរុបមកថាដូចម្តេច រួចធ្វើជា តារាង Matrix។ វាស្រដៀងនឹងការទិញរថយន្តដែរ យីហោមាន ហុងដា កាមារី BMW ។ល។ យើងត្រូវយកទិន្នន័យ មកតំរៀបរៀងគ្នា រួមទាំង Spec ដើម្បីងាយស្រួលប្រៀបធៀបគ្នា។ បើមិនធ្វើដូច្នោះទេ យើងវែកញែក មិនចេញនោះទេ។

ការគិតរបស់មនុស្ស

គ្រប់ ប្រភេទការគិតទាំងអស់ ត្រូវបានបង្កើតឡើងដើម្បីគាំទ្រ  វិជ្ជាណាមួយ។ មិនថា ទង្វើ ឬ អារម្មណ៏មនុស្ស គឺសុតតែឆ្លងកាត់ ដំណើរការការគិតជាមុន ។ ការគិតរបស់មនុស្ស មិនត្រូវបានរចនាមក ដើម្បីទទួលយកអ្វីដែលស្មុគស្មាញហួសវិស័យនោះទេ។ ការគិតរបស់មនុស្ស គួរតែមានឧបករណ៏ជំនួយ។ ខាងក្រោមនេះគឺជាប្រភេទនៃការគិតផ្សេងៗរបស់មនុស្ស:

  • Lateral thinking: ការគិតបែបថ្មី បង្តើតឡើងដោយ អេដវ៉ើដ ឌឺ បូណូ (Edward de Bono ជាអ្នកបង្កើត Six Thinking Hats) នាឆ្នាំ ១៩៧០។
  • Logical thinking (គិតបែបតក្ក)
  • Extended Synthesis (គិតបែបសំយោគ)
  • Integrative thinking (គិតបែបសមាហ័រណ ចូលគ្នា): កើតចេញពីសៀវភៅ “គំនិតជំទាស់” (The Opposable Mind)។ ចូរក្រឡេកមើល ម្រាមដៃយើង តើម្រាមដៃមួយណា ដែលសំខាន់ជាងគេ? ចំលើយគឺ ម្រាមដៃមេ! ព្រោះថា ពេលចាប់កាន់របស់អ្វីម្យ៉ាង មេដៃដើរតួរសំខាន់បំផុត។ បើសង្កេតតាមរយៈរូបរាងក្រៅ មេដៃឋិតនៅឆ្ងាយពីម្រាមដៃដទៃទៀត ពោលគឺម្រាមដៃ៤ផ្សេងទៀត ឋិតនៅក្បែគ្នា។ The Opposable Mind ប្រៀបការគិតបែបសមាហ័រណ ទៅនឹងមនុស្សដែលគ្មានម្រាមដៃមេ​ គឺមនុស្សដែលមិនអាច ចាប់កាន់របស់អ្វីប្លែកគេ មកដាក់ក្នុងខួក្បាល។ ជាទូទៅនៅពេល អ្នកមានដំណោះស្រាយ ពីរ ឬ បី កើតចេញមក មនុស្សភាគច្រើនជ្រើស នឹងរើសដំណោះស្រាយ បើមិនមែនទី ១ ក៏ទី ២ តែ The Opposable Mind មិនគិតអញ្ចឹងទេ វាប្រាប់យើងថា អ្នកត្រូវតែបង្កើត ដំណោះស្រាយទី ៣ ដែលមានវត្តមាន ដំណោះស្រាយ ទី១ និង ទី២ផងដែរ។
  • Strategic thinking (គិតបែបកលយុទ្ធ) ច្រើនប្រើក្នុងជំនួញ។ នៅក្នុងវិស្វកម្ម Strategic thinking គឺ System Thinking។
  • Critical Thinking (គិតបែបវិភាគ): គឺការគ្រិះរិះពិចារណា ការសំរេចចិត្ត។ ការគិតនេះ សំខាន់លំដាប់ទី២ ក្នុងចំណោមការគិតទាំងអស់របស់មនុស្ស នេះក៏ព្រោះតែយើងប្រើវាច្រើនបំផុត ក្នុងជិវិតប្រចាំថ្ងៃ។ Keyword សំខាន់របស់វាគឺ ការសំេរេចចិត្ត។ មួយថ្ងៃៗ យើងប្រើការគិតបែបនេះ រាប់រយពាន់ដង។ តួយ៉ាងពេលយើងភ្ងាក់ពីដេក យើងសួរខ្លួនយើងថា គួរដេកតរ ឬ ក៏ក្រោក។ ការគិតបែប Critical អោយបានល្អ គឺការសំរេចចិត្តអោយបានល្អ។ Critical Thinking បែងចែកចេញជាពីរ វិភាគ (Critical) និង រិះគន់ទិទៀន (Criticize)។ យើងអាចវិភាគមនុស្ស ដោយមិនចាំបាច់រិះគន់ទិទៀនបានដែរឬទេ? ឬអ្នករិះគន់ទិទៀន ដោយមិនបាច់វីភាគបានដែរឬទេ? វិភាគ (Critical) គឺ Thinking ឯ រិះគន់ទិទៀន (Criticize) គឺផ្នែក Reasoning តែពេលខ្លះ វាមាន Overlap។ ឧទាហរណ៏ Social network ដូចជា Facebook មានតែការរិះគន់ទិទៀន តែអត់មានការវិភាគ។
  • Design Thinking: ខុសពីប្រភេទការគិតខាងលើទាំងអស់ វាមានលក្ខណៈស្រដៀងទៅនឹងការគិតបែបវិភាគ។
  • Positive Thinking: គិតបែបវិជ្ជមាន។
  • Analytical Thinking (គិតបែបវែកញែក): ការញែកជាផ្នែកៗ គឺប្រដូចទៅនឹង ការឆុងកាហ្វេកាប៉ូជីណូ យើងចង់ឆុងវានៅផ្ទះរបស់យើង ដូចនេះយើងត្រូវស្គាល់ពីរូបមន្ត ញែកគ្រឿងផ្សំរបស់វា ជាមុនសិន ទើបអាចឆុងជាកាហ្វេនេះបាន។ មុនពេលយើងធ្វើការអ្វីម្យ៉ាង តំបូងតើយើងវែកញែកវា គ្រប់ចំណុចឬនៅ? ដំណើរការនៃការដោះស្រាយបញ្ហាគ្រប់ប្រភេទ ជំហ៊ានដំបូងគឺ ត្រូវធ្វើការវែកញែក។ នៅក្នុងទ្រឹស្តីនៃការកែបញ្ហា ជំហ៊ានតំបូងគឺ ធ្វើការកត់សំគាល់បញ្ហា។ តើកត់សំគាល់បញ្ហា ដោយរបៀបណា? នោះគឺការវិភាគវែកញែកនេះឯង។ អ្វីដែលកំប្លែង គឺយើងគ្រប់គ្នា មិនចូលចិត្តនិយាយថា ចំណុចផ្តើមនៃការដោះស្រាយបញ្ហា គឺយើងត្រូវវីភាគវែកញែកនោះទេ។ មនុស្សមួយចំនួន ផ្តើមដោះស្រាយបញ្ហា ផ្តើមដោយ Creative thinking។ យើង​ initial បានដោយរបៀបណា បើយើងមិនទាន់ទាំងបានវិភាគវែកញែកផង។
  • System Thinking (គិតបែបប្រព័ន្ធ): When you put things in order that how we use system thinking but in order to do that you need to analyze.