jump to navigation

ការជំរុញទឹកចិត្ត និង គំនិតច្នៃប្រឌិត ខែ​កុម្ភៈ 28, 2020

Posted by ភារម្យ in អប់រំ.
add a comment

ការជំរុញទឹកចិត្ត ការលើកទឹកចិត្ត ឬ គ្រឿងលើកទឹកចិត្ត (Motivation) ត្រូវបានគេបែងចែកជាពីរគឺ គ្រឿងជំរុញទឹកចិត្តខាងក្រៅ និង គ្រឿងជំរុញទឹកចិត្តខាងក្នុង។ គ្រឿងជំរុញទឹកចិត្តខាងក្រៅ សំដៅដល់ចលករទាំងឡាយដែលនៅជុំវិញខ្លួនបុគ្គលម្នាក់ រីឯគ្រឿងជំរុញទឹកចិត្តខាងក្នុងវិញ សំដៅដល់ចលករទាំងឡាយណា ដែលមានក្នុងខ្លួនមនុស្ស ដូចជាកម្លាំងចិត្តជាដើម។ មានសំណួរមួយបានចោទសួរថា តើការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅ រាំងស្ទះ ឬ ជំរុញការច្នៃប្រឌិតរបស់មនុស្ស? មានការស្រាវជ្រាវជាច្រើនបានធ្វើឡើងទាក់ទងទៅនឹង ចលករខាងក្រៅគ្រប់គ្រងបញ្ជាគ្រឿងជំរុញទឹកចិត្តខាងក្រៅ ទីនេះខ្ញុំនឹងផ្តោតតែទៅលើគ្រឿងជំរុញទឹកចិត្តខាងក្រៅឯករាជ្យប៉ុណ្ណោះ (ពុំមានឥទ្ធិពលពីចលករខាងក្រៅ) ដែលបានកើតលើបុគ្គលណាដែលប្រកាន់ជំនឿអ្វីមួយជាក់លាក់ (core value)។

ប្រមាណជា ៦០ ឆ្នាំកន្លងមក អ្នកស្រាវជ្រាវ Crutchfield (1961, 1962) បានស្នើរថា ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្នុង បានជួយជំរុញការគិតច្នៃប្រឌិតរបស់មនុស្ស ផ្ទុយមកវិញ ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅបានរារាំងដល់ការគិតច្នៃប្រឌិត។ ក្រោយពីនោះមក ក៏មានការស្រាវជ្រាវជាច្រើនបានធ្វើឡើង ដោយយោងទៅតាមការលើកឡើងរបស់ Crutchfield ដោយគេតាំងសម្មតិកម្មថា ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្នុង ជំនួយដល់ការគិតច្នៃប្រឌិតរបស់មនុស្ស ហើយការស្រាវជ្រាវទាំងអស់នោះ ត្រូវបានគេទទួលស្គាល់ជាច្រើន (ដូចជា Koestner, Ryan, Bernieri, & Holt, 1984; Kruglanski, Friedman, & Zeevi, 1971; សម្រាប់ការសរសេរបញ្ចេញយោបល់សូមអាន Amabile, 1996)។ មានការស្រាវជ្រាវតិចតួចណាស់ ផ្តោតសំខាន់ទៅលើសម្មតិកម្មដែលលើកឡើងថា ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅបានបំផ្លាញដល់ការគិតច្នៃប្រឌិតរបស់មនុស្ស។ លើសពីនេះក៏មានការស្រាវជ្រាវផ្សេងទៀត ផ្តោតលើការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅ តែរបកគំហើញទាំងនេះមានភាពឡូកឡំគ្នា មិនច្បាស់លាស់ ពោលគឺអ្នកស្រាវជ្រាវខ្លះថា គ្រឿងជំរុញទឹកចិត្តខាងក្រៅមានភាពអវិជ្ជមានដល់ការគិតច្នៃប្រឌិត (ឧទាហរណ៍ Amabile, 1985) ឯអ្នកស្រាវជ្រាវខ្លះទៀតរកឃើញថាគ្រឿងជំរុញទឹកចិត្តខាងក្រៅមានភាពវិជ្ជមានដល់ការគិតច្នៃប្រឌិត (ឧទាហរណ៍ Boice, 1983; Eisenberger & Rhoades, 2001) តែក៏នៅមានអ្នកស្រាវជ្រាវខ្លះលើកឡើងពីគំហើញដែលលាយឡំគ្នា (Baer, Oldham, & Cummings, 2003)។

បញ្ហាភាពចំរូងចំរាស់នេះ បានបណ្តាលឱ្យកើតមានការជជែកវែកញែកគ្នាយ៉ាងខ្លាំង ជាចុងក្រោយពុំមានដំណោះស្រាយណាមួយជាក់លាក់ ត្រូវបានលើកឡើងនោះទេ (Collins & Amabile, 1999; Eisenberger & Shanock, 2003)។ នៅក្នុងអំឡុងពេលជជែកវែកញែកគ្នានេះ មានបញ្ហាមួយត្រូវបានគេរកឃើញពេលធ្វើការស្វះស្វែងរកលទ្ធផលស្រាវជ្រាវ ហើយដែលត្រូវបានគេមើលរំលង គឺសេចក្តីសន្និដ្ឋានអម ដែលលើកឡើងថា ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅជានិច្ចកាលពឹងផ្អែកលើយថាភាពខាងក្រៅ (ភាពដែលអាចកើតឡើងបានដោយឥតព្រាងទុក)ដូចជាការឱ្យរង្វាន់ ឬ ការដាក់ទោសជាដើម។ ការពិតទៅការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅមិនសុតតែពឹងផ្អែកលើយថាភាពនុះទេ។ Deci និង Ryan (1991) បានធ្វើការបែងចែក ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅ ជា៣ផ្នែក លើកម្រិតដែលបុគ្គលធ្វើសកម្មភាព  បង្កើតការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តពីខាងក្រៅ (គ្រឿងជំរុញទឹកចិត្តដែលបានគ្រប់គ្រង) ទល់នឹងគ្រឿងជំរុញទឹកចិត្តខាងក្នុង (គ្រឿងជំរុញទឹកចិត្តឯករាជ្យ) របស់ខ្លួន។ ការជំរុញទឹកចិត្តទាំងពីរនេះ ត្រូវបានគ្រប់គ្រងពីខាងក្រៅ ឬគេអាចជឿថា វាកើតឡើងដោយហេតុខាងក្រៅ។ ផ្នែកទី ១ គ្រឿងជំរុញទឹកចិត្តពីក្រៅ (External motivation) កើតមានឡើងដោយមានមូលដ្ឋានគ្រិះលើ យថាហេតុខាងក្រៅដូចជា រង្វាន់ ប្រាក់លើកទឹកចិត្ត កេរ្តិ៏ឈ្មោះ ការទទួលស្គាល់ពីសង្គម ។ល។ ហើយវាជាចំណុចសំខាន់ដែលអ្នកស្រាវជ្រាវចាប់អារម្មណ៍ធ្វើការស្រាវជ្រាវ ពីទំនាក់ទំនងរវាង ការជំរុញទឹកចិត្ត និង គំនិតច្នៃប្រឌិត។ ផ្នែកទី ២ គ្រឿងជំរុញទឹកចិត្តចំលងពីខាងក្រៅ (Introjected motivation) ជាទំរង់មួយទៀតនៃការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តពីខាងក្រៅ មានមូលដ្ឋានលើ សំពាធពីវិន័យ ឬ បទបញ្ជា ជំរុញឱ្យបង្កើតបានជាឥរិយាបទមួយផ្នែក ពោលគឺបទពិសោធនៃអារម្មណ៍ទទួលខុសត្រូវ ឬ កាតព្វកិច្ច ឧទាហរណ៍ ធ្វើឥរិយាបទណាមួយ មនុស្សមានអារម្មណ៍ត្រូវធ្វើ ឬ គួរធ្វើ។ នៅក្នុងបទបញ្ញត្តិរបស់ Deci និង Ryan មានតែគ្រឿងជំរុញទឹកចិត្តខាងក្រៅមួយប្រភេទប៉ុណ្ណោះ ដែលកើតមកដោយឯកឯង ពោលគឺកើតមកពី អត្តា (Self)។ ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តពីការកំណត់សម្គាល់ (Identified motivation) ជាពាក្យដែល Deci និង Ryan បានហៅ គឺសំដៅដល់គ្រឿងជំរុញទឹកចិត្តខាងក្រៅឯករាជ្យ ដែលមានមូលដ្ឋានគ្រិះលើ ជំនឿដែលជំរុញឱ្យបង្កើតបានជាឥរិយាបទពេញលេញមួយ ទាក់ទងនឹងជំនឿជាក់លាក់ រ៉ាប់រងដោយខ្លួនបុគ្គលម្នាក់ (ឧទាហរណ៍ ធ្វើឥរិយាបទណាមួយ ពីព្រោះគេជឿថា វានឹងនាំដល់លទ្ធផលមួយដែលគេចាត់ទុកថាមានសារសំខាន់យ៉ាងជ្រាលជ្រៅ)។

វិធីជីវិត | បែបផែនជីវិត ខែ​កុម្ភៈ 21, 2020

Posted by ភារម្យ in អប់រំ.
add a comment

បើនិយាយអំពីពាក្យថា lIfestyle ឬ life style ជាភាសាខ្មែរប្រែបានច្រើនយ៉ាងណាស់ ដូចជា វិធីជីវិត, បែបផែនជីវិត, របៀបរស់នៅ ឬ ចលនាបទ។ យោងទៅតាមវចនានុក្រមរបស់ ខេមប្រ៊ីជច្បាប់អនឡាញ គេបានឱ្យនិយមន័យបែបផែនជីវិតថា ជាវិធីរស់នៅរបស់មនុស្ស អ្វីៗដែលរាប់ថាជនណាម្នាក់ ឬក្រុមបុគ្គលពិសេសក្រុមណាតែងតែប្រព្រឹត្តធ្វើជាធម្មតា ឧទាហរណ៍ អ្វីៗដែលគេធ្វើជាធម្មតា កន្លែងដែលគេរស់នៅ ឬ អ្វីដែលគេចំណាយលុយលើ រីឯនិយមន័យមួយទៀតគឺ វិធីរស់នៅ ដែលចំពោះ ឬ ពិសេសរបស់ជនណាម្នាក់ ឬក្រុមមុនស្ស អាចនិយាយម្យ៉ាងទៀតថាជា គោលការណ៍/ជំនឿ និង គំនិត គាំទ្រដោយជននោះ ឬ ក្រុមនោះ (Cambridge English Dictionary)។ ក្រឡេកទៅមើលខាងផ្នែកសុខភាព (យោងតាមគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ Lifestyle ប្រហែលជាប្រែថា វិធីជីវិត មិនមែនបែបផែនជីវិតទេ) គេបានឱ្យនិយមន័យវិធីជីវិតថា ជាសកម្មភាពប្រចាំថ្ងៃដែលសាមញ្ញធម្មតាធ្វើដោយបុគ្គលណាម្នាក់ក្នុងជីវិតរបស់គេ ឬ សកម្មភាពដែលជះឥទ្ធិពលដល់សុខភាពបុគ្គលនោះ (Mirghafourvand et al., 2016)។ Baheiraei et al. (2013) បានឱ្យនិយមន័យវិធីជីវិតថា ជារបៀបរស់នៅរបស់បុគ្គល, ក្រុមគ្រួសារ ឬសង្គម ដែលគេមានសុខភាពល្អ ឬមិនល្អ ដោយយោងទៅតាមចរិយាការប្រព្រឹត្តរបស់បុគ្គលនោះ ដូចជាការទទួលទានចំណីអាហារ ការហាត់ប្រាណ និង ការគ្រប់គ្រងស្ត្រេសជាដើម។

ឯកសារយោង:

Baheiraei, A., Mirghafourvand, M., Charandabi, S. M. A., & Mohammadi, E. (2013). Facilitators and inhibitors of health-promoting behaviors: the experience of Iranian women of reproductive age. International journal of preventive medicine4(8), 929.

Cambridge English Dictionary. Definition of ‘lifestyle’. http://dictionary.cambridge.org/dictionary/english/lifestyle

Mirghafourvand, M., Charandabi, S. M. A., Jafarabadi, M. A., Tavananezhad, N., & Karkhane, M. (2016). Predictors of health-related quality of life in Iranian women of reproductive age. Applied Research in Quality of Life11(3), 723-737.

តួរអង្គសំខាន់ៗក្នុងរឿងសាមកុក ខែ​កុម្ភៈ 20, 2020

Posted by ភារម្យ in ចំនេះដឹងប្លែកៗ, ប្រវត្តិសាស្រ្ត, សាមកុក.
1 comment so far

តួរអង្គសំខាន់ៗក្នុងរឿងសាមកុក
ឆាយម៉ៅ—ប្អូនថ្លៃ លាវពាវ
ឆាវឆាវ (ឆាវមឹងតឺ, គ្រិស្តសករាជ 155–220)—មហាឧបរាជព្រះចៅសៀនទី, ជាអ្នកក្តោបក្តាប់អំណាចរាជការពិតប្រាកដ; ក្រោយពេលស្លាប់ ត្រូវបានតែងតាំងជាព្រះចៅអ៊ូនៃរាជវង្សវ័យ
ឆាវហុង—ជីដូនមួយឆាវឆាវ និង ជាមេទ័ព
ឆាវភី (គ្រិស្តសករាជ 187–226)—កូនប្រុសទីពីររបស់ ឆាវឆាវ, ក្រោយមកជាព្រះចៅទីមួយ (ព្រះចៅវិន) នៃរាជវង្សវ័យ, ដែលបង្កើតឡើងក្នុងគ្រិស្តសករាជ 220
ឆាវយ៉ិន—ជីដូនមួយឆាវឆាវ និង ជាមេទ័ព
ឆាវយី—កូនប្រុសឆាវភី, ក្រោយមកព្រះចៅមីងនៃរាជវង្សវ័យ
ឆាវសុំាង—កូនប្រុសឆាវចិន, សត្រូវស៊ឺម៉ាអ៊ី
ឆាវចិន—មេទ័ពរាជវង្សវ័យ
ឆាវជឺ (ឆាវជឺជាំង, គ្រិស្តសករាជ 192–232)—កូនប្រុសសំណព្វចិត្តឆាវឆាវ ជាអ្នកតែងកំណាព្យដ៏ល្បីល្បាញម្នាក់
ឆិនតឹង—ទីប្រឹក្សាលីពូ តែក្រោយលបក្បត់លីពូ
ឆិនកុង—ប្រមុខទីប្រឹក្សាលីពូ
ឆិនលីន—អ្នកប្រាជ្ង អ្នកសរសេរប្រវត្តិសាស្រ្ត ដើមឡើយបំរើយានសាវជាទីប្រឹក្សា ក្រោយមកចុះចូលជាមួយឆាវឆាវ
ឆិនអ៊ូ—មេទ័ពនគរអ៊ូ
ឆឹងភូ—មេទ័ពនគរអ៊ូ
ឆឹងអ៊ី—ទីប្រឹក្សាឆាវឆាវ
តឹងអាយ—មេបញ្ជាការទ័ពនគរវ័យបន្ទាប់ពីស៊ឺម៉ាអ៊ី
ទានវ័យ—អង្គរក្សឆាវឆាវ
ទៀវឆាន (រៃខ្មៅ)—នារីរបាំ នារីអ្នកចំរៀងនៅផ្ទះហ្វាងយ៉ីន (វ៉ាងអ៊ីន), ជួយម្ចាស់នាងសំលាប់តុងជួរ; ក្រោយមកក្លាយប្រពន្ធចុងលីពូ
ទីងហ្វឹង—មេទ័ពនគរអ៊ូ
តុងឆឹង—មេទ័ពហាន ជាប់សែស្រឡាយរាជវង្សហាន, ទទួលរាជសារសំងាត់ពីព្រះចៅសៀនទីដើម្បីសំលាប់ឆាវឆាវ
តុងជួរ—ចៅហ្វាយស្រុកហឺរតុង, ក្រោយមកតែងតាំងខ្លួនឯងជាឧបរាជហាន; ដាក់ព្រះចៅសៀនទីអោយឡើងសោយរាជ្យជំនួសបង, ព្រះចៅសាវ, ដើម្បីសាងអំណាចរបស់គេ
ព្រះចៅសាវទី (លាវពាន)—រាជបុត្រព្រះចៅលីង និង មហាក្សត្រយានីហឺរ, ដកតំណែងនិងធ្វើឃាតដោយតុងជួរ
ព្រះចៅសៀនទី (លាវសៀ)—ប្អូនព្រះចៅសាវ, ជាទីងម៉ោងបញ្ជាដោយមន្រ្តីនាម៉ឺនរបស់ព្រះអង្គ; ឆាវភីបង្ខំអោយដាក់រាជ្យក្នុងគ្រិស្តសករាជ 220 (គ្រងរាជ្យពីគ្រិស្តសករាជ 189–220)
មហាក្សត្រយានីហឺរ (មេម៉ាយ) —មាតាព្រះចៅសាវ, ប្អូនស្រីហឺជីន; ធ្វើឃាតដោយតុងជួរ
ហ្វាចឹង—មន្ត្រីរបស់លាវចាងដែលជួយលាវប៉ីក្តោបក្តាប់នគរស៊ូ
ហ្វឹងជី—ទីប្រឹក្សាយានសាវ, សត្រូវរបស់ធានហ្វឹង
កាននីង (កានស៊ីនប៉ា)—មេទ័ពនគរអ៊ូល្បីល្បាញដោយភាពក្លាហាន
កៅសិន—មន្រ្តីក្រោមបង្គាប់ការលីពូ
កុងស៊ុនចាន—អ្នកគាំទ្រលាវប៉ី ជាស្តេចត្រាញ់ម្នាក់នៃបក្សសម្ព័នបង្កើតឡើងដើម្បីកំចាត់តុងជួរ; ធ្វើអត្តឃាតខ្លួនឯងក្រោយចាញ់សង្គ្រាមជាមួយយានសាវ
គ័នលូ—ឥសីតាបសដ៏ល្បីឈ្មោះ
គ័នភីង—កូនធម៌គួនអ៊ី (គ័នអ៊ី), សំលាប់ដោយស៊ុនឈាន
គ័នស៊ីង—កូនប្រុសច្បងគួនអ៊ី (គ័នអ៊ី)
គួនអ៊ី (គ័នអ៊ី) (គួនអ៊ីឆាង, គ្រិស្តសករាជ ?–219)—បងប្អូនរួមសម្បថលាវប៉ី និង ចាងហ្វី, ស្តេចត្រាញ់ហានស៊ូ, ល្បីល្បាញដោយភាពក្លាហាននិងស្មោះត្រង់; ទទួលបានការគោរពសរសើរពីឆាវឆាវ
គួកជា (គួកហ្វឹងសៀវ)—ទីប្រឹក្សាដែលឆាវឆាវទុកចិត្តបំផុត
គួកសឺ—ក្រុមចោរក្បត់បះបោ គ្នីគ្នារបស់លីជាក្រោយការស្លាប់របស់តុងជួរ
គួកធូ—ទីប្រឹក្សាយានសាវក្រោយមកក្លាយជាទីប្រឹក្សាកូនច្បងយានសាវ យានថាន
ហានតាំង—មេទ័ពនគរអ៊ូ
ហានស៊ុយ—អ្នកចំបាំងមកពីតំបន់ពាយព្យ, បងប្អូនរួមសម្បថម៉ាថឹង
ហឺជីន—បងប្រុសមហាក្សត្រយានីហឺ មេទ័ពនគរហាន; ធ្វើឃាតដោយពួកមហាតលិក
ហ័រធួ—គ្រូពេទ្យដ៏ល្បីដែលព្យាបាល ចូវថាយ និង គួនអ៊ី; សំលាប់ដោយឆាវឆាវ
ហ័រស៊ីន—មេទ័ពរបស់ឆាវឆាវ និង ឆាវភី, ល្បីក្នុងរឿងធ្វើឃាតមហាក្សត្រយានីហ្វូយ៉ាងឃោឃៅ
ហុំាងកៃ (ហុំាងកុងហ្វូ)—មេទ័ពនគរអ៊ូ, ធ្វើពុតជាចុះចូលនឹងឆាវឆាវ
ហុំាងចុង (ហុំាងហានសឹង)—មេទ័ពដ៏ក្លាហាន ចុះចូលជាមួយលាវប៉ី ក្រោយក្តោបក្តាប់ឆាងសា
ហុំាងជូ—មេទ័ពលាវពាវ
ជីលីង—មេទ័ពយានស៊ូ
ជីភីង—គ្រូពេទ្យរាជវំាងហាន, ត្រូវធ្វើឃាតក្រោយពីបានដាក់ថ្នាំបំពុលដើម្បីសំលាប់ឆាវឆាវ
ជែស៊ូ—អ្នករៀបយុទ្ធសាស្រ្តដ៏វៀងវៃ, តំបូងជាទីប្រឹក្សារបស់លីជា និង គួកសឺ, ក្រោយមកជាទីប្រឹក្សាអោយចាងស៊ាវ, ចុងក្រោយជាទីប្រឹក្សាអោយឆាវឆាវ
ចៀនយ៉ង់—ទីប្រឹក្សាលាវប៉ី
ជាំងកាន់—មន្រ្តីក្រោមបង្គាប់ការឆាវឆាវ, មិត្តចាស់របស់ចូវអ៊ី
ជាំងវ័យ (ជាំងប៉យ៉ាក)—អ្នកបន្តរតំណែងពីជូគឺលាង មេបញ្ជាការកងទ័ពនគរស៊ូ
ខានជឺ—ទីប្រឹក្សានគរអ៊ូ លបផ្ងើរសំបុត្រដែលជាកលល្បិចអោយហុំាងកៃចុះចូលជាមួយឆាវឆាវ
ខុងយ៉ុង—អ្នកប្រាជ្ងមានមុខមាត់ម្នាក់, សែស្រឡាយខុងជឺ, ចៅហ្វាយស្រុកប៉ីហាយ; ក្រោយមកស្លាប់ក្រោមដៃឆាវឆាវដោយនិយាយត្រង់ពេក
ខាយយៀក—ទីប្រឹក្សាលាវពាវ
លោកស្រីឆាយ—ភរិយាទីពីរលាវពាវ, បងស្រីឆាយម៉ៅ
លោកស្រីកាន—ភរិយាលាវប៉ី, ម្តាយលាវសាន (អាតូវ)
លោកស្រីលាវ—ភរិយាយានសាវ ម្តាយយានសាំង
លោកស្រីមី—ភរិយាលាវប៉ី, បងប្អូនស្រីមីជូ និង មីហ្វាង
លោកស្រីស៊ុន—ឈ្មោះពេញស៊ុនយិន ភរិយាលាវប៉ី ប្អូនស្រីស៊ុនឈាន
លីទាន—មន្រ្តីក្រោមបង្គាប់ការឆាវឆាវ
លីជា—មេទ័ពបះបោក្រោយការដួលរលំតុងជួរ
លៀវហួ—មេទ័ពនគរស៊ូក្រោមគួនអ៊ី (គ័នអ៊ី)
លីនថុង—មន្ត្រីនគរអ៊ូ
លាវប៉ី (លាវសៀនតឺរ, គ្រិស្តសករាជ 161–223)—សែស្រលាញរាជរង្ស, បងប្អូនរួមសម្បថជាមួយគួនអ៊ី (គ័នអ៊ី) និង ចាងហ្វី, ក្រោយមកជារាជបុត្រហាងចុង និងជាអ្នកមេដឹកនាំទីមួយនៃអាណាចក្រស៊ូ
លាវពាវ (លាវជីនសឹង, គ្រិស្តសករាជ 142–208)—ចៅហ្វាយស្រុកជីងចូវ, ផ្តល់ជម្រកដល់លាវប៉ី មុនស្លាប់បានផ្តែផ្តាំលាវប៉ីអោយជួយមើលថែកូនប្រុសទាំងពីររបស់ខ្លួនគឺ លាវឈី និង លាវឆុង
លាវឈី—កូនប្រុសច្បងលាវពាវ; លោកស្រីឆាយជាម្តាយចុងមានចិត្តស្អប់លាវឈីខ្លាំងណាស់
លាវសាន (អាតូវ, គ្រិស្តសករាជ 207–271)—កូនច្បងលាវប៉ី, អ្នកដឹកនាំអាណាចក្រស៊ូទី២ (គ្រងរាជ្យគ្រិស្តសករាជ 223–263)
លាវយា—ទីប្រឹក្សាឆាវឆាវ
លាវចាង —ចៅហ្វាយខេត្តអ៊ីចូវ, ក្រោយមកត្រូវបានទំលាក់ដោយសម្ព័នមិត្តលាវប៉ី
លាវឆុង—កូនពៅលាវពាវ; ត្រូវបានឆាវឆាវសំលាប់ចោលជាមួយម្តាយខ្លួនគឺលោកស្រីឆាយ
