jump to navigation

ទ្រឹស្តីបទ ”ស្នេហា” ខែតុលា 3, 2009

Posted by ភារម្យ in ពីនេះពីនោះ.
trackback

ស្នេហាគឺជាទណ្ឌកម្មមួយ។ យើងទាំងអស់គ្នាសុទ្ធតែត្រូវទណ្ឌកម្មនេះ ដោយរស់នៅម្នាក់ឯងពុំបាន។

ស្នេហាគឺជាការប្រយុទ្ធនៃភេទពីរ។ ស្ត្រីត្រូវតែការពារខ្លួនតាំងពីតំបូង ឯបុរសវិញត្រូវការពារនៅពេលបន្ទាប់ ហើយអ្នកដែលឈ្នះ នឹងបានប្រទះនូវភាពក្រៀមក្រំ។_ឌុយម៉ា

ស្នេហាគឺជាគំនិតអត្តទត្តភាពមួយយ៉ាងខ្លាំង សូវយើងសុខចិត្តឃើញមនុស្សដែលយើងស្រលាញ់អស់សង្ឃឹមនោះ គឺវេទនាជាជាងយើងឃើញគេស្តុកស្តម្ភរីករាយជាមួយនឹងប្រុស/ស្រីផ្សេង។

ស្នេហាគឺប្រៀបបានដូចជាទឹកនឹងត្រី កន្លង់នឹងផ្កា ភ្លើងនឹងសាំង។

ស្នេហាគឺជាសម្បទា ដែលមានចំណូលចិត្តធ្វើអំពើល្អរបស់មនុស្សណាម្នាក់ចំពោះនណារម្នាក់ទៀត ប្រកបដោយស្វាមីភក្តីចំពោះអ្នកនោះ។

ស្នេហាគឺជាទេវតាក្មេងមួយអង្គ តែកាលណាស្រលាញ់ហើយ ទោះបីមនុស្សចេះដឹងយ៉ាងណា ក៏ដោយក៏ក្លាយទៅជាក្មេងដែរ។

ស្នេហាគឺព្រលឹងនៃចក្រវាឡ គឺជាប្រភពនៃសេចក្តីសប្បាយ សេចក្តីទុក្ខ ហើយក៏ជាល្បែងទៀតផង។

ស្នេហាគឺជាកម្លាំងសាងរឺកម្លាំងបំផ្លាញ យើងគាប់បីណែនាំវាឱ្យបានស្រួល ទៅរកសេចក្តីសុខរកសុភមង្គល សេចក្តីបរិសុទ្ធ ជាជាងយើងស្អប់ខ្ពើមវា រុញច្រានវាមិនទៅទេ។

ស្នេហាគឺថាសិល្បៈមួយយ៉ាងខ្ពស់ ពិសេសគឺការបរបោសអង្អែលលួងលោម។

មតិ»

1. Lundi Lay - ខែ​កុម្ភៈ 6, 2013

ទ្រឹស្តី​ដល់​ក..!!!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: