jump to navigation

ChannelNewsAsia | ការប្រយុទ្ធរវាង កម្ពុជា-ថៃ បន្តរ​ខណះតួលេខ ការខាតបង់កើនឡើង ខែ​មេសា 28, 2011

Posted by ភារម្យ in ព័ត៌មាន.
trackback

បកប្រែក្រៅផ្លូវការដោយ : ភារម្យ

ចេញផ្សាយថ្ងៃ ២៨ មេសា ២០១១

——————————————————————————————————–

សំរោង ,កម្ពុជា : ការប្រយុទ្ធដោយ សភាវុធ ធន់ធ្ងន់ នៅព្រំដែន កម្ពុជា-ថៃ បានបន្តរ មកដល់ថ្ងៃ ទី៧ ហើយនាថ្ងៃនេះ ខណះពេល របាយការណ៏ផ្លូវការ បញ្ជាក់ថា មានការបាត់បង់ជីវិត ១៥នាក់ ក្នុង ការវាយប្រហាបង្ហូឈាម​ដ៏ធំបំផុត រវាង ប្រទេសជិតខាងគ្នា ក្នុងការការពារទឹកដី។

ក្តីសង្ឃឹមដើម្បីបញ្ចប់អំពើហិង្សានេះ ហាក់បីដូចជារលាយបន្ទិចម្តងៗ ដែលវាបានបង្ខំ អោយ ជនស៊ីវិលរាប់ម៉ឺននាក់ នៃប្រទេស សងខាង បង្ខំចិត្តចាកចេញពីទីលំនៅរៀងខ្លួន។

អ្នកនាំពាក្យរង នៃកងទ័ពភាគឥសាន្ដថៃ Major Sukit Subanjui, និយាយទៅកាន់ AFP ថា ទាហានថៃម្នាក់បានបាត់បង់ជីវិត ក្នុងការប្រយុទ្ធកាលពីព្រឹកមិញនេះ ហើយ បួននាក់រងរបួស។

មេបញ្ជាការកម្ពុជា Suos Sothea បាននិយាយថា ការប្រយុទ្ធគ្នា បានចាប់ផ្តើម នៅព្រឹកព្រលឹម។ គាត់បានប្រាប់ AFP ថា ការប្រយុទ្ធនេះ មានសភាពធ្ងន់ធ្ងរខ្លាំងណាស់, ដោយអះអាងថា ត្រូវបានប្រើប្រាស់នូវ គ្រាប់រ៉ូកែត និង កាំភ្លើងធំ។

រដ្ឋមន្ត្រីការពារប្រទេសកម្ពុជា បានថ្លែងកាលពីថ្ងៃនេះ ថា អំពើហិង្សាបានរាលដាលដល់ ភូមិនៅក្បែ យ៉ាងតិចចំនួនពីរ។

ភាគីទាំងពីរ នៅតែបន្តរបន្ទោសគ្នាទៅវិញ ទៅមក លើការបង្កាត់ភ្លើងសង្រ្គាមនេះ ហើយ ចចារក្នុងគោលបំណង បញ្ចប់ការប្រទុស្តសរាយ ផ្នែកយោធានេះ ដែលហ្នឹងធ្វើឡើង នៅទីក្រុងភ្នំពេញ នៅថ្ងៃពុធ តែត្រូវ បានបដិសេចមិនធ្វើការចចាវិញ ដោយ រដ្ឋមន្ត្រីការពារជាតិថៃ។

រដ្ឋមន្ត្រីការបទេសថៃ កាស៊ីត ភារម្យ បានចេញទៅ ចាកាតាដែលជាប្លុកតំបន់ប្រធានអាស៊ាន កាលថ្ងៃនេះ ហើយ នឹងធ្វើការពិភាក្សា អំពីការប្រយុទ្ធនេះ ជាមួយ រដ្ឋមន្ត្រី ឥណ្ឌូនេស៊ី Marty Natalegawa។

អ្នកការទូតអាមេរិចនៅថៃ Kristie Kenney បានជំរុញអោយប្រទេសជិតខាង ទាំងពីរនេះ ត្រលប់ទៅកាន់តុចចា ហើយ គាត់បាននិយាយថា គាត់សង្ឃឹម អាស៊ាន និងជួយ ក្នុងជំនួបចចារនេះ។

កងទ័ពកម្ពុជា ៨ នាក់ និង ថៃ ៦នាក់ បានបាត់បង់ជីវិត ចាប់តាំងពីមានការប្រយុទ្ធ ដែលចាប់ផ្តើមពីថ្ងៃសុក្រ តាមបណ្តោយព្រំដែន បង្កើតអោយមានភាពតានតឹង ចំណងការទូត រវាង ប្រទេសទាំងពីរ ដើម្បីបញ្ចប់ជំលោះនេះ។

ក្រុងបាងកក ក៏បាននិយាយថា ជនស៊ីវិលថៃម្នាក់ បានបាត់បង់ជីវិតផងដែរ។

“ចុងបញ្ចប់នៃ ជំលោះ គឺត្រូវតែដោះស្រាយជាដាច់ខាត ដោយការចចារ ហើយ គឺនៅតែមានផ្លូវ ឆ្ពោះទៅការចចារ។ សង្រ្គាម វាគ្រាន់តែ បង្ករ នូវការខូចខាត រងរបួស និង ការបាត់បង់ជីវិតប៉ុណ្ណោះ” នាយករដ្ឋមន្ត្រីរងថៃ Suthep Thaugsuban ថ្លែងទៅកាន់អ្នកយកព័ត៌មាន នាថ្ងៃព្រហស្បត្តិ៏។

ព្រំដែន កម្ពុជា-ថៃ មិនដែលបាន កម្រិតអោយច្បាស់ទេ ពីព្រោះ ដោយដីដោយកន្លែងៗ ត្រូវបានបង្កប់ដោយ គ្រាប់មីន ដែលត្រូវបានដាក់ មកជាយូរ តាំងពីសង្រ្គាម នៅ កម្ពុជា។

កាលពីថ្ងៃអង្គារ ការប្រយុទ្ធបានរាលដាល ដល់ ប្រាសាទចំណាស់​ ៩០០ឆ្នាំ ​ប្រាសាទព្រះវិាហារ វត្តុចំបង ដែលធ្វើអោយ មានភាពតានតឹង រវាងប្រទេសជិតខាងទាំងពីរនេះ តាំងពី ប្រាសាទនេះ បានដាក់ជាសម្បត្តិបិយតិកភ័ណ ពិភពលោក ដោយ អសប ក្នុងឆ្នាំ ២០០៨។

ក្នុងខែកុម្ភះ មនុស្ស១០ នាក់ ត្រូវបានបាត់បង់ជីវិត ក្បែប្រាសាទព្រះវិហារ ដែល មានចំងាយប្រមាណ ១៥០គីឡូម៉ែត ខាងលិច ឆ្ពោះទៅកាន់ ប្រាសាទពីរទៀត ដែលកំពុងមានជំលោះ តឿនអោយ អសប ចេញជាបទឈប់បាញ់។

ប្រទេសជិតខាងទាំងពីរ បានយល់ព្រមកាលពីដើម ខែកុម្ភះ អនុញ្ញាតអោយមានអ្នកអង្កេតការណ៏ ឥណ្ឌូនេស៊ី ទៅកាន់តំបន់ប្រាសាទព្រះវិហារ។ តែកងទ័ពថៃ បាននិយាយថា ការអង្កេតនឹងមិនត្រូវបាន ស្វាគមន៏ ហើយ ពួកគេមិនទាន់បាន ដាក់ពង្រាយទ័ព។

តុលាការអន្តរជាតិ ក្រុងឡាអេ ក្នុង ឆ្នាំ ១៩៦២ បានកាត់សេចក្តីអោយប្រាសាទព្រះវិហារ ទៅកាន់ប្រទេសកម្ពុជា តែប្រទេសទាំងពីរ អះអាងថា ដីទំហំ ៤.៦ គីឡូម៉ែត្រការ៉េ  ជាកម្មសិទ្ធរៀងខ្លួន។

កម្ពុជា បានចោទប្រកាន់ ថៃ​ ថាបានប្រើប្រាស់ គំរោង ចារកិច្ច នឹង ឧស្ម័នពុល ក្នុងការប្រយុទ្ធគ្នានាពេលថ្មីៗនេះ តែត្រូវបានបដិសេធដោយក្រុងបាំងកក។

ការប្រយុទ្ធ បានកើតឡើង ចំពេល តានតឹងក្នុងប្រព័ន្ធនយោបាយថៃ ខណះអភិសិទ្ធ កំពុងរៀបរំលាយរដ្ឋសភា ដើម្បីធ្វើការបោះឆ្នោត ដែលនិង ត្រូវចាប់ផ្តើម នៅដើមខែ កក្កដា។

មតិ»

No comments yet — be the first.

បញ្ចេញមតិ