លីពូ (លីហ្វឹងស៊ាន)—អ្នកប្រយុទ្ធដ៏អង់អាច, ដើមឡើយជាកូនធម៌ទីងយាន ក្រោយមកជាកូនធម៌តុងជួរ, ទីងយាន និងតុងជួរសុតតែស្លាប់ក្រោមដៃលីពូ; ចុងក្រោយស្លាប់ក្រោមដៃឆាវឆាវ
លីមឹង (លីជឺមឹង)—មេទ័ពនគរអ៊ូ; អ្នកបន្តរវេនលូស៊ូ
លីសាំង—ទីប្រឹក្សាស្តេចវ៉ិននៃនគរចូវ និងរាជបុត្រស្តេចអ៊ូ ស្ថាបនិករាជវង្សចូវ
លូស៊ូ (លូជឺជីង)—ទីប្រឹក្សានគរអ៊ូ, អ្នកបន្តរវេនចូវអ៊ី ជាមេបញ្ជាការកងទ័ពធំ គាំទ្រអោយចងសម្ព័នមិត្តជាមួយលាវប៉ីដើម្បីប្រឆាំងឆាវឆាវ
លូស៊ិន (លូប៉យាន)—កូនប្រសាស៊ុនឆឹ; តតំណែងពីលីមឹងមេបញ្ជាការកងទ័ពធំទប់ស្កាត់ការវាយប្រហាពីលាវប៉ី
ម៉ាឆាវ (ម៉ាមឹងឈី)—កូនប្រុសម៉ាថឹង, ក្រោយមកជាមេទ័ពខ្លាទំាង៥របស់លាវប៉ី
ម៉ាតាយ—ជីដូនមួយម៉ាឆាវ, មន្ត្រីនគរស៊ូ
ម៉ាលាំង—ទីប្រឹក្សាលាវប៉ី, បងប្អូនម៉ាស៊ូ
ម៉ាស៊ូ (ម៉ាយ៉ូវឆាង)—ទីប្រឹក្សាលាវប៉ី, ប្អូនប្រុសម៉ាលាំង; ត្រូវបានប្រហាជីវិតក្រោយបាត់បង់ជាធីង
ម៉ាថឹង—មេទ័ពហាន, ស្មោះស្ម័គ្រចំពោះរាជវង្សហាន; ស្លាប់ក្រោមដៃឆាវឆាវ
ម៉ានឈុង—ទីប្រឹក្សាឆាវឆាវ, ដែលបញ្ចុះបញ្ចូល ស៊ូហុំាង អោយចុះចូលជាមួយឆាវឆាវ
មឹងតា—មិត្តល្អរបស់ហ្វាចឹង និង ចាងសុង; ជួយលាវប៉ីវាយយកនគរស៊ូ
មីហ្វាង—បងប្រុសអ្នកស្រីមី និង មីជូ, បរាជ័យក្នុងការជួយសង្គ្រោះគួនអ៊ី (គ័នអ៊ី) ក្រោយមកក៏ស្លាប់ក្រោមដៃលាវប៉ី
មីជូ—បងប្រុសអ្នកស្រីមី និង មីហ្វាង,បរិវាដ៏ស្មោះត្រង់របស់លាវប៉ី
ផានចាង —មេទ័ពរបស់ស៊ុនឈាន
ផាងតឺ—ធ្លាប់បំរើការអោយម៉ាឆាវ តែក្រោយមកក៏ចុះចូលជាមួយឆាវឆាវ; ស្លាប់ក្រោមដៃគួនអ៊ី (គ័នអ៊ី)
ផាងថុង (ផាងសឿយាន, រឺ កូនហង្ស)—ជាទីប្រឹក្សា ជាអ្នករៀបយុទ្ធសាស្រ្តរបស់លាវប៉ី
សិនភី—ទីប្រឹក្សាយានសាវ ក្រោយមកជាទីប្រឹក្សាកូនពៅយានសាវយានសាំង
ស៊ឺម៉ាយាន—ចៅស៊ឺម៉ាអ៊ី; ព្រះចៅនគរជីន ក្រោយពេលបង្ខំឆាវហ័នដែលជាស្តេចរាជវង្សវ័យចុងក្រោយបង្អស់ អោយដាក់រាជ្យ
ស៊ឺម៉ាអ៊ី (ស៊ឺម៉ាចុងតា)—ទីប្រឹក្សាឆាវឆាវ, ឪពុកស៊ឺម៉ាចាវដែលបានទំលាក់រាជវង្សវ័យ រួចបង្កើតរាជវង្សជីន
ស៊ឺម៉ាចាវ—កូនប្រុសស៊ឺម៉ាអ៊ី
ស៊ុនឆឹ (ស៊ុនប៉ហ្វូ, គ្រិស្តសករាជ 175–200)—កូនប្រុសច្បងស៊ុនជាន, បងប្រុសស៊ុនឈាន; ពង្រីកដែនដីបន្តរពីឪពុករបស់គេនៅខាងកើតទន្លេយ៉ង់សេ; ក្រោយមកត្រូវបានគេលបធ្វើឃាត
ស៊ុនជាន (ស៊ុនវិនថាយ, គ្រិស្តសករាជ 155–191)—ស្ថាបនិកនគរអ៊ូជាឪពុកស៊ុនឆឹ និង ស៊ុនឈាន; ត្រូវបានលបធ្វើឃាតដោយមនុស្សរបស់លាវពាវ
ស៊ុនឈៀន—ទីប្រឹក្សាលាវប៉ី
ស៊ុនឈាន (ស៊ុនចុងម៉ូវ, គ្រិស្តសករាជ 182–252)—កូនប្រុសទីពីររបស់ស៊ុនជាន ប្អូនប្រុសស៊ុនឆឹបន្តរវេនពីបងប្រុសនិងឪពុកខ្លួនគ្រប់គ្រងនគរអ៊ូ ក្រោយមកតែងតាំងខ្លួនឯងជាព្រះចៅនគរអ៊ូ (គ្រងរាជ្យគ្រិស្តសករាជ 229–252)
ថាយសឿឆឺ—មេទ័ពដ៏ក្លាហាននគរអ៊ូ
ថាវឈាន—ចៅហ្វាយស្រុកអ៊ីចូវដែលលើកស្រុកអោយលាវប៉ី
ធានហ្វឹង—ទីប្រឹក្សាយានសាវ
វ៉ាងភីង—មន្ត្រីនគរស៊ូ
វ៉ាងអ៊ីន—មន្ត្រីធំនគរហានដែលប្រើល្បិចស្រីស្អាតដាក់តុងជួរ, តែក្រោយមកស្លាប់ក្រោមដៃលីជា និង គួកសឺ
វ័យយាន (វ័យវិនឆាង)—មេទ័ពលាវប៉ី, ក្រោយមកជាមេទ័ពរបស់ហានចុង; ជូគឺលាង (ជូកឺលាំង) មិនដែលទុកចិត្ត
វិនឆូវ—មេទ័ពរបស់យានសាវ, កាត់ក្បាលដោយគួនអ៊ី (គ័នអ៊ី)
ស៊ាហូវប៉ា—កូនប្រុសស៊ាហូវយាន, ជីដូនមួយស៊ាហូវទុន
ស៊ាហូវទុន—មេទ័ពឆាវឆាវ
ស៊ាហូវយាន—មេទ័ពឆាវឆាវ; ក្រោយមកសំលាប់ដោយហុំាងចុង
ស៊ីឈូ—អង្គរក្សឆាវឆាវ
ស៊ូហុំាង—មេទ័ពឆាវឆាវ
ស៊ីសឹង—មេទ័ពនគរអ៊ូ
ស៊ីយ៉ូវ—តំបូងជាទីប្រឹក្សាយានសាវ ក្រោយមកជាទីប្រឹក្សាឆាវឆាវ; សំលាប់ដោយស៊ីឈូ
ស៊ិនយ៉ូវ—ទីប្រឹក្សាឆាវឆាវ, ក្មួយស៊ិនអ៊ី
ស៊ិនអ៊ី (ស៊ិនវិនយួ)—ទីប្រឹក្សាឆាវឆាវ
យានលាំង—មេទ័ពរបស់យានសាវ, កាត់ក្បាលដោយគួនអ៊ី (គ័នអ៊ី)
យ៉ាងហ្វឹង—មន្រ្តីក្រោមបង្គាប់ការលីជា, តែក្រោយមកទៅបំរើព្រះចៅសៀនទី; ស្លាប់ក្រោមដៃលាវប៉ី
អ៊ីជី—តំបូងជាទីប្រឹក្សាលាវពាវ ក្រោយមកចុះចូលជាមួយលាវប៉ី បានលួចទៅប្រាប់លាវប៉ីពីផែនការឆាយម៉ៅ ដែលលបសំលាប់ខ្លួន
អ៊ីហ្វាន—ទីប្រឹក្សាស៊ុនឈាន
អ៊ីជីន—មេទ័ពឆាវឆាវ
យានសាំង—កូនពៅយានសាវ
យានសាវ (យានពិនឈូ, គ្រិស្តសករាជ ?–202)—កើតក្នុងក្រុមគ្រួសារដែលជាមន្ត្រីថ្នាក់ខ្ពស់នៃរាជរង្សហាន; មេបក្សសម្ព័នដែលបង្កើតឡើងដើម្បីកំចាត់តុងជួរ; គ្រប់គ្រងស្រុកធំៗទាំងបួននៅភាគខាងជើងក្រោយមកត្រូវបានកំទេចដោយឆាវឆាវ
យានស៊ូ (យានកុងលូ, គ្រិស្តសករាជ ?–199)—ប្អូនយានសាវ, តែងតាំងខ្លួនឯងជាស្តេចហើយឡើងគ្រោងរាជ្យនៅសូវឈិន មិនយូរប៉ុន្មានត្រូវបានកំទេចដោយឆាវឆាវ
យានថាន—កូនច្បងយានសាវ
លឺជីន—មេទ័ពឆាវឆាវ
ចាងប៉ា—មន្រ្តីក្រោមបង្គាប់ការលីពូ
ចាងប៉ាវ—កូនប្រុសចាងហ្វី
ចាងហ្វី (ចាងអ៊ីតឺ, គ្រិស្តសករាជ ?–221)—បងប្អូនរួមសម្បថលាវប៉ី និង គួនអ៊ី (គ័នអ៊ី); អ្នកប្រយុទ្ធដ៏ក្លាហាន, ឆាប់ខឹងច្រលោតពេលស្រវឹង
ចាងហឺ—មេទ័ពយានសាវ តែក្រោយមកចុះចូលជាមួយឆាវឆាវ
ចាងលាវ (ចាងវិនយ៉ាន)—ធ្លាប់បំរើលីពូ តែក្រោយមកចុះចូលជាមួយឆាវឆាវ; សំលាញ់របស់គួនអ៊ី (គ័នអ៊ី)
ចាងលូ—អ្នកគ្រប់គ្រងតំបន់ហានចុង; ក្រោយមកបរាជ័យក្រោមស្នាដៃឆាវឆាវ
ចាងសុង—មន្ត្រីនគរស៊ូ ក្រោយមកលបបញ្ចុះបញ្ចូលលាវប៉ីដោយសំងាត់ដើម្បីសំលាប់ម្ចាស់ខ្លួនឯងលេបយកទឹកដី
ចាងស៊ាវ—ស្តេចត្រាញ់សម្ព័ន
ចាងចាវ—ទីប្រឹក្សាទីមួយរបស់ស៊ុនឈាន
ចាវអ៊ីន (ចាវជីឡុង)—អ្នកចំបាំងដែលមានកំលាំងខ្លាំងខ្លា និង វៀវវៃ; បរិវាដ៏ស្មោះត្រង់របស់លាវប៉ី
ចុងហ៊ុយ—មេទ័ពនគរវ័យ
ចុងយ៉ាវ—មេទ័ពនគរវ័យ
ចូវថាយ—មេទ័ពស៊ុនឈាន
ចូវអ៊ី (ចូវកុងជីន)—មេបញ្ជាការកងទ័ពធំនគរអ៊ូ គូរប្រជែងជូគឺលាង (ជូកឺលាំង)
ជូជិន—មេទ័ពហាន
ជូគឺជីន—បងប្រុសជូគឺលាង (ជូកឺលាំង), ទីប្រឹក្សាស៊ុនឈាន
ជូគឺឃឺ—មន្រ្តីនគរអ៊ូ, កូនប្រុសជូគឺជីន
ជូគឺលាង (ជូកឺលាំង) (ខុងមីង, រឺ នាគដេក, គ្រិស្តសករាជ 181–234)—អាស្រមបទណាងយ៉ាង,ក្រោយមកជាទីប្រឹក្សាធំរបស់លាវប៉ី; ប្រើនយោបាយសាស្រ្តដ៏ប៉ិនប្រសព ក្នុងការរួមដៃជាមួយនគរអ៊ូ ដើម្បីប្រឆាំងនគរវ័យ ឈានទៅដល់ការកកើតតុល្យភាពនគរទាំងបី ពោលគឺស៊ូ អ៊ូ និង វ័យ គតិបណ្ឌិតព្រមទាំងជំនាញក្នុងការបញ្ជាកងទ័ពរបស់គេធ្វើអោយលាវប៉ីអាចសាងអំណាចគ្រប់គ្រងរបស់ខ្លួន
ជូកឺចាន—កូនប្រុសជូគឺលាង (ជូកឺលាំង)

កូនសោ Creat* ខែកញ្ញា 30, 2019

Posted by ភារម្យ in អប់រំ.
add a comment

គំនិតច្នៃប្រឌិតគឺជាសមត្ថភាពម្យ៉ាងដែលចេះបត់បែនសម្របខ្លួនទៅតាមតម្រូវការនៃវិធីសាស្ត្រ ឬ ផលិតផលថ្មីៗ។ ពាក្យថា “ថ្មី” នៅទីនេះសំដៅដល់ ផលិតផលថ្មីដែលកើតឡើងដោយដំណើរការណាមួយ ដែលមនុស្សផ្តើមឡើង។ —Frank Barron (1988, ទំព័រ 80)

Creat* គឺជាកូនសោសំខាន់នៃការរុករកក្នុង Google Scholars។ ប្រសិនបើយើងវាយបញ្ចូលពាក្យគន្លិះនេះ យើងនឹងទទួលបានលទ្ធផលជាច្រើន។ ដើម្បីរើសយកអត្ថបទណាដែលទាក់ទងនិងវត្ថុបំណងរបស់ខ្លួន ទាមទារឱ្យយើងមានជំនាញក្នុងការច្រោះលទ្ធផលដ៏ច្បាស់លាល់។ ខាងក្រោមនេះគឺជា ពាក្យគន្លិះមួយចំនួនទៀត ដែលកើតចេញពីការច្រោះរបស់ខ្ញុំ ខ្ញុំនឹងធ្វើការអធិប្បាយបកស្រាយ នូវពាក្យមួយចំនួន:

Creative potential: បុគ្គលិកលក្ខណៈផ្ទាល់ខ្លូន និង ជំនឿ ឧ. បុគ្គលិកលក្ខណៈមនុស្សច្នៃប្រឌិត ឬ សមត្ថភាពការគិតបែបបង្កើតពហុដំណោះស្រាយ

Creative behavior: អន្តរប្រតិកម្មរវាងបរិស្ថានជុំវិញ Creative behavior មានទំនាក់ទំនងជាមួយ វត្ថុ, ស្ថានការ, និង ឯកត្ដជន ឧ. ការគូសវាសគ្រឿងសង្ហារឹម, ពិព័រណ៍សិល្បៈជាសាធារណៈ

Creative expression: ឥរិយាបទដែលអាចសង្កេតបាន, គំនិតទំនាក់ទំនង, ឬ ផលិតផលដែលកើតឡើងពី អន្តរប្រតិកម្មររវាង individual potential និង ឥទ្ធិពលនៃស្ថានការ ឬ វប្បធម៌

ជិវិតបីដូច​ជាសុបិន ខែសីហា 4, 2018

Posted by ភារម្យ in អំពីភារម្យ.
4 comments

ថ្ងៃនេះខ្ញុំក្រោយពីដំណេក តាំងតែពីព្រឹមព្រលឹមម៉ោងប្រមាណ ៥ កន្លះព្រឹក ខុសពីទំលាប់មួយដង។ ក៏ព្រោះទីនេះល្វែងម៉ោងខុសពីស្រុកយើង គឺបើទីនេះថ្ងៃ នៅទីនោះ(កម្ពុជា) យប់។ រាងកាយខ្ញុំក៏ចាប់ផ្តើមទំលាប់ទៅហ្នឹងបរិយាកាសជុំវិញជាបណ្តើរៗ។ រដ្ឋមីសូរី ក្រុង Columbia គឺជាបទពិសោធជីវិតថ្មីមួយទៀត សម្រាប់ខ្ញុំ។ សហរដ្ឋអាម៉េរិក ខ្ញុំធ្លាប់បានឃើញត្រឹមក្នុងភាពយន្តប៉ុណ្ណោះ មិនដែលគិតថាខ្លួនខ្ញុំមានសំណាងបានឈានជើងដល់ទឹកដីនេះទាល់តែសោះ។ កើតនៅជនបទដូចរឿងវ៉ាវដែលខ្ញុំបានរៀបរាប់តាំងតែពីមុនមក គ្រួសារក៏ពុំសូវធូធារគឺក្មេងស្រុកស្រែ ធ្លាប់តែងើយមើលយន្តហោះកំពុងហោះលើអាកាស។ ការជិះយន្តហោះគឺជារឿងដ៏អស្ចារ្យខ្លាំងណាស់សម្រាប់ក្មេងៗនៅស្រុកស្រែ។

សកលវិទ្យាល័យមីសូរី

សហរដ្ឋអាម៉េរិក ថ្ងៃទី ៤ សីហា ២០១៨

មេរៀនពីគ្រូវរុង ភាគ៣ ខែ​ឧសភា 4, 2018

Posted by ភារម្យ in អប់រំ.
add a comment

កំណត់ហេតុថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៨

បាងកក

ជាការពិតទៅ ការដោះស្រាយបញ្ហា កើតឡើងពី ការច្នៃប្រឌិត (create alternatives) ព្រោះថា ការគិតច្នៃប្រឌិតដើរតួរកណ្តាលរវាង ការសាង connecting information មុនទៅដល់ការសំរេចចិត្ត។

ដំណើរការនៃការគិតរបស់មនុស្ស

ផ្តើមពី ចំណោទបញ្ហា ឬ តម្រូវការ ឬ ហោថា Stimulus ឬ input សំដៅដល់ អ្វីក៏ដោយ ដែលឆ្លងកាត់តាម វិញ្ញាណទាំង ៥ បូក ១ របស់មនុស្ស (Perception = ទទួលយក Sensation = ការបកប្រែ, ការអោយអត្ថន័យ) រួចបញ្ជូនទៅកាន់ខួរក្បាល ចុងក្រោយទទួលបានចំលើយតប ដែលហៅថា Output។ សំនួរគួរអោយចាប់រម្មណ៏គឺថា ចុះបើ input ចូលទៅ តែ Output គឺ Blank ទទេរ ឬ គ្មានចំលើយ  ត្រង់នេះហៅថា Output ដែរឬទេ? ចំលើយគឺយ៉េស Blank ក៏ជា Output ដែរ។ មនុស្សជាទូទៅ គឺមិនដឹងថាខ្លួន ការគិតរបស់គេមាន ដំណើរការយ៉ាងដូចម្តេចនោះទេ គេគ្រាន់តែដឹងថា ចុងក្រោយគេមានចំលើយតប។  ធ្លាប់ឆ្ងល់ទេ ថាចំលើយតប ឬការស្មាន វាកើតឡើងដោយរបៀបណា បើតបបែបងាយៗ ការស្មាន គឺ ការយកព័ត៌មានដែល មនុស្សទទួលបាន រួចយកទៅ ធៀបជាមួយ ការចងចាំក្នុងខួក្បាល ចុងក្រោយកើតជាចំលើយ។  តែនៅពេលមនុស្ស ប្រើដំណើរការគិតបែបនេះ ចូរប្រយ័ត្ន ព្រោះថា ភារយនៃតបខុសខ្ពស់ ព្រោះចំលើយតបអ្វីម្យ៉ាង វាមិនមែនសុតតែកើតឡើង ដោយការយកស្ថានការមួយ ទៅប្រៀបធៀប និង​ ស្ថានការណាមួយទៀតនោះទេ ពោលគឺ ស្ថានការ ក = ស្ថានការ ខ។ មនុស្សយើងត្រូវបានគេបោកបញ្ចោតអោយតប ដោយពេលខ្លះយើង focus ជ្រុលលើ Input ដែលទទួលបានមកច្រើនពេក រហូតធ្វើអោយយើងភ្លេចថា សំនួរឬ ចំណោទបញ្ហារបស់យើងគឺអ្វី។ ពេលវេលាគឺ variable ដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហា។

ឧបករណ៏ជំនួយដល់ការគិត

Analytical Thinking

[DIVERGENT THINKING]

Creative thinking / System Thinking

[DIVERGENT THINKING]

Critical Thinking

[CONVERGENT THINKING]

FISH BONE

5W 1H

WHY WHY

SWOT

6 THINKING HAT

CMAP

PDCA

FLOW DIAGRAM

PMI

PROS & CONS

Searching (នាំទិន្នន័យយកមក) = Finding =Collecting Data

Combining (តភ្ជាប់) = Connect = Synthesis

ធៀបជាមួយ ការ​ research ការនាំនិទ្នន័យយកមក ជាមូលដ្នាននៃការធ្វើការ គឺយើងត្រូវផ្តើមស្វែងរកអ្វីម្យ៉ាង តាមទ្រឹស្តី រឺចំណោទ។​ គិតត្រឹមផ្នែកនេះ បណ្តាលអោយកើតមានលទ្ធផលជាច្រើន ​ហើយលទ្ធផលខ្លះវាបង្គាប់យើងអោយធ្វើអំពើ (Physical Action) ឧទារណ៏ថា យើងត្រូវដើរទៅបណ្ណាល័យដើម្បី រកសៀវភៅដែលទាក់ទងនិងប្រធានបទ Research ឬ Brain បង្គាប់អោយទៅ សាង Questionnaires ទៅយកទិន្នន័យពីក្រុមតួយ៉ាង រួចយកទិន្នន័យមកវិភាគ ដើម្បីបាន Rare data អ្វីម្យ៉ាង។ ដំណើរការនៃការ Research វាស្ថិតនៅក្នុងដំណើរទាំង បី ខាងលើ តែអ្នកត្រូវដឹងខ្លួនថា អ្នកស្ថិតក្នុងដំណាក់កាលណា។

បើអាចមនុស្សគួរវិភាគគ្រប់ព័ត៌មាន ដែលទទួលបានមក ប្រដូចទៅនឹង Computer Code វា execute ទាំង dot (.) ឬ comma(,)។ បើជួបប្រទះអ្វីមួយ​ ដែលមិនប្រក្រតី វានឹងបង្ហាញ Error អោយយើងឃើញ ផ្ទុយមកវិញខួរក្បាលមនុស្ស ពេលជួប Error យើងមិនត្រលប់ទៅត្រួតពិនិត្យវាឡើងវិញទេ។ មនុស្សខ្លះតបលឿន ព្រោះគេប្រើ memory តួយ៉ាងអ្នកកីឡា សាច់ដុំពួកគេ សុតតែជា Memory គេអាចស៊ុតបញ្ចូលទីដោយអត្តោម័ត។ តែពេលខ្លះបើយើងប្តូរ Parameter ធ្វើអោយគេចាត់ផ្តើមតបយឺត។

ពេលយើងគិតអ្វីមិនចេញ ឬដោះស្រាយបញ្ហាអ្វីមួយមិនបាន ចូរសរសេរ note លើក្រដាស សរសេរអោយអស់នូវបញ្ហា រួចត្រលប់មក Realize ម្តងទៀត ប្រសើរជាងទុកវាក្នុងខួរក្បាល ខួរក្បាលអ្នកមិនអាច Carry អ្វីគ្រប់យ៉ាងបានទេ